part16"លោកឲ្យប្រពន្ធលោកបង្កើតកូនខ្លួនឯងទៅ កុំយករបស់គេ"

890 57 0
                                    

  កន្ត្រកផ្កាឡាវេនឌ័រពណ៍ស្វាយ បានយកមកដាក់នៅពីលើតុធ្វើការយ៉ាងស្រស់ស្អាត ធ្វើឲ្យទាក់ភ្នែកអ្នកមើលជានិច្ច ។
  តែក្លិនរបស់វាមិនបានធ្វើឲ្យអ្នកទទួលពេញចិត្តនោះទេ ក្លិនឈួលបានធ្វើឲ្យ jimin សឹងតែខ្យល់គ និងភាពគេងមិនបានគ្រប់ម៉ោង ទើបឈឺក្បាលនិងចង់ក្អួត ។
  " បង tae នេះជារបស់អ្នកណា "
  " អនាគតប្តីឯងនិងហើយ ហើយត្រូវជាប៉ារបស់ minkosaki និងហើយ " taehyng និយាយទាំងផ្អែកខ្លួន សម្លឹងទៅមើលក្មួយរបស់ខ្លួន តែសម្រាប់ជីមីន ដូចមិនបានជាចាប់អារម្មណ៍អ្វីបន្តិច ។
  " បងហៅក្មួយបងថាមិច "
  " នេះនាមប័ណ្ណ មានទាំងឈ្មោះនិងលេខទូរស័ព្ទ ចឹងគួរតែដឹងហើយណា " jimin មើលនាមប័ណ្ណហើយកើតអារម្មណ៍មួម៉ៅភ្លាម ទើបគេរហ័សគ្រប់គ្រង អារម្មណ៍មិនឲ្យជះកំហឹងដាក់អ្នកជាបងប្រុសភ្លាម ។
  " គេផ្ងើរផ្កាឲ្យកូនប្រុសមែនទេ "
  " ផ្ងើរមកឲ្យអ្នកជាប៉ាទេ យកទៅអានទៅនេះសំបុត្រមួយទៀត ចឹងបងសុំទៅសិនហើយណា " taehyng ឃើញទឹកមុខអ្នកជាប្អូនប្រុស ដូចចង់គំនុំនិងគេហើយ គេក៏ប្រុងរត់ចេញទៅភ្លាម តែមានសម្លេងហាមទាន់ ។
  " បងប្រុសខ្ញុំដឹងតែបងចូលចិត្តផ្កាដែលគ្មានលំអង ប្អូនឲ្យបងណា យកចេញទៅបានហើយ "
  " អត់ទេនៅជារបស់ឯង បងមិនមែនជាម្ចាស់ទេបងសុំមិនយកទេណា " taehyng និយាយទាំងរំភើបនៅក្នុងចិត្ត តែខាងក្រៅភ័យអរៗខ្លាចប្អូនប្រុសខ្លួនបោក ។
  " យកទៅ ខ្ញុំចាញ់ផ្កានេះបងយកចេញទៅក្រៅទៅ ឆាប់លឿន "
  " បាទដឹងហើយ អា៎ផ្កាម៉ាបាច់និងវាមានអីធំដុំ បើរបស់ស៊ីគ្រាន់ចង់តិច " taehyng ឈោងផ្កាហើយក៏ដើរអ៊ូភ្លាម រហូតធ្វើឲ្យ jimin ចប់ទប់សំណើចនិងចង់ហៀរទឹកភ្នែកបងប្រុសទៅហើយ ទើបគេងាកមកចាប់អារម្មណ៍និងសំបុត្រនេះវិញ ។
  " អាប្រុសហេងស៊យផ្ងើរផ្ការមកលួងចិត្តមែនទេ លោកចង់យកកូនខ្ញុំទៅពិនិត្យឈាមមែនទេ ខ្ញុំគ្មានផ្លូវឲ្យលោកយកកូនទៅបានទេ ទោះជាលើកទីប៉ុន្មាន ក៏ដោយលោកនិងគ្មានផ្លូវយកទេ " jimin  និយាយទាំងមើលសំបុត្រភ្លាម ខឹងចិត្តនិងប្រុសម្នាក់នេះណាស់ ក្អេងក្អាង និងពាក្យចង់ណាត់គ្មានពេលវេលា គេទើបតែ និយាយទូរស័ព្ទជាមួយគ្នាបានបន្តិចនិងហើយ តែឥឡូវប្រុសម្នាក់នេះណាត់ឲ្យទៅហាងកាហ្វេពេលនេះទៀត ។
  " ខ្ញុំនិងទៅជេរលោកម្តងតើល្អទេ " ជីមីន ស្រវាកាបូបនិងសោរឡាន ហើយដើរចេញទៅបាត់ដោយគេ មិនភ្លេចផ្ងើរកូនឲ្យទៅបងប្រុសគេនោះទេ ។
   មិនបានកន្លះម៉ោងផង រថយន្តទំនើបក៏បានចតចូលហាងកាហ្វេមួយកន្លែង ព្រោះវាជាលក្ខណៈស្ងប់ស្ងាត់ខ្លាំងទើប jungkook ហ៊ានណាត់គេមកទីនេះ ។
  " លោកណាត់ខ្ញុំមានរឿងអីនិយាយទៀតហើយ " jimin ដើរចូលមកអង្គុយទាំងសម្លក់រាងក្រាស់ ។
  " នឹកប្រពន្ធខ្លួនឯងមានអីខាត សឺុត..." Jungkook និយាយទាំងញញឹម ដោយមិនភ្លេចចាប់ដៃរាងតូចយកមកថើបភ្លាម ។
  " ឆ្កួតទេមែនទេ បើលោកចង់មកនិយាយរឿងកូនណា ខ្ញុំប្រាប់ម្តងទៀតថាមិនឲ្យកូនខ្ញុំទៅតេស្តស្អីគេឆ្កួតៗនិងទេយល់ " jimin គ្រវាសដៃចេញហើយយកកន្សែងមកជូតដៃដែលរាងក្រាស់បានថើប ។
  " ខ្ញុំគ្រាន់តែចង់យកទៅតេស្ត ព្រោះថាបើឃើញលិទ្ធផលហើយនិងយកទៅជប៉ុន ដោយគ្មានការសង្ស័យអ្វីទាំងអស់ "
  " អ្នកណាទៅសំពះអង្វរលោក ខ្ញុំនិងកូនប្រុសខ្ញុំដូចជាគ្មានអ្វីទៅទាក់ទងជាមួយនិងលោកផង ហើយក៏មិមដែលលឺពីត្រកូនលំដាប់អ្នកមានទីមួយនៅជប៉ុនដែរ " jimin សម្លឹងមើលមុខ jungkook ដោយបេះដូងវាពិបាកស្មាន មើលទៅដូចមិនចង់ទទួលស្គាល់សោះ ។
   សេចក្តីស្នេហាដែលបានបង្កើតជាគំនុំនិងការស្អប់ វាមិនអាចបែងចែកបានទេ ព្រោះភាពឈឺចាប់ដោយសារប្រុសម្នាក់នេះពីមុនវាមិនខុសទេ នៅពេលដែលjimin បានបង្កើតកូនគឺគ្រួសារត្រកូល kangyaki មានក្តីសុខណាស់ តែប្រយសម្នាក់នេះក៏បានលេចមុខមកវិញ គឺធ្វើឲ្យបង្ហាញពីការតាមលងបន្លាចហើយ ។
  " វាមិនពាក់ព័ន្ធមែនទេ តែវាគឺសង្ស័យទៅវិញទេ មុននិងខ្ញុំបានបញ្ជូនឈុតយកមកឲ្យលក់គឺខ្ញុំ បានឲ្យគេសើុបសិន តែទៅខុសអីគឺបានឃើញឯងនិងកូនបនរុសនៅក្នុងរូបភាព ទើបខ្ញុំសើុបបន្តថាកូនប្រុសឯង មាននាមត្រកូលអ្វី ហេតុអ្វីមិនប្រើត្រកូលអាម្នាក់នោះប្រសិនបើវាជាប្តីចុងឯងហើយ មិចក៏មិនដាក់ឲ្យទៅ "
  " ព្រោះតែប្តីខ្ញុំគាត់ស្រឡាញ់ត្រកូលរបស់ខ្ញុំជាងទើបគាត់សុខចិត្តយកមកដាក់យ៉ាងមិចទៅ លោកមានអ្វីចង់សួរទៀតទេ "
  ប្រយោគចេញពីមាត់រាងតូចបានធ្វើឲ្យ jungkook សើចចេញមកភ្លាម តែស្នាមញញឹមនេះគឺចេញមកបែបគំរាម jimin ទៅវិញ ។
  " ស្រលាញ់វាណាស់មែនទេ បានជានិយាយឈ្មោះវាមិនឲ្យដាច់ ចង់យកវាធ្វើជាឪគឺមិនបានទេ វាគ្មានសិទ្ធិ" Jung kook ទ្រាំលេងបាននិងពាក្យសសើររបស់រាងតូច មើលទៅស្រលាញ់សាហាយនិងខ្លាំងណាស់ កំហឹងក្នុងបេះដូងរបស់គេគឺប្រចណ្ឌក្នុងបេះដូងច្បាស់ណាស់ ។
  " វាពាក់ព័ន្ធមិនពាក់ព័ន្ធអីនិងលោកទេ យល់ទេលោកគិតថាលោកជាអ្នកណានិងលោក jungkook"
" ពាក់ព័ន្ធ "
  " និយាយមក ខ្ញុំចាំស្តាប់ហើយលោកជាស្តេចមែនទេ ដែលអាចជាន់ក្បាលខ្ញុំបាននិង ទ្រព្យសម្បត្តិខ្ញុំនិងលោកគឺមានច្រើនដូចគ្នា មើលទៅការប្តឹងរបស់លោកក៏មិនឈ្នះខ្ញុំស្រាប់ហើយ  ព្រោះកូនប្រុសខ្ញុំកើតមកគេស្រលាញ់ទាំងជិតឆ្ងាយ ហើយលោកមានចាំថាក្មេងម្នាក់នោះឈ្មោះអ្វីទេ " jimin លើកសំណួរភ្លាមធ្វើឲ្យរាងក្រាស់ត្រូវស្ងាត់មួយសន្ទុះ ដោយរាងតូចអង្គុយមើលមុខរបស់រាងក្រាស់ ដោយការបញ្ឈឺរ ។
  " ខ្ញុំចាំថាកូនប្រុសខ្ញុំឈ្មោះ minkosaki " jungkook និយាយមួយៗ ។
  " ល្អខួរក្បាលលោកមិនអន់ លោកមកទីនេះចង់បានអ្វីមែនទេ លោក jungkook vakirito លោកចង់បានកូនទាំងដែលលោកមិនដែលដឹង ហើយមកគឺឃើញកូនប្រុសដែលមានមុខមាត់ដូចលោក ទាំងដែលលោកគិតថាព្រហ្មចារី ឲ្យលោកមុន តែមិនមែនទេខ្ញុំក៏បានខូចខ្លួននិងប្តីខ្ញុំដែរ សោកស្តាយហើយ បើលោកចង់ផ្តាច់ម៉ូដខោអាវលោកបានណា បើលោកចង់បានកូនខ្ញុំមិនឲ្យទេ បើហាងខ្ញុំរលាយមួយទាំងមូលក៏ព្រម ព្រោះមិនចង់ឲ្យកូនទៅលោកដែរ ខ្ញុំមិនក្រនិងហាងសម្លៀកបំពាក់មួយនេះទេ "
Jungkook គេមិនបាននិយាយអ្វីក្រៅពីនៅស្ងៀម រហូតធ្វើឲ្យ jimin ទ្រាំលេងបានក៏ក្រោកយកកាបូបនិងសោរឡានប្រុងងើបចេញទៅភ្លាម ។
  " អស់ពេលហើយ ខ្ញុំសុំទៅសិនហើយលោកអាចចង់បានកូន ក៏ឲ្យប្រពន្ធលោកមានទម្ងន់ទៅ បើលេងបែបមិនបានចេញក្រៅ លើពី២អាទិត្យប្រពន្ធលោកប្រហែលមានកូនហើយ ព្រោះលោកមិនអាចផ្តល់តម្លៃឲ្យកូនគេជាងកូនខ្លួនឯងទេ លាសិនហើយ " jimin និយាយចម្អកហើយដើរទៅឡានដែលចតទាំងសប្បាយរីករាយ ធ្វើឲ្យរាងក្រាស់ដែលអង្គុយស្ងៀម ក៏ងើបរត់ទៅតាមភ្លាម "
  " ឈប់ភ្លាម jimin យើងនិយាយគ្នាមិនទាន់អស់ទេ " jungkook ស្រវាចាប់ដៃរាងតូចរុញផ្អឹបនិងកញ្ចក់ឡានភ្លាម ។
  " យ៉ាងមិច លោកមិនទាន់បទ់ឆ្ងល់ទៀតមែនទេ " jimin និយាយទាំងស្នាមញញឹម ។
  " ប្រហែលខ្ញុំត្រូវអនុវត្តជាមួយជីមីន សិនហើយ "
  " ស្អីគេនិង អឹម...." រាងក្រាស់សង្កត់មាត់ទៅលើរាងតូចភ្លាម មិនឲ្យ jimin និយាយអ្វីទាន់សោះនៅពេលនេះ ។
  អារម្មណ៍លួចត្រកអរបានដឹងថា jungkook បានហៅឈ្មោះកូនរបស់គេ មើលទៅ jungkook មិនមែនយកឈ្មោះមកលេងសើចទេ ។

   អគុណសម្រាប់ការអាន💜💜
   #អែនឌី🍁♒🍁
 
 
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now