part 01 " តាមសើុប "

3.1K 141 2
                                    

  ទីក្រុងអូសាកា ជាទីក្រុងទេសចរណ៍ចំណុចកំពូលរបស់ប្រទេសជប៉ុន តែទីក្រុងនេះក៏មានភាពល្បីល្បាញខ្លាំងមិនចាញ់គេទេគឺសង្គ្រាមជំនួញអាវុធ និង fashion ខោអាវប្លែកៗ ។
  កម្លោះសង្ហារ មានកិត្តិនាមដ៏ល្បីល្បាញនៅក្នុងត្រកូល វ៉ាគីរិតូ នៃជំនាន់ទី១២ ដែលជាប្រុសកម្លោះអាយុ២៨ ឆ្នាំ គេជាកូនទោលម្នាក់ ។
  ឈ្មោះរបស់គេគឺ ជុងហ្គុក វ៉ាគីរិតូ គេជាម្ចាស់ហាងខោអាវដ៍ធំនៅអូសាកា គេមើលទៅទឹកមុខមិនស្រស់បស់នោះទេ កែវភ្នែកត្នោតចាស់កំពុងតែសម្លឹងមើលកុំព្យូទ័រមិនដាក់ភ្នែក ណាមួយអារម្មណ៍របស់គេក៏មិនសូវល្អដែរ ។
" ចៅហ្វាយ នេះជារូបថតដែលចៅហ្វាយកំពុងតាមរកមែនទេ " កូនចៅជំនាញរបស់គេបានហុចរូបថត ឲ្យទៅរាងក្រាស់ភ្លាម ។
  ជុងហ្គុក គេមិនបាននិយាយគេក៏លើកយករូបថតមកពិនិត្យម្តងមួយៗ មើលពីជំហៀងគេពិតជាស្រស់ស្អាតពិតពិតមែន សក់ខ្មៅរលើបរលោងដូចស្រី ស្បែកស ខ្លួនតូចច្រឡឹង កំពុងតែអោនមើលកូនង៉ានៅក្នុងរទេះរុញទាំងមុខញញឹមមិនឈប់ នេះហើយគឺជាមនុស្សដដែលគេចង់រក ក្មេងតូចដែលគេបានចោទប្រកាន់ថាជាក្មេងលក់ខ្លួននោះ ។
  " អ្នកស៊ើបផ្សេងធ្វើការមិនបានល្អសោះ គួរឲ្យខឹងមែន " ជុងហ្គុក ជ្រួញចញ្ចើមភ្លាម អារម្មណ៍ខឹងក៏កើតឡើងមួយរំពេច គេខឹងនិងអ្នកសើុបដែលគ្មានបានការអីសោះ ទើបគេត្រូវពឹងកូនចៅម្នាក់នេះ ។
  " ចៅហ្វាយប្រកដហើយមែនទេ ថាជាមនុស្សដែលចៅហ្វាយតាមរកមែន? "
" តើគេឈ្មោះអ្វី ? " ជុងហ្គុក រហ័សសួរភ្លាមដើម្បីឲ្យដឹងថាក្មេងម្នាក់នេះជានរណាឲ្យពិតប្រាកដ គេនិងឆាប់ចំណាំឈ្មោះភ្លាមៗ ។
" គេឈ្មោះថា ជីមីន កាងយ៉ាគិ មានអាយុ២៥ ឆ្នាំ ហើយកូនដែលនៅក្នុងរទេះរុញនេះអាចជាកូនប្រុសរបស់គេ តែបើមិនអ៊ីចឹងទេអាចជាអ្នកមើលថែក្មេងក៏បានដែរ ហើយក្មេងតូចគឺមានឈ្មោះថា គីហ្គូ កាងយ៉ាគិ ដែលត្រៀមក្លាយជាអ្នកស្នងទ្រព្យរបស់គ្រួសារ កាងយ៉ាគិចៅហ្វាយ ហើយពេលនេះគេមិនបាននៅជប៉ុនទេ គេបានទៅទីក្រុងរ៉ូមយូរមកហើយ ដោយនៅជាមួយអ្នកម៉ាក់និងលោកយាយ " កូនចៅជំនិត និយាយតាមអ្វីដែលខ្លួនសើុបបាន ដោយរាងក្រាស់កំពុងអង្គុយសម្លឹងមើលកូនក្មេងដែលបានដេកលង់លក់និងរទេះ ហើយគេក៏ពង្រីករូបភាពចុះឡើងៗ ដោយខ្លាចគេមើលច្រលំ ។
  " គួរឲ្យស្រលាញ់ខ្លាំងណាស់ក្មេងតូច " ជុងហ្គុក និយាយតិចៗ ដោយស្នាមញញឹមបានផុសឡើងក្មេងម្នាក់នេះមុខដូចជាធ្លាប់ស្គាល់ គេមិនអាចបដិសេធបានទេ ថាក្មេងតូចម្នាក់និងគ្មានទំនាក់ទំនងជាមួយ និងវ៉ាគីរិតូ បានយ៉ាងម៉េចបើមុខដូចហើយ ។
" ប្រុសម្នាក់នេះប្រហែលជាអ្នកមើលថែក្មេងច្រើនជាង ព្រោះពេលរាងយប់បន្តិចក៏មានប្រុសរាងចំណាស់ម្នាក់មកលេង អាចមើលទៅជាមនុស្សជិតស្និទ្ធខ្លាំង "
" គ្មានផ្លូវទេក្មេងម្នាក់នេះគ្មានជាដាច់ខាត " ជុងហ្គុក ស្រែកភ្លាមគ្មានផ្លូវទេដែលប្រុសតូចច្រលឹងម្នាក់នេះមានអ្នកផ្សេង ដោយគេអូសម៉ៅមកក្រោម ហើយគេបានឃើញមុខពេញៗ ធ្វើឲ្យគេញញឹមឡើងហើយដូងក៏កាន់តែលោតញាប់ មិនអាចគណនាបាន ។
" អូខេ! ចៅហ្វាយចង់រកម្នាក់នេះមែនទេ "
" ត្រូវហើយនេះសែក ជាការដូររបស់ឯង " ជុងហ្គុក ញញឹមហើយក៏សុីញ្ញេសែកឲ្យភ្លាម ដោយអារម្មណ៍ល្អ ។នេះចាត់ទុកថាចៅហ្វាយ គេម្នាក់នេះដៃទូលាយខ្លាំងណាស់ របស់ដែលគេចង់បានគឺត្រូវតែបានមិនថាជាអ្វីមួយទេ ។
" អគុណចៅហ្វាយ "
  " ទៅវិញទៅ " មហាសេដ្ឋីលាដៃឲ្យចេញទៅភ្លាម ទើបកូនចៅជំនិតរហ័សដើរទៅយ៉ាងលឿន ។
នៅពេលដែលទ្វារបានបិទ ជុងហ្គុក ក៏ងាកមកមើលប្រុសតូចច្រឡឹងដែលឈរញញឹមយ៉ាងស្រស់ ដែលអាចទាញបេះដូងរបស់គេបានតែម្នាក់ ។
" យើងតាមរកឯងឃើញហើយសោភិនីជាន់ខ្ពស់របស់យើង " ស្នាមញញឹមគែមមាត់បានលេចឡើងភ្លាម គេដល់ចិត្តមិនរួចពីក្លិនខ្លួនស្រាលៗ និងឈាមដែលដេកលើកម្រាលពូកដែលនៅនិងភ្នែករបស់គេ ទម្រាំតែក្មេងតូចនោះចេញផុត ទើបធ្វើឲ្យគេមិនអាចគេងលក់និងមួយឆ្នាំ២ខែ ។
"តើកូននោះជាកូនខ្ងុំមែនទេ ជីមីន គេដូចណាស់ " ជុងហ្គុក សួរតិចៗដោយការចង់ដឹងតែគេគ្មានចម្លើយ ទើបគេងាកមកមើលអេក្រង់កំព្យូទ័រដែលដាក់រូបរបស់ រាងតូច ។
" គេជាកូនអាម្នាក់ប្រុសថ្មីរបស់ឯងមែនទេ វាគ្មានផ្លូវ ទេ ព្រោះឯងជាសោភិនីដ៏ថ្លៃថ្នូរ របស់ជុងហ្គុក វ៉ាគីរិតូ តែម្នាក់គត់ ហើយកូនម្នាក់នោះយើងនិងយកទៅពិនិត្យ ឌីអិនអេល្អទេ ជីមីន " ជុងហ្គុក និយាយទាំងស្ទាបស្រទាប់បបូរមាត់រាងតូចដែរនៅក្នុងអេក្រង់កំព្យូទ័រ តែវាគ្មានអារម្មណ៍ដូចពេលទៅជួបផ្ទាល់នោះទេ  គេពិតជាចង់ទៅជួបហើយចាប់ថើបភ្លាមៗទេ ។
" យើងសង្ឃឹមថាជាកូនរបស់យើងណា អូនសម្លាញ់ តែបងមានហ្គេមមួយដែរអូនត្រូវមកលេងជាមួយបងដែរ  "
" មិនយូរប៉ុន្មានទេ ពួកយើងនិងជួបគ្នា " ជុងហ្គុក និយាយយ៉ាងមានក្តីសុខ ពេលងាកមកសម្លឹងភ្នែធំៗដូចកូនតុក្កតារបស់ជីមីន ម្តងទៀត ។
ជីមីន នៅក្នុងរូបថតញញឹមយ៉ាងស្រស់ស្អាត កែវភ្នែកមានពន្លឺពណ៌ស្វាយខ្ចីភ្លឺផ្លេកៗ ធ្វើឲ្យគេមានមុនស្នេហ៍ជាខ្លាំង ។
ហើយគេត្រូវតែដឹងឲ្យបានថាជីមីន អាចពពោះកូនគេទេបើគេមិនទាន់មានប្តី ឬក៏ប្រពន្ធ ហេតុអ្វីក៏ព្រមប្រគល់ខ្លួនប្រាណឲ្យគេភ្លក់រសជាតិស្នេហ៍ដ៏ក្តៅគគុកនៅពេលជប់លៀងបើកសាខានៅអូសាកាថ្មី ទៅវិញ?
       ( តាមសើុប )
  អគុណសម្រាប់ការអាន💖💖
  @Anny🍁🍁

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now