part 20 " អូនចូលចិត្តអត្តចរិតអនាគតប្រពន្ធកូនបែបណា"

838 59 0
                                    

សារព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងរហ័ស បែកធ្លាយរូបភាព jimin បានទះតប់គ្នា តែអ្វីកាន់តែហួសចិត្តនិងវាទាក់ទងនិងរឿងដណ្តើមប្តីទៀត ។
   មើលទៅ jimin ក៏មិនមានរឿងត្រៀមខូចខាតខ្លួនដែរ  ព្រោះអ្នកកាសែតនិងគ្មានអីគួរឲ្យខ្លាចផង ។
  " សម្រេចថាអ្នកប្រុស jimin ពិតជាមានកូនជាមួយ និងលោក jungkook មែនទេបាទ " អ្នកកាសែតប្រុសចោទសួរភ្លាម ។
  " រឿងនេះខ្ញុំមិនទាន់បានបញ្ជាក់ទេ វាអាស្រ័យនិងការពិនិត្យឈាមសិន ពួកលោកនឹងអាចយល់ពីរច្បាប់របស់អាសុីនិងអឺរ៉ុប ហើយមែនទេគឺវាសឹងតែដូចគ្នាទៅហើយ ខ្ញុំមិនចង់ឲ្យកូនក្លាយជាជនសង្ស័យទេ ព្រោះវាមិនសមហេតុផលអី បន្តិច " jimin និយាយភ្លាមព្រោះយប់មិញគ្មានបានដេកអ្វីបន្តិច ព្រោះរវល់តែឃើញនិងព័ត៌មានឡប់ៗបែបនេះទើបបងគេ បានកោះហៅអ្នកកាសែត យកមកបកស្រាយភ្លាម ។
  " អ្នកប្រុសចង់បានន័យថាមានមានអ្នកចោទប្រកាន់មែនទេ ចាស " លើកនេះអ្នកកាសែតស្រីសួរម្តង ដោយសារតែស្ងៀមយូរគួរសម ។
  " មែនហើយ អ្នកដែលសរសេរគឺបានសរសេរថាខ្ញុំជាពពួកលក់ខ្លួនហើយមានកូន ដើរបោកលុយគេ តែមិនដឹងថាខ្លួនខ្ញុំជាអ្នកណា នៅក្នុងជំនាន់មហាសេដ្ឋីនេះ ព្រោះបើគ្មានអ្នកហ៊ានសរសេរពត៍មានឆ្កួតៗមិនដឹងសាច់ការបែបនេះ ខ្ញុំទទួលយកមិនបានទេ " jimin សង្កត់ពាក្យភ្លាមព្រោះគេមិនចង់ឲ្យអ្នកណាមកនិយាយដៀលទៀតទេ ព្រោះបេះដូងគេបែកទៅហើយ លើកនេះខ្សែរភ្នែកនិងពាក្យសម្តីគឺនិយាយាទៅលើអ្នករិះគន់តែមួយចំនួនគត់ ។
  " បើសិនជាសួរថាទំនាក់ទំនងខ្ញុំនិងគេដល់ណាហើយ គឺខ្ញុំមិនសូវដឹងដែរ ព្រោះយើងមិនដែលពាក់ព័ន្ធគ្នាជាយូរហើយ "
  អ្នកកាសែតធ្វើទឹកមុខឆ្ងល់ភ្លាម ។
  " តើក្មួយប្រុស minkosaki ជាទាយាទត្រកូល vakirito ឬក៏ kangyaki "
  " ខ្ញុំមិនទាន់ប្រាកដនោះទេ រងចាំមើលចម្លើយម្តងទៀតទៅ ព្រោះខ្ញុំជឿថាមិនពាក់ព័ន្ធនិងពពួកចង់បានកូនគេមកធ្វើទាយាទទេ " jimin និយាយចប់ទើបអ្នកកាសែតបង្វែរកាម៉េរាមកថតកូនប្រុស jimin ម្តង ទោះបីមានអ្នកការពារនិងអ្នកបម្រើនៅទីនេះច្រើនក៏ដោយ jimin គេនៅតែភ័យខ្លាច ។
  " តើអ្នកប្រុស jimin និងលោកប្រុស jungkook ជួបគ្នានៅត្រង់ណាដែរ "
  " ពីធីជប់លៀងឆ្លងសាខានៅជប៉ុន ព្រោះខ្ញុំទាក់ទងចង់ធ្វើជាដំណាងចែកចាយ brand new clothes ដោយមកនៅទីនេះពួកយើងជួបមុខគ្នាគឺធម្មតាទេ "
  Jimin លើកបីកូនឲ្យដេកឲ្យស្រួលបួលភ្លាម ព្រោះអ្នកកាសែតគឺនៅជិតកូនប្រុសគេពេកហើយ ។
  " នាងខ្ញុំសុំថតកូនប្រុសអ្នកប្រុស និងអ្នប្រុសផងតើបានទេ "
  " បាទបាន តែសុំកុំជិតកូនប្រុសខ្ញុំពេកណា "
  " បាទ/ចាស "
  ក្មេងប្រុសតូចមានមុខកាត់ទៅ jungkook  គឺពិតជាសង្ហារណាស់់តែសម្រាប់ jimin គេមិនចូលចិត្តឲ្យអ្នកណាមកថតមុខកូនគេទេ ។
  " អ្នកប្រុស jimin យើងសុំសួរសំណួរចុងក្រោយហើយណា " jimin លឺហើយដកដង្ហើមចូលភ្លាម ព្រោះតែសម្ភាសន៍ចប់ហើយ ។
  " បាទ បានណា " jimin ងក់ក្បាលហើយញញឹមភ្លាម ។
  " បើសិនការពិនិត្យឈាមវាដូចគ្នាតើ អ្នកប្រុស jimin ថាយ៉ាងមិចដែរ "
  " ខ្ញុំគឺត្រូវតែធ្វើតាមប្រពៃណីរបស់ជនជាតិអាសុីហើយបាទ "
  " ង៉ា...ង៉ា..." សម្លេងកូនប្រុសjimin យំភ្លាមព្រោះតែមានការរំខានខ្លាំង ទើប jimin រហ័សនិយាយលាភ្លាម ។
  " កូនខ្ញុំឃ្លានហើយណា អគុណម្តងទៀតសម្រាប់ការ សម្ភាសន៍ពួកលោកនិងអ្នកនាងអាចនិងយល់ពីមនុស្សដែលមានកូនតូចៗណា " jimin និយាយទាំងញញឹមភ្លាម មុននិងលើកបីកូនចេញភ្លាម ហើយអ្នកកាសែតក៏រៀបចប់ទៅវិញភ្លាម ។
  អ្នកកាសែតនិងមិនងាយបានចូលភូមិគ្រិះ នេះទេ ព្រោះហិរញ្ញវត្ថុរបស់គ្រួសារនេះមិនមែនលំដាបទាបទេ ប្រភេទក្តារឈើនិងសង្ហាររឹមគឺកន្លះឆ្នាំដូរម្តង និងមានការរៀបចំលក្ខណៈថ្លៃថ្នូរបំផុត តាមបែបមហាសេដ្ឋី ។
 
   ......
  រូបភាព jimin និងកូនប្រុស ត្រូវបានចុចពង្រីកម្តងហើយម្តងទៀត ដោយប៉ារបស់jungkook ពង្រីកចុះឡើងៗ ទាំងលួចងាកមើលភរិយារបស់គាត់ផង ។
  " យ៉ាងមិចដែរអូនសម្លាញ់ "
  " បងមានមុខសួរទៀតហ៎េ " អ្នកជាភរិយានិយាយទាំងមិនចង់ងាកមើល នៅមិនដឹងពីវណ្ណៈគ្រួសាររបស់ jimin ផងមកមើលងាយវាពិតជាគួរឲ្យខ្មាស់ណាស់ ។
  " បងលឺពេលដែលអូនដៀលថាគេជសក្មេងថោកទាប តែអូនមិនដែលសួរបងឲ្យច្បាស់ព្រោះបងដឹងតែគេជាមហាសេដ្ឋីបន្ទាប់ពីគ្រួសារយើង បន្តិច "
  " បងមិនប្រាប់ឲ្យមុនទៅ "
  " មុខដូចកូន Jung ណាស់អូនឃើញទេ"
  " ច្រមុះសក់ និងស្បែកគឺដូចទាំងអស់អូនឃើញទេ "
  " ស្នាមញញឹមគឺស្អាតណាស់ មើលចុះដូចកូនប្រុសអូនតែម្តង " ប៉ារបស់ jungkook និយាយទាំងញញឹមភ្លាម ព្រោះគាត់ញ៉ោះអ្នកជាភរិយាបានសម្រេច ។
  ថ្ងៃគាត់បានបើកប៉ះពត៍មានរបស់ jimin ដោយសារមានវីដេអូទះតប់គ្នាត្រូវបានបែកធ្លាយ ទើបគាត់យករូបភាពកូនប្រុសនិងចៅប្រុសមកផ្អឹបជិតគ្នាភ្លាម ។
  " អូនចូលចិត្តមនុស្សបែបណាដែរ អត់ទេអនាគតភរិយាកូនប្រុសអូន យ៉ាងមិចដែរ មួយត្រឹមជាកូនអ្នកជំនួញធម្មតា មួយទៀតជាកូនមហាសេដ្ឋីជាន់ខ្ពស់ ហើយមានបងប្រុសជាប្រធានាធិបតីទៀត អូនគិតមើលទៅ  "
  " មិនដឹងទេអាស្រ័យលើកូនទៅ ខ្ញុំទៅបន្ទប់វិញហើយ " និយាយចប់ម៉ាក់ jungkook ក៏ដើរទៅបន្ទប់ភ្លាម ដែលធ្វើឲ្យប៉ារបស់ jungkook បានដឹងហើយថាប្រពន្ធគាត់ត្រូវតែចិត្តទន់ពេលឃើញមុខចៅ ។
  " បងថាអូនទៅផឹកតែសិនទៅ ល្អទេចាំចូលបន្ទប់ " អ្នកជាប្តីនិយាយភ្លាម ព្រោះមិនចង់ឲ្យមានការធុញថប់រច្រើន ។
  " អូនមិនអាចហាមបងបានទេ "
  រូបភាពក្មេងប្រុសតូចត្រូវបានឃើញដោយលោកតាយាយ២អ្នកនេះ ព្រោះមើលទៅបើក្មេងតូចមិនជាប់សាច់ឈាម គេនិងយកមកឲ្យក្លាយជាទាយាទ vakirito ស្រេចបាច់ហើយ ។
  អគុណសម្រាប់ការអាន💜💜
  #អែននី🍁♒🍁
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now