រថយន្តទំនើបក្បាលវែងបានបើកសំដៅលើដងវិថីយ៉ាងលឿន ព្រោះតែបានលឺនៅដំដឹងអាក្រក់ថា jungkook បែកក្បាលសន្លប់មិនដឹងខ្លួនហើយនៅសម្រាកនិងភូមិគ្រឹះ ដោយ jimin ភ័យខ្លាចនិងរឿងបែបនេះធ្វើឲ្យគេត្រជាក់ចុងដៃនិងចុងជើង ណាមួយគេមិនបានសម្រាកគ្រប់គ្រាន់ដោយសារតែកូនប្រុសរករឿងពេក ព្រោះកូនប្រុសរបស់គេបានក្លាយជាក្មេងពិបាកចិញ្ចឹមពេល jungkook លេងនៅជាមួយ ។
" ង៉ាៗ.."
" កូនប៉ាឈប់យំទៅណា ឃ្លាននៅមែនទេ ប៉ាយកទឹកដោះគោរឲ្យណា " jimin ចាប់បីលួងលោមកូនប្រុសតូចរបស់ខ្លួន ទាំងដែលកូនប្រុសរបស់គេ មើលទៅស្រកសាច់ជាងមុនដោយសារតែ គ្មានអ្នកប្រលែងលេងជាមួយ ប្រហែលជាស្ងាត់សម្លេងឪពុកហើយមើលទៅ ។
" ង៉ាៗ..ង៉ាៗ..." សម្លេងកូនប្រុសតូចយំកាន់តែខ្លាំងទៅៗ ។
" ឈប់យំទៅណាកូនណា កូនឆ្លាតណា កូននឹកប៉ាប៉ាមែនទេ កូនបារម្ភពីប៉ាមែនទេ "
" ង៉ា...ង៉ា " សម្លេងកូនយំបានធ្វើឲ្យរាងតូចមានអារម្មណ៍ថាខូចចិត្ត ចង់យំភ្លាម ដោយសារគេមិនចង់ឲ្យអ្នកណាបារម្ភសុខចិត្តលួចឡើងយន្តហោះជាមួយ កូនទាំងយប់ ។
ថ្ងៃដែល jungkook ត្រូវឡើងទៅជប៉ុនវិញព្រោះមានការងារជាបន្ទាន់ តែដោយសារប្រញាប់ពេកទើបត្រូវរអិលធ្លាក់ពីលើជណ្តើរចុះមកក្រោមភ្លាម ប្រុសម្នាក់នេះជាប្រុសដែលឆ្កួតនិងការងារជាទីបំផុត គ្មានអ្នកណាហាមបានទេ ។
" អ្នកប្រុសតូច តិចទៀតដល់ភូមិគ្រឹះហើយ "
" បាទ " jimin ឆ្លើយហើយក៏ផ្អឹបកូននិងទ្រូង ភ្នែករបស់គេបានងាកមើលដោយការឆ្ងល់ នេះផ្ទះមហា សេដ្ឋីគេរៀបចំផ្ការយូលីបច្រើនយ៉ាងនេះហេស ។
" សូមអញ្ជើញអ្នកប្រុស "
" អគុណ " jimin លើកបីកូនហើយចុះពីលើឡាន ដោយអារម្មណ៍ភ័យផងអរផង មិនបានចាប់អារម្មណ៍ថាអ្នកណានៅជិត ស្រាប់តែមានដៃសសៃធំមកដណ្តើមកូនប្រុសតូចចេញពីរដៃភ្លាម ។
" ស្អីនិង ឲ្យកូនមកខ្ញុំភ្លាម " jimin ស្រែកផ្អើលភ្លាម តែអ្នកម្ខាងទៀតដូចជាមិនចាប់អារម្មណ៍សោះ ។
" Saki កូននឹកប៉ាដែរទេ " ក្មេងប្រុសតូចឈប់យំហើយបញ្ចេញអាការៈសើចមកវិញ ។
" Jungkook លោក "
" បងថាអូនគួរចូលក្នុងទៅ តោះ " jungkook និយាយចប់ក៏ដើរបីកូនចូលក្នុងផ្ទះភ្លាម ដល់ថ្នាក់រាងតូចសឹងតែស្រែកយំទេ នេះមកយកជីវិតលេងសើចបែបនេះមែនទេ ។
......
" Jimin កូនយ៉ាងមិចហើយ កូនមិនស្រួលខ្លួនទេមែនទេ " ម៉ាក់របស់jimin ក្រសោបកូនប្រុសជាប់ ។
" ម៉ាក់ លោកយាយមិចក៏មកបាន ហើយមានរឿងអ្វីកើតឡើង "
" ម៉ាក់ថាកូនអង្គុយសិនទៅ ចាំម៉ាក់ប្រាប់តាមក្រោយ " យាយរបស់jimin ឃើញហើយក៏មកអង្គុយជិត ទាំងដៃអង្អែលសក់ចៅប្រុសគាត់មិនដាច់ ។
" យាយនិងម៉ាក់របស់កូនមកយូរហើយណា ដឹងទេចៅមិនស្រួលខ្លួនមែនទេ ហើយចៅទួតយាយមានរករឿងទេ "
" លោកយាយលេងស្អប់គេហើយមែនទេ "
" ពួកយើងដោះស្រាយគ្នារួចហើយចៅដឹងទេ ពេកមុនវាពិបាកបន្តិចបន្តួចដែល តែគេយល់ច្បាស់ហើយណាចៅដឹងទេ "
" តែគេនិយាយកុហកលោកយាយ "
" បងមិនចង់ធ្វើចឹងទេ អូនជាមនុស្សក្បាលរឹងទៅវិញទេ " jungkook ប្រកែកតវ៉ាភ្លាម ។
" កូនប្រុសស្ងាត់មាត់ ថ្ងៃនេះថ្ងៃល្អដែលកូនប្រសារបានចូលផ្ទះ ស្វាគមន៍កូនប្រសា " ម៉ាក់និងប៉ារបស់ jungkook និយាយរាក់ទាក់គ្នាម្នាក់ម្តងភ្លាម មិននិង សុំចៅយកមកបីប្រលែងលេង ។
ឬកពារការស្រលាញ់របស់តាយាយថ្មីថ្មោង បានធ្វើឲ្យ jimin ដកដង្ហើមធូរស្រាលភ្លាម ដោយមិនចង់រំខាន jungkook ក៏ក្តាប់ដៃ jimin ឲ្យឡើងទៅបន្ទប់របស់គេភ្លាម ។
" ខ្ញុំមានរឿងចង់និយាយជាមួយនិងលោក "
" រឿងដែលបងធ្លាក់ពីលើជណ្តើរមែនទេ " jimin លឺប្រយោគនេះហើយ គេកាន់តែខឹងភ្លាមដោយសារតែរឿងចឹងហើយ ទើបគេមិនបានដេកលក់ស្រួល ពេលបានលឺរឿងនេះ ។ ដោយការទ្រមិនបាន រាងតូចលើកដៃក្តិចត្រចៀករាងក្រាស់ខ្លាំងៗ ។
" អូយ...ឈឺjimin "
" បើមិនឈឺលោកស្បែកឆ្កែហើយមែនទេ ខ្ញុំចង់ក្តិចលោកឲ្យចាំ ហ្ហឹកៗ " jimin និយាយសម្លេងញ័រភ្លាម តែមិនបានប៉ុន្មានក៏ទឹកភ្នែកស្រក់ចុះ ព្រោះទប់លេងបាន ។
" បងសុំទោសណាដែលឲ្យប៉ាបងខលកុហក "
" ខ្ញុំមិនចង់បានទេ ហ្ហឹកៗ " jimin ស្រែកយំភ្លាម រហូតត្រូវ jungkook ស្រវាអោបក្រសោបភ្លាម ទឹកភ្នែករាងតូចហូរស្រក់ចុះមកភ្លាម ដោយគេមិនខ្វល់និងការប្រលាក់អាវ ។
" បងខុសហើយ សុំទោស បងសុំទោសអូនលឺទេ "
" លោកឆ្កួតណាស់ ខ្ញុំខំបីកូនឡើងយន្តហោះទាំងយំ លោកសប្បាយខ្លាំងណាស់ដែលរាល់ថ្ងៃបោកខ្ញុំបានមែនទេ " កណ្តាប់ដៃខ្លីៗ បានវាយទ្រូងរាងក្រាស់ភ្លាមដើម្បីរំសាយអារម្មណ៍បាត់ខឹង តែមិនបាត់សោះ ។
" រៀបការនិងបងណា jimin "
" អីគេ " jimin សួរម្តងទៀតភ្លាមព្រោះតែមិនបានចាប់អារម្មណ៍ពីអ្វីសោះ រហូតដល់រាងក្រាស់សើចបន្តិច និងនិងអោនទៅផ្តឹតទឹកភ្នែក ដោយមាត់របស់គេផ្ទាល់ ។
" សឺុត...រៀបការជាមួយបងណា jimin kangyaki"
" យើងរៀបការជាមួយគ្នារួចហើយតើ ហ្ហឹកៗ " jimin អោប jungkook ហើយស្រែកយំម្តងទៀត រហូតដល់រាងក្រាស់ចង់សើចតែធ្វើមិនបាន អាណិតប្រពន្ធខ្លួនឯងណាស់ ។
" វាមិនទាន់ពេញលេញទេណា អូនលឺទេ "
" ចុះផ្ការនៅមុខភូមិគ្រឹះនោះ គេដាក់ធ្វើអ្វី "
" ភូមិគ្រឹះបងមិនងាយដាក់ផ្កាទេ មិនថាពិធីអ្វីទេ គេនិងមិនដាក់ តែបងចង់ធ្វើជាពិធីការរបស់បងនិងអូន រៀបការនិងបងណា អូនសម្លាញ់ "
Jimin ងើយមើលមុខរាងក្រាស់ទាំងមិនដាក់ភ្នែកសោះ តែទឹកភ្នែកហូរមកមិនដាច់ ។
" អូនចង់ឲ្យបងខកស្នេហ៍មែនទេ មិនមែនត្រឹមតែផ្កាទេ បងក៏ខកចិត្តដែរ រៀបការនិងបងណា " jungkook មើលមុខរាងតូចដោយបេះដូងលោតញាប់ ព្រោះខ្លាច jimin មិនយល់ព្រម ។
បើខកចិត្តប្រហែលហើយ ផ្កាយូលីបរាប់ម៉ឺនទង ហើយមានតម្លៃរាប់លាន បានដាក់រងប្រហែលជាខកចិត្តហើយបើប្រពន្ធមិនយល់ព្រមរៀបការ ។
សូមរងចាំអានភាគបញ្ចប់ 💜💜
#Anny🍁♒🍁
YOU ARE READING
ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)
Acciónគេត្រឡប់មកទាមទារវិញហើយ គេមកកូននិងខ្ងុំដើម្បីទៅធ្វើជាទាសករលើគ្រែរបស់គេម្តងទៀត ។ តួអង្គ Top jungkook vakirito និង Bottom jimin kangyaki និពន្ធដោយអែនឌី