part 19" តែគូរដណ្តឹងក៏ខ្ញុំហ៊ានទះឲ្យចូលពេទ្យដែរ"

814 56 0
                                    

  " អូនមានបំណងល្អតើ បង jungkook "
  " បំណងល្អនាងណាគឺខ្ញុំវាមិនត្រូវការស្អីទេ " jungkook ប្រើភ្នែកសម្លក់ទៅភ្លាម រហូតដល់ jimin រលាស់ដៃប្រុងចេញភ្លាម គូរដណ្តឹងគេពិតជាស្អាតណាស់ នរណាទៅទ្រាំមើលបាន ។
  " ខ្ញុំទៅសិនហើយវាអស់ការងារទៀតហើយ តាមសប្បាយណាស់ "
  " យើងនិយាយគ្នាមិនទាន់ហើយទេណា jimin " jungkook បន្តចាប់ដៃម្តងទៀតតាមការខឹង ដោយសារតែមួម៉ៅនិង yurisa ដែលមកស្អិតជាមួយ តែទឹកមុខ jimin វិញសឹងតែយំទៅហើយ អ្នកណាទៅមានអារម្មណ៍និយាយជាមួយទៀត ។
  " ចឹងបងនិយាយជាមួយអាប្រុសម្នាក់នេះឲ្យហើយទៅណា អូនចាំក៏បាន " yurisa ប្រើពាក្យស្រទន់ភ្លាម ដើម្បីបំផ្លិចបំផ្លាញបរិយាយកាស ។
" មិនបាច់ទេ នាងទៅណាទៅៗខ្ញុំមិនបានសុំឲ្យមកចាំទេ សុំអញ្ជើញទៅ" jungkook ស្រែកភ្លាមគេខំអត់ធ្មត់ដេញស្រួលបួលហើយ នៅមិនទៅទៀតណា ។
  " អត់ទេអូនមិនទៅទេ អ្នកដែលត្រូវទៅគឺវា ហើយកុំរវល់និងវាទៀត " yurisa ស្រែកជំទាលភ្លាមហើយមិនភ្លេចលើកដៃដេញ jimin ។
   " នាងគ្មានផ្លូវមកដេញ jimin ទេ " Jungkook និយាយដាស់តឿនភ្លាម ស្រីអីក៏រឹងម្ល៉េះ រហូតដល់ jimin ទ្រាំលេងបាន។
  " នាងនិយាយស្រួលបួលជាមួយនិងខ្ញុំបន្តិចទៅ អ្នកនាងគូរដណ្តឹង អ៎រមិនមែនទេ ស្រីតាមចាប់គូរដណ្តឹង នាងគួរតែត្រូវដឹងហើយថាខ្ញុំជាប្រពន្ធគេ និងជាប៉ាតូចរបស់ត្រកូល vakirito នាងជាអនាគតមែនទេ កុំធ្វើចរឹកវាឲ្យថោកដល់ឈ្មោះគ្រួសារណា កុំមកមុខក្រាស់ពេកបើប្រុសមិនទៅហើយ នាងមានមុខស្អីនៅទៀត កុំចង់មកធ្វើអ្នកទីបីអីចេញទៅ " jimin លើកពាក្យវាយតម្លៃភ្លាមធ្វើឲ្យនាង yurisa កាន់តែក្តៅតែសម្រាប់ jungkook គឺឈរញញឹមសមចិត្តបំផុត ។
  ប្រយោគនេះ yurisa នាងភាំងបន្តិចតែក៏ត្រូវក្រហមស្លឹកត្រចៀកភ្លាម ដោយសារពាក្យប្រមាទរបស់ jimin ។
  " ឯងចង់បានន័យថាមិច "
  " ក៏ដូចតែនាងលឺនិងហើយ ត្រចៀកថ្លង់មែនទេ មែនហើយខ្ញុំភ្លេចប្រាប់ខ្ញុំព្រមនិងធ្វើតេស្តឲ្យណា បើលិទ្ធផលបានសម្រេចនាងនិងគ្មានពេលមកនៅជិតគេទេ ព្រោះចំណោមសម្រេចខ្ញុំគឺខ្ពស់ជាងគេ នាងគួរតែដឹង "
  Jungkook ឈរសើចនិងភាពឆ្នាស់ឆ្នើមរបស់jimin ដែលអាចបង្ក្រាបគូរដណ្តឹង yurisa របស់គេ សូម្បីតែគេគឺមិនចូលចិត្តផងឲ្យប្រដៅខ្លះក៏ល្អដែរ ហត់និងដេញ ។
" កុំសង្ឃឹមថាប្រុសលក់ខ្លួនដូចឯងនិង អាចដើរចូលវិស័យពួកមហាសេដ្ឋីបាននោះណា ព្រោះឯងវាមិនចេះលើកជើងមកទាក់ពួកមហាសេដ្ឋីបានទេ  "  yurisa និយាយទាំងមានភ្លើងកំហឹង នៅនឹងខ្លួន ។
  " អ៎រ មិនដល់ថ្នាក់និងទេបើខ្ញុំមិនលើកជើងក៏ប្រហែលជាដើរកាត់វិថីនិងបានដូចគ្នា តែបើខ្ញុំហ៊ានលើកជើងឲ្យខ្ពស់ ហើយប្រើសម្លេងថ្ងូរទាក់ទាញទៀតណា ទៅដល់កូនស្តេចទៀតផងក៏មិនដឹង " jimin និយាយលេងសើចភ្លាម ។
  " ជីមីន ប្រយ័ត្នណា "
  ផាច់...ផាច..!!!
  " អូយ..ឯង .." yurisa ក្តោបថ្ពាល់ភ្លាម នៅពេលដែលនាងប្រុងលើកដៃទះតែ jimin បកដៃទះមកវិញលឿនបំផុត ។
  " ២ដៃនេះនៅស្ទើរណាស់ នេះណ៎ែ " jimin ដើរមកចាប់សក់ yurisa អូសទាញមកខាងក្រោយភ្លាម។
  ផាច..ផាច់...!!
  " ២ដៃជាប់គ្នានេះណា ខ្ញុំទះនាងឲ្យស្វាងការមើលងាយគេ ព្រោះនាងប្រហែលថោកជាងពួកអ្នកលក់ខ្លួនដូចខ្ញុំទៀត ហើយនេះ ជាស្បែកជើងកែងនាងមែនទេ " jimin ញញឹមហើយលើកកានស្បែកជើងកែង yurisa បង្ហាញតែនាងក្រវីក្បាលភ្លាម ។
  " មិនមែនទេៗ " yurisaសឹងតែសន្លប់ហើយ បើត្រូវម៉ាស្បែកជើងទៀតចូលពេទ្យមិនខាន ។
   ផាំង ....!!!
  " មាត់នាងឯងគឺល្អនិងស្បែកជើងខ្លាំងណាស់ ប្រហែលជានាងអ្នកមានកម្រិតអន់ហើយមែនទេ " jimin ចាប់សក់នាងខ្លាំងៗ មិនឲ្យរបូតសោះ រហូតដល់សភាពការមិនល្អ jungkook ក៏ចាប់លើកហើយអោប jimin យ៉ាងជាប់ តែ jimin គឺរើខ្លាំងណាស់ មើលទៅកំហឹងដូចមិនបាត់ទេ ។
  " លេងខ្លួនខ្ញុំ..ប្រាប់ថាឲ្យលេង..... " Jimin ស្រែកជេរភ្លាម តែjungkook មិនខ្វល់អីសោះរហូតមានសន្តិសុខប្រុសរត់មកលើក yurisa ឲ្យមកឈរឲ្យស្រួលបួល សិនមើលទៅបើ jimin ទះតែ២ ដៃទៀតសន្លប់មែនទែនហើយ ។
  " នាងឆាប់ចេញទៅ " Jung kook ស្រែកដេញ yurisa ឲ្យចេញ ភ្លាមតែនាងនៅតែគ្រវីក្បាលភ្លាម ។
  " អាម្នាក់នេះវាពង្វក់បងហើយណាដឹងទេ គ្រាន់តែ សម្រក់ទឹកភ្នែកបន្តិច បងចិត្តទន់ហើយមែនទេ អូយ..."
  " បិទមាត់ ហើយនាងឆាប់ចេញទៅ " jungkook អស់ពាក្យនិយាយល្អហើយ ដោយឈរដេញyurisa ភ្លាមតែនាងនៅតែក្បាលរឹង ទៀត ។
  " Jungkookអូនមិន...."
  " ពួកឯងចាប់នាងទៅលាងរបួសនៅពេទ្យទៅ ចាំយកលុយពីរយើង "  jungkook ប្រើសន្តិសុខម្តង ពួកគេងក់ក្បាលហើយអូសឲ្យទៅមន្ទីពេទ្យ ក្នុងសណ្ឋាគារភ្លាម ដោយមានត្រឹមតែភ្ញៀវនិងបុគ្គលិក មើលដោយមិនហ៊ាននិយាយអ្វីទាំងអស់ ។
  " ឆាប់លេងខ្ញុំភ្លាម " jimin រើសខ្លួនចេញពីរ jungkook ខ្លាំងៗ ។
  " អត់ទេ បងមិនលេង " jungkook ប្រើពាក្យស្រទន់ម្តង ។
  " លោកចង់បែកមុខដូចគូរដណ្ណឹងលោកទៀតទេ " jimin សម្លក់មុខរាងក្រាស់ភ្លាមៗ ។
  " ទេ តែអូននិយាយហើយថានិងឲ្យកូនទៅតេស្ត អូនព្រមហើយមែនទេ "
  " ទេ ខ្ញុំមិនបាននិយាយឆាប់លេងខ្លួនខ្ញុំ ព្រោះខ្ញុំមិនចូលចិត្តឲ្យអ្នកណាមកប៉ះខ្លួនក្រៅពីប្តីរបស់ខ្ញុំ "
  " បងក៏ជាប្តីអូនដែរ " jungkook និយាយទៅកាន់ jimin ភ្លាម ។
   ផាច់...!!!
  " លោកល្មមចេះខ្មាស់ខ្មោចទៅ ព្រោះមួយដៃនេះវាខ្ញុំទះឲ្យលោកស្វាងឈប់ឆ្កួតទៀត " jimin ទះថ្ពាល់ jungkook ភ្លាមៗ ។
  " ខ្ញុំអស់ការងារហើយ ស្បែកជើងនេះលោកេជួយយកឲ្យនាងផង មិនគួរទៅប៉ះខ្លួនគូរដណ្តឹងថោកទាបរបស់លោកទេ រអើម " jimin ធ្វើទឹកមុខបែបព្រឺភ្លាម ហើយក៏ដើរចេញទៅបាត់ទាំងមិនខ្វល់អីសោះ ។
  អគុណសម្រាប់ការអាន💜💜
  #អែនឌី🍁♒🍁

  

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now