part 07 " ស្អប់ខ្ពើមក្លិនរបស់ប្រុសម្នាក់នោះ "

1.2K 76 0
                                    

  ក្នុងហាងសំលៀកបំពាក់រដូវក្តៅដ៏ល្បី ឈ្មោះ មីនកូសាគិ ដែលស្ថិតក្នុងផ្សារទំនើប ដែលល្បីបំផុតក្នុងទីក្រុងរ៉ូម ព្រោះជាកន្លែងលក់សម្លៀកបំពាក់ដែលនាំមកពីប្រេនក្រៅប្រទេសល្បីៗជាច្រើន ហើយតម្លៃក៏តាមថ្លៃនិងសមល្មមសម្រាប់ មនុស្សដែលចូលចិត្តលេងហ្វេសសិន ផងដែរ ។
  ជីមីន បានទិញកន្លែងក្នុងផ្សារទំនើបនេះដាច់ ដោយយកឈ្មោះកូនប្រុសមកដាក់ ព្រោះមុននិងក្រោយមរតកនិងបានទៅកូនប្រុសដដែរ ទើបគេខ្ជិលសាំញ៉ាំ ច្រើន ។
  " ង៉ាៗ..."
  " កូនប្រុសប៉ា យំទៀតហើយមែនទេ ប៉ាចាក់ទ្វារចូលសិនណា ចាំតិចកូនប្រុស " ជីមីន ឈរចាក់ទ្វារយ៉ាងលឿន ដោយភ្នែកងាកមើលកូនដែលនៅលើរទេះរុញ ព្រោះចរឹកកូនណាពេលគេឃ្លានគេនិងមិននៅស្ងៀមទេ ។
  ប៉ាតូចក្មេងខ្ចី តែងតែគិតថាការស្រឡាញ់កូនឲ្យច្រើនជាងទំហំនៃការស្អប់ ទៅលើ ជុងហ្គុក វ៉ាគីរិតូ ទៅទៀត ។
  " សួរស្តី ក្មួយប្រុសតូចរបស់លោកពូ សឺត យ៉ាងមិចហើយក្មួយពូ ក្តៅទេ ហឹម"
  " អៅ! បងថេរអត់បានទៅរដ្ឋសភាជាតិ ទេបានជាមកលេងក្មួយទាំងព្រលឹម និង កូនប្រុសប៉ា ឆាប់សួរស្តីពូករបស់កូនទៅ "
  " ខិ..ង៉ា..." កូនប្រុសតូច បន្លឺសំឡេងសើចលាយចង់យំព្រោះយល់ពីអារម្មណ៍របស់អាប់ប៉ាតូច ទើប ជីមីន អោនមកមើលកូនប្រុសតូច របស់គេភ្លាម ។
  " អ្នកប្រុសតូច តើមានអ្នកណាថើបហើយមែនទេ "
  " មានហើយគឺអាប់ប៉ា ហើយបងថេ ជួយរុញក្មួយ ឲ្យទៅក្នុងផងណា ហើយបងមិនទៅផ្ទះម៉ាក់គាត់ធ្វើម្ហូបនិងបង្អែមដែលបងចូលចិត្តច្រើនណាស់ សង្ស័យមកទាំងព្រលឹមនិង មកយករបស់ម៉ាក់ផ្ងើរ ក៏មិនដឹង "
  ជីមីន ដើរចូលមកទាំងបើកទ្វារចូលមកក្នុងហាង ណាមួយភ្លើងមិនទាន់បើកទើបវាងងឹត ដោយមាន ថេយ៉ុង ដើររុញរទេះមកពីក្រោយផង ។
  " ក្មួយប្រុសរបស់ពូ បានមកអង្គុយលើកម្រាលរោមសត្វហើយ មកហើយៗឡានធំៗ " ថេយ៉ុង និយាយលេងសើចជាមួយក្មេងភ្លាម ។
  " នេះអ្នកណានិង " ជីមីន និយាយតិចៗព្រោះឃើញស្រមោលខ្មៅៗ អ្នកណាក៏មិនដឹង តែព្រិចភ្នែក២ទៅ៣ ដងក៏លេងឃើញបាត់ព្រោះមើលទៅកន្លែងនោះវារាងងងឹតដែរ ពេលហាងអីវ៉ាន់ខ្លះក៏មិនទាន់បើកភ្លើងដែរ ។
  " ជីមីន អូនមើលអីនិង កុំប្រាប់ថាមាន..ខ្មោចណា " ថេយ៉ុង និយាយខ្សឹបៗទាំងមើលទៅមានអារម្មណ៍ថា រាងខ្លាច ។
  " គ្មានទេ ខ្ញុំចង់ដូរខោអាវឲ្យពួកម៉ារូកាំងសិន អាវខលហ្សិកសិនមកថ្មីហើយ ហើយបងនេះកុំពិនខ្លាចខ្មោចពេកមើល ខ្ញុំវាខ្លាចសម្លេងបងច្រើនជាង " ជីមីន  ដែលទៅខ្លាចខ្មោចអីទេ តែបើខ្លាចគឺសម្លេងថេយ៉ុង និងហើយ សម្លេងរាងធំៗហើយអូសៗទៀត ទើបគេមិនហ៊ានមួម៉ៅខ្លាំងអាចបណ្តោយឲ្យកូនតូច យកតម្រាប់តាមបាន ។
  " យើងថាឯងវាមិនខ្លាច តែកូនឯងណាកំពុងសម្លឹង មើលអាប់ប៉ា ដែលកំពុងតែឆ្កួត បើសិនឃើញខ្មោចមែនណា ឯងស្រែកលឿនជាងយើងទៀត "
  " ចាំមើលខ្ញុំ លេងឲ្យហើយនិស្ស័យបងមិនដែលល្អទេ ចូលចិត្តធ្វើបាបខ្ញុំតាំងពីរក្មេងហើយឥឡូវមកដល់កូនខ្ញុំទៀត ព្រោះបងធ្វើឲ្យខ្ញុំជាអាប់ប៉ា របស់ មីនកូសាគិ ខឹងហើយនោះតែបង្អែម ខ្ញុំមិនឲ្យបងដែរ " ជីមីន ធ្វើជានិយាយសម្លេងបែបមិនពេញចិត្ត ទើបធ្វើឲ្យអ្នកជាបងរហ័សចូលមកនិយាយលួងភ្លាម ។
  " បើក្មួយដឹងថាអាប់ប៉ាក្មួយធ្វើបាបពូណា ពូនិងយំឲ្យស្លាប់ហើយអាប់ប៉ាក្មួយចិត្តអាក្រក់ " ថេយ៉ុង លើកបីក្មួយយកមកបីហើយនិយាយសម្លេងបញ្ជិះបញ្ចូលក្មួយឲ្យមកនៅខាងគេ ។
  " ខិ..ខិ... " សម្លេងក្មេងតូចសើច និងយល់ព្រមស្របតាមទៅភ្លាម ។
  " កូនប្រុស នេះកូនមិនកាន់ជើងអាប់ប៉ាទេមែនទេ មិចក៏ឲ្យអ្នកផ្សេងធ្វើបាបអាប់ប៉ា ហ៎ា " ជីមីន ងាកមកសម្លក់ថេយ៉ុង ភ្លាមតែអ្នកម្ខាងទៀតមិនខ្វល់បែរជាឈរបីទាំងសើច ព្រោះមានអ្នកកាន់ជើង ។
  " ល្អណា ថ្ងៃនេះពូនិងទិញខោអាវជូនក្មួយ បែបជាម៉ាក់ថ្មីៗពីហាង ខលហ្សិកសិន មីនកូសាគិ បែបជាឈុតដើរលេងល្អទេ "
  " ថ្ងៃនេះចម្លែកណាស់ បងប្រុសឈឺមែនទេបានជាចិត្តបុណ្យ ទិញខោអាវឲ្យក្មួយនិង វាជាឈុតចុងក្រោយហើយទើបតែចេញទៀត ពាក់ហើយក្មួយប្រុសបងនិងសង្ហារហើយ "
  " អាប្អូនគម្រិះ បើកហាងទាំងមូលខោអាវកូនក៏មិនទិឲ្យទៀត យើងនេះណាវាគ្មានលុយទិញឲ្យទេ យកខែនេះខែក្រោយសងណា ចាំក្មួយចេះដើរពូនិងទិញខោអាវណាសង្ហារៗ ដើម្បីឲ្យក្មួយមកបង្អូតក្មេងស្រីៗថា ក្មួយជាសំណព្វចិត្តរបស់ប្រធានាធិបតីណា "
  " ខិ...ខិ..." សម្លេងយកចិត្តរបស់ក្មេងប្រុសតូចបានសើចឡើងភ្លាម ។
  " កូនប្រុសអាប់ប៉ាចេះយកចិត្តតាំងពីរពេលណានិង នេះចេះអគុណពូបាត់ហើយ "
  " ណ៎ែ កុំមកមើលមុខយើង " ថេយ៉ុង ងរភ្លាមជំរុញឲ្យភាពស្ងប់ស្ងាត់បានបាត់អស់ ។
   ពួកគេទាំងពីរអ្នកគឺតែងតែឈ្លោះគ្នាបែបនេះ ទោះបីពួកគេជាកូនមហាសេដ្ឋីក៏ដោយ ពួកគេចូលចិត្តការទុកដាក់លុយជារឿងសំខានបំផុត ។
  មីនកូសាគិ ជាក្មេងប្រុសតូចដែលកើតមានលាភសំណាង ព្រោះបានផ្តល់ភាពរីករាយដល់ចាស់ៗនិងមនុស្សជុំវិញខ្លួន ហើយក្មេងប្រុសនេះជាក្មេងដែលក់តមកពីប្រុសឈាមអាក្រក់ ហើយក្អេងក្អាងបំផុត ។
 
  មួយឆ្នាំមុននៅពេលដែលជីមីន បានឡើងយន្តហោះមករ៉ូមយ៉ាងទាន់ហន់ក៏ដោយសារតែភាពអាម៉ាស់ ព្រោះតែត្រូវបានពាក្យមើលងាយពីមនុស្សជុំវិញខ្លួន ទើបគេបានបន់ឲ្យមកដល់ឆាប់ៗ ហើយបំភ្លេចរឿងស្មោគគ្រោកដែលនៅពិធីជប់លៀងនៅក្នុងអូសាកា តែរូបភាពវានៅតែកើតឡើងមិនអាចរលុបបាននោះទេ ប្រហែលជាអាចធ្វើចិត្តម្តងបន្តិចៗ ។
  ' កុំខូចចិត្តអីអាមីន ឯងមានរឿងជាច្រើនដែលត្រូវធ្វើមួយម៉ោងទៀតយន្តហោះចុះចតហើយ' 
  មេរៀនលើគ្រែបានបង្រៀនរួចរាល់ ទើបជីមីន បានត្រឹមតែស្រែកយំមិនអាចធ្វើអ្វីបាន ក្រៅពីរត់ចេញដោយគ្មានបន្សល់អ្វីទាំងអស់ ។
  នៅសល់តែមួយឆ្នាំកន្លះទៀតគេរៀនចប់អនុបណ្ឌិតជាន់ខ្ពស់ហើយ គេនិងនាំភាពជោគជ័យនិងការរីករាយឲ្យទៅម៉ាក់ លោកយាយ និងបងប្រុសរបស់គេ តែរឿងអាស្រូវបែបនេះគឺបានបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសាររបស់គេទៅវិញ ។
  សម្លេងសើចក្អាកក្អាយជុំវិញខ្លួន បង្ករឡើងដោយភាពរីករាយខុសតែជីមីន ដែលអង្គុយយំរហូតដោយមិនដឹងខ្លួន ។ កាលពីមុនជាមនុស្សដែលគ្រប់គ្នាគោរព និងមានការលេងខ្លួន ខ្លាំងហើយចូលចិត្តការសប្បាយ តែនេះធ្វើឲ្យគេរាងទៅហើយ ។
  " ខ្ញុំស្អប់ក្លិនលោកជុងហ្គុក វ៉ាគីរិតូ ខ្ញុំស្អប់លោកជាទីបំផុត ហើយខ្ញុំនិងសងលោកទៅវិញ ប្រសិនបើខ្ញុំជួបលោក ហើយលោកនិងត្រូវគេទាត់ចោល ដូចមនុស្សអស់ផ្លូវ ' ជីមីន ស្បត់ខ្លួនឯងតិចៗទាំងទឹកភ្នែកហូរមកមិនឈប់ គេនិងឲ្យជុងហ្គុក ត្រូវសងមកវិញដោយមិនអាចរួចខ្លួនបាន ។

  អគុណសម្រាប់ការអាន💜💜
  #អែនឌី🍁🍁
 

 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now