នៅពេលដែល jungkookបានខលសួរទៅ k អំពីររឿងនេះ បានធ្វើឲ្យគេខឹងយ៉ាងខ្លាំងជាពិសេសគេបានមកជប៉ុន វិញគេជឿជាក់ណាស់ថា គេគ្មានកូនជាមួយនិងនាងទេ ព្រោះគេការពារជាប់ជានិច្ចពេលដេកជាមួយនាង ហើយស្រីៗផ្សេងទៀត ទើបគេសុខចិត្តជិះយន្តហោះមកដោះស្រាយគ្នាឲ្យរួចរាល់ ។
" អាk យើងមានរឿងចង់សួរឯងឲ្យច្បាស់ឆាប់ប្រាប់ឲ្យអស់មក "
" អាjung ឯងមកវិញហើយ ឯងគ្មានដឹងទេថាយើងនិង misak នេះណាត្រូវនាងតាមរំខានរហូត ពេលយើងផ្អែមល្ហែម នៅលើគ្រែនាងគូរដណ្តឹងឯងនេះ ខលើមករំខានទៀត យើងសុំខ្លាចហើយ រឿងអីសួរមកយើងជួយអាឪមានកូនដំបូង " k សួរទៅតាមបែបលេងសើចភ្លាម ។
" យើងមកនិងដឹងតែពឹងឯងហើយ ឯងដឹងទេថាអនាគតប្រពន្ធយើង មិននិយាយរកយើងហើយមានទៀត នោះវ៉ាលីយើងនៅខាងក្រៅភូមិគ្រឹះទៀត គ្រាន់តែដឹងរឿងនាងនិយាយចឹងយើងក្តៅមិនទាន់បាត់ ហើយនាងមានផ្ទៃពោះនិងយើងមែន យើងការពារជាប់រហូតសោះ "
" អាល្ងង់ ស្រីមានផ្ទៃពោះឯណាពាក់ស្បែកជើងកែង ម្តងម៉ាតឹក ហើយស្លៀករ៉ូបរឹបៗ ដើរផ្សារទំនើបកាន់អីវ៉ាន់ brand new និងហើយមានទៀត មានផ្ទៃពោះឯណាដែលមកក្លឹបផឹកស្រានិង បើមានផ្ទៃពោះមែននាងមើលថែកូននិងខ្លួននាងហើយ "
" អើរមែន យើងដឹងហើយឯងត្រូវតែណាត់នាងទៅបន្ទប់ក្នុងក្លឹប យើងចាត់ការនាងខ្លួនឯង ហើយឯងកុំភ្លេចឲ្យមិត្តប្រុសឯងដាក់ខ្សែរស្រូបសម្លេងផង ដឹងទេ " jungkook ញញឹមឡើងហើយបង្ហាញអារម្មណ៍ធូរស្បើយភ្លាម គូរដណ្តឹងនេះសាហាវជាងគេគិតទៅទៀត នេះចង់មកកន្ចាត់ប្រពន្ធនិងកូនគេចេញមែនទេ គិតថាគេល្ងង់ហើយ ។ ( បើល្ងង់ស្អីប្រពន្ធបោះវ៉ាលីចោលនិង😩)
........
ក្លឹបដែលមានភាពសប្បាយរីករាយ និងភ្លើងពណ៌ដែលធ្វើឲ្យយុវវ័យជាច្រើនភ្លើតភ្លើន ជាពិសេសស្រីស្រស់ដែលអង្គុយផឹកស្រា ព្រោះផែនការរបស់ខ្លួននាងគឺបានសម្រេច ។
" Yurisa ឯងស្រវឹងហើយ "
" យើងមិនបានស្រវឹងទេឯងដឹងទេ " misak លឺហើយក្រវីក្បាលភ្លាម ។
" ឯងមានក្តីសុខណាស់ ចុះគូដណ្តឹងឯងគិតយ៉ាងមិច " misak គេចមុខមិនឲ្យអ្នកម្ខាងទៀតប៉ះមុខសោះ ។
" គ្មានទេយើងទៅចាប់មិនបាន តែក៏បានចាត់ការអាឈ្លើងដែលតោងទាម គូដណ្តឹងយើងដែល ព្រោះវាក៏មិនអាចមានកូនបានម្នាក់ដែរ " yurisa សើចខ្លាំងៗភ្លាម តាមអារម្មណ៍ដែលគេ រីករាយតាមភ្លេងក្នុងក្លឹប ដោយការវង្វេងវង្វាន់ ។
" ឯងមានផ្ទៃពោះមែនទេ ជាមួយអ្នកណា " misak បើកភ្នែកធំៗសួរភ្លាម ។
" ទេគ្មានទេ យើងលេបថ្មាំញឹកញាប់ណាស់ ហើយបង Jung គាត់ការពារជាប់តែមិនប្រកដថាគ្មានទេ យើងធានាណាថាវានិងមិនបានក្តីសុខទេ យើងចង់តែទៅទះវាទេ យើងគុំពេលវាវាយយើង " misak លឺហើយក៏គ្រវីក្បាលភ្លាម ដោយដៃរបស់គេក្តោបប្រដាប់ស្រូបសម្លេងជាប់ ញើសនិងចង់ស្រកចុះមកហើយ។
" អេ៎ អូនសម្លាញ់នេះមកលេងក្លឹបតែម្នាក់ឯងមែន ទេ ខូចណាស់សឺុត " k ដើរមកហើយអោបនិងថើប misak ភ្លាមហើយក៏យកប្រដាប់ស្រូបសម្លេងពីដៃរបស់សង្សារខ្លួន ។
" បងថាអូនមកសប្បាយនិងប្រុសផ្សេងមែនទេ អូនមិនទំនេរដូចបងទេ "
" យើងច្រណែនណាស់ " yurisa មិនបានមើលគូសង្សារ2 អ្នកនេះទេថាកំពុងធ្វើអ្វី តែសម្រាប់នាងគឺអង្គុយមើលតែប្រុសស្អាតនិង តែសម្រាប់k និង misak។
" អឺ yurisa ហ៎ាយើងថាទៅផឹកក្នុងបន្ទបមួយនោះទៅទេ ព្រោះសង្សារយើងថាលោក jungkook ក៏មកដែរ " misak ងាកមកមើលមុខk បន្តិចហើយនិយាយភ្លាម ។
" តោះយើងមិនប្រកែកស្រាប់ហើយ ដែរគូរដណ្តឹងយើងមកនិង " yurisa មិនប្រកែកអ្វីបន្តិចហើយដើរទៅទាំងញញឹមភ្លែម ។
ក្រាក...!! សម្លេងបើកទ្វារបន្ទប់ក៏បានបើកឡើងភ្លាម ដោយមានរាងក្រាស់នៅក្នុងនោះស្រាប់ ដោយនាងចូលទៅមិនរារែកអីបន្តិច ។
" បង jungkook " yurisa រត់មកអោបចង្កេះរាងក្រាសភ្លាម ចំណែកឯគូរសង្សារ2 អ្នកទៀតដឹងស្ថានការណ៍ហើយក៏បិទទ្វារ ឲ្យរួចរាល់ ។
" នាងមកហើយមែនទេ លេងដៃ2 ចង្កេះខ្ញុំ ខ្ញុំមកក៏មិនបានមកទទួលស្គាល់កូននាងដែរ ព្រោះខ្ញុំខានដេកជាមួយនាងយូរមកហើយ ទោះខ្ញុំជាគូរដណ្ណឹងនាង ក៏មិនភ្លើដេកមិនការពារដែរ ទៅរកប៉ាឲ្យកូននាងទៅ " jungkook ញញឹមតាមធម្មតាតែអ្នកម្ខាងទៀតដូចមិនខ្លាចអីសោះ ។
" បងដឹងលឿនមែនណា អូនចង់សួរបងថាមិនចង់ទទួលកូនក្នុងពោះអូន មកពីរខ្លាចអាប្រុសថោកទាបឬក៏ប្រុសលក់ខ្លួននោះមែនទេ " yurisa ផ្ចាញ់ផ្ចាល ទៅវិញដែលធ្វើឲ្យ jungkook ក្តៅនៅស្លឹកត្រចៀក ភ្លាមព្រោះពាក្យនេះគេមិនដែលឲ្យអ្នកណាហៅពីរគេទេ ។
" ខ្ញុំមិនបានទៅខ្លាចទេ មុននិងក្រៅនាងនិងខ្ញុំនិងត្រូវផ្តាច់ពាក្យភ្លាម ហើយលឺថាប៉ានាងត្រៀមបោះឆ្នោតទៀតមែនទេ បើគ្មានអ្នកឧបត្ថម្ភតើគិតយ៉ាងមិចទៅ " jungkook មិនខ្លាចអ្វីទាំងអស់ ព្រោះរឿងលុយឧបត្ថម្ភអីនិងគ្រួសារ jungkook ក៏មានចំណែកដែរ។
" បងនិយាយលេងមែនទេ " yurisa លឺហើយក៏ទន់ជង្គង់ភ្លាម ។
" ខ្ញុំមិននិយាយលេងជាមួយទេ បើនាងមិនផ្តាច់ពាក្យទេខ្ញុំនិងនិយាយហែកកេរ្តិ៍នាងទាំងអស់ លឺទេអតីតគូរដណ្តឹង " និយាយចប់រាងក្រាស់ក៏ដើរចេញទៅក្រៅ ភ្លាមដែលធ្វើឲ្យអ្នកម្ខាងទៀត ស្រែកបែបមិនសុខចិត្តសោះ ។
ក្រឹប ...!! សម្លេងបិទទ្វារដែលធ្វើឲ្យ jungkook ញញឹមទៅកាន់មិត្តភក្តិខ្លួនភ្លាម ។
" ឯងកុំភ្លេចឲ្យគេត្រៀមសំបុត្រយន្តហោះទៅអ៊ីតាលីវិញផង យើងមិនចង់ទៅលេងម៉ាក់ទេ " jungkook ដើរទៅភ្លាម ទើបk និងអ្នកជាសង្សារដើរតាមក្រោយ មិនឈប់សោះ ។
" ឯងអត់នៅ1 ទៅ2 ថ្ងៃសិនទេ អាងតែមានលុយក៏ចង់ទៅៗចឹង "
" ទៅធ្វើទៅ ហើយឯងប្រាប់អ្នកសារព័ត៌មានផងថាយើងនិងផ្តាច់ពាក្យយល់ទេ ឲ្យបន្ថែមពត៌មានតិចផង ថាយើងមានប្រពន្ធនិងកូនពិតប្រាកដហើយ "
" អើរដឹងហើយ " អ្នកជាមិត្តឆ្លើយហើយក៏ងក់ក្បាលភ្លាម ។......
ប្រទេសអ៊ីតាលី
សម្លេងទូរទស្សន៍បានបន្លឺឡើងនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយរាងតូចនិង បងប្រុសនៅមើលជាមួយ តែអ្នកម៉ាក់និងលោកយាយរបស់គេ ត្រូវទៅលំហែកាយបាត់ទើបនៅសល់តែបីនាក់ និងអ្នកបម្រើនៅក្នុងផ្ទះ ។
" លោកលេងជាមួយនិងមនុស្សស្រីបែបនេះមែនទេ" jimin មើលពត៌មានពីររាងក្រាស់ចប់ហើយ គ្រវីក្បាលភ្លាម នេះដូចជាធ្វើបាបនាងពេកហើយ ។
" បើមិនលេងជាមួយមិចនិងខ្លាំងទៅ សឺិុត..." សម្លេងស្អកៗ និយាយឡើងដែលធ្វើឲ្យរាងតូចងាកមើលយ៉ាងរហ័ស ។
"នាងមានកូនជាមួយនិងលោកមែនទេ ប្រាប់មក "
" Jimin ប្រចណ្ឌមែនទេ " jungkook ញ៉ោះទៅវិញ ភ្លាមដែលធ្វើឲ្យអ្នកជាបងប្រុសងាកមើលទាំងញញឹមមិនឈប់ ។
" អឺបងសុំទៅលេងជាមួយនិងក្មួយនៅខាងក្រៅហើយណា បងគ្មានគូរនិងគេទេ បាយៗ ទៅសិនហើយ " Taehyung និយាយទាំងញញឹម ហើយលើកពរក្មួយទៅក្រៅភ្លាម ទុកឲ្យ2 អ្នកនេះញ៉ែគ្នាម្តង កុំឲ្យខាត ។
" ខ្ញុំមិនបានប្រចណ្ឌនិងលោកទេ អាយ..ធ្វើស្អីនិង " jimin ស្រែកភ្លាមពេលjungkook ចាប់ទាញចង្កេះមកជិតនិងខ្លួនរបស់គេ ។
" មិចក៏បោះវ៉ាលីខ្ញុំហាស់ ហើយតាំង2 មកនៅមកមិនដែលបានដេកអោប ហើយថើប jimin ទេតែពេលនេះមានឪកាសហើយណា ខ្ញុំមានសិទ្ធិចាត់ការប្រពន្ធក្បាលរឹងហើយ " jungkook មិនដែលបានដេកអោបនិងថើបjimin ទេដោយសារមានយាយរបស់jimin នៅតាមមើលគ្រប់ពេល ហើយមិនឲ្យ jungkook ចូលទៅបន្ទប់គេងរបស់ jimin និងកូននោះទេ ។
ថ្ពាល់ jimin ក៏ចាប់ផ្តើមក្រហមភ្លាមនៅពេលដែល jungkook អោបរឹតជាប់ហើយមិនភ្លេចឲ្យរាងតូចផ្អេកនិងទ្រូងមាំរបស់គេទេ jimin គេចង់ក្លាយជាម្ចាស់ចិ ត្តរបស់ jungkook ណាស់តែមិនអាចបានទេ ។
" លោកមិចេះខ្មាស់អ្នកបម្រើទេមែនទេ "
" ទៅខ្មាស់ស្អី គ្មានច្បាប់ណាដែលហាមមិនឲ្យអោបប្រពន្ធមុខអ្នកបម្រើទេ " jungkook ចាប់ចង្ការរបស់ jimin ហើយអោនមកថើបភ្លាម ។
" អឹម..." Jimin ត្រូវបានហើបមាត់ភ្លាមដោយសារតែរាងក្រាស់ចាប់ដៃទៅស្ទាបត្រកៀករបស់រាងតូច ។
" មាត់មិនដូចប្រុសនៅក្នុងពិធីជប់លៀងសោះ វាជារសជាតិសោភិនីច្បាស់ណាស់ តែមាត់រសជាតិប្រពន្ធមិនផ្អែមសោះ ខុសគ្នាដាច់ណាស់ "
" ត្រូវហើយប្រសិនវាស្រវឹងស្រាទៅវិញទេ បានហើយខ្ញុំទៅបន្ទប់ "
" អ្នកណាថា បើកាលខ្ញុំមិនស្តាប់តាម jimin ទេក៏ប្រហែលជាមិនមែនកូនប្រុសស្រស់សង្ហាទេ ដឹងទេ" jungkook ស្រវាអោប jimin ជាប់តែម្តង ។
" អូនដឹងទេ បងបានឲ្យគេតាមសើុបពីរអូននៅគ្រប់កន្លែង បងមិនដែលទៅដេកជាមួយអ្នកណាទៀត ហើយបងក៏មិនបានធ្វើឲ្យអតីតគូរដណ្តឹងមានកូនដែរ បងសង្ឃឹមថាអូននិងតាមបងទៅនៅជប៉ុនវិញ "
" លោកចង់បានចឹងមែនទេ "
" អឹមមែនហើយ បងចង់បាន " jungkook ឆ្លើយយល់ព្រមភ្លាម ទាំងមិនភ្លេចស្រវាអោបចង្កេះរាងតូចជាប់ ។
អគុណសម្រាប់ការអាន💜💜
Anny🍁♒🍁
YOU ARE READING
ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)
Actionគេត្រឡប់មកទាមទារវិញហើយ គេមកកូននិងខ្ងុំដើម្បីទៅធ្វើជាទាសករលើគ្រែរបស់គេម្តងទៀត ។ តួអង្គ Top jungkook vakirito និង Bottom jimin kangyaki និពន្ធដោយអែនឌី