part27" យល់ព្រម និងមើលថែទាំងអស់"

784 62 0
                                    

បន្ទាប់ពី jungkook បានចាក់ចេញពីផ្ទះរបស់ jimin មក jimin ក៏ចុះមកក្រោមភ្លាមព្រោះគេពិតជាចង់ដឹងចម្លើយណាស់ ថាមានរឿងអ្វីឲ្យប្រាកដពេលគេមិននៅផ្ទះ ។
  " បងសុំទោសណា jimin "
   " ខ្ញុំមិនទទួលទេ ឆាប់ប្រាប់ឲ្យអស់មកថាមានរឿងអ្វីឲ្យប្រាកដ " jimin ធ្វើទឹកមុខមាំភ្លាម ព្រោះទឹកមុខរបស់បងគេនិងស្អុយទៅហើយពេលជម្រិតសួរបែបនេះ ។
  " បងចង់ឲ្យពួកឯងវាត្រូវគ្នាវិញ ហើយក្មួយប្រុសបងមានប៉ាធំហៅនិងគេ "
  " អាប្រុសម្នាក់នោះវាចាំឈ្មោះកូនសឹងតែមិនត្រូវផង គេមិនសមធ្វើជាប៉ាបង្កើតទេបងដឹងទេ "
  " Jimin កុំនិយាយលឺពេក ឯងចង់ឲ្យម៉ាក់កាប់បងងាប់មែនទេ "
" មិនមែនម៉ាក់កាប់ទេ មានតែខ្ញុំកាប់បងនិងហើយ បងហ៊ានឲ្យខ្ញុំទៅគេងាយណាស់ " jimin សម្លក់បងប្រុសបង្កើតគេមិនដាក់ភ្នែក ។
" មិចក៏សម្លឹងមុខបង "
" បងមានរឿងមិនប្រាប់ឲ្យអស់ទេ ប្រាប់មកមានអ្នកណាជួយឲ្យខ្ញុំបានដល់ដៃគេខ្លះ "
" លោកយាយនិងអ្នកម៉ាក់ ហើយបង ព្រោះពួកគាត់ចង់ពិភាក្សាគ្នាមិនឲ្យមានការផ្តឹងផ្តល់ ទើបប្រគល់អូនទៅឲ្យគេ "
" ពួកបងនេះពិតជាយ៉ាប់មែន "
" បងចង់ឲ្យពួកឯងនិងវាផ្សះផ្សាគ្នា ហើយនៅនិងមានបានយកក្មួយទី២ ឲ្យបងដែរ " Taehyung និយាយទាំងញញឹម ធ្វើឲ្យអ្នកជាប្អូនមុខក្រហមភ្លាម វាមិនមែនខឹងអីទេតែបងប្រុសនេះណាមកនិយាយថា ចង់បានក្មួយថែមទៀត ។
" គ្មានទេ មកកុំនិយាយរំលឹកប្រុសម្នាក់និងអី "
  ដំណឹងល្អប្រហែលជាពិបាកប្រាប់ហើយ ព្រោះប្រុសដែលចាប់យកគេទៅដេកលេងលើនាវាចោលកូននឹង មិនដែលធ្វើអីឲ្យសមស្របទេ ។

......
បន្ទាប់ពីការយលចិត្តគ្នាឲ្យច្បាស់ jimin ក៏ព្រមគេសុខចិត្តមកអង្គុយចាំរាងក្រាស់ជាមួយនិងគ្រួសារ ព្រោះ jungkook មកគ្រួសារត្រកូល kangyaki យ៉ាងលឿន ។
  " ខ្ញុំយល់ព្រម ទទួលយកទាយាទ និង jimin តាមប្រពៃណី តើអ្នកទាំងអស់គ្នាគិតយ៉ាងមិចទៅ " jungkook លើកសំណួរភ្លាមនៅពេលគ្រប់គ្នាចាប់ផ្តើមស្ងាត់ ។
  Jungkook ងាកមកមើល Jimin ដែលតែងខ្លួនចាំទទួលគេគឺពិតជាស្រស់ស្អាត សឹងតែគេទប់ខ្លួនមិនឲ្យថើបទៅហើយ មើលទៅគេទទួលស្គាល់កូន ប្រហែលពិបាកហើយបើចាប់ប៉ាតូចរបស់កូនយកទៅធ្វើជាប្រពន្ធស្របច្បាប់ក៏មិនពិបាកដែរ ។
" ខ្ញុំមិនទាន់ស្របទេ ចាំចៅប្រុសខ្ញុំឆ្លើយសិនទៅ " យាយរបស់ jimin ឆ្លើយភ្លាម ។
" ខ្ញុំដូចគ្នា តែទាល់កូន min យល់ព្រមក៏អត់បើកូនខ្ញុំយល់ព្រមក៏ខ្ញុំមិនថាអ្វីដែរតាមចិត្ត " jimin លឺហើយបានត្រឹមតែខាំមាត់ ព្រោះjungkook បែរជាយល់ព្រមតាមការស្នើររបស់ខ្លួន ទើបរាងតូចធ្វើជាពើលើកសំណួរសួរភ្លាម ។
  " លោកពិតជាចង់រៀបការជាមួយខ្ញុំមែនហ៎េ jungkook" jimin ងាកមកសួរភ្លាម ។
" ពិតមែនហើយ តាមច្បាប់និងប្រពៃណី តាម jimin ចង់បាន " jungkook ឆ្លើយបង្គប់ភាពស្ងប់ស្ងាត់ ដល់ផ្ទះត្រកូល kangyaki ។ jimin លឺហើយក៏ញញឹមចម្អកភ្លាម ព្រោះគេដឹងហើយថាមុននិងក្រោយគឺនិងមានរឿងបែបនេះ ។
  " បានខ្ញុំនោងព្រមចុះអេតាសុីវិលចុះណា តែខ្ញុំនិងមិនការទេ "
" អត់ទេ មិនព្រមត្រូវតែការព្រោះខ្ញុំចង់បើកមុខបើកមាត់ ជាពិសេសរឿងក្រេបទឹកឃ្មុំ(លើគ្រែ) "
" លោកឆ្កួតមែនទេ បានជានិយាយមិនចេះគិតនឹង មកនិយាយមុខម៉ាក់និងយាយខ្ញុំធ្វើអី លោកមិនចេះរក្សាកិត្តិយសគ្រួសារទេមែនទេ  "
  " ឃើញទេកូនប្រសារ យើងដឹងយូរណាស់ថាណាស់ប្រុសម្នាក់នេះចង់តាមចាប់ចៅប្រុសយើងធ្វើប្រពន្ធ"
" ម៉ាក់ស្ងាត់មាត់ទៅ ប្រយ័ត្នចៅម៉ាក់ យល់ន័យណា"  Jimin លឺហើយស្រាប់តែមុខក្រហមភ្លាម ពេលលឺម៉ាក់និងយាយរបស់គេចាប់គូរឲ្យបែបនេះ ។
  " ចៅទួតម៉ាក់មិនបាច់បារម្ភទេ គេដេកក៏យល់ន័យដែរ មើលចុះកាលចៅ min ទៅនិង២អាទិត្យគេមិនរករឿងផង "
  " ម៉ាក់រឿងមនុស្សចាស់ចៅៗមិនគួរដឹងច្រើនទេម៉ាក់ តោះកូនប្រសាម៉ាក់ចង់ទៅបន្ទប់  " មុនដំបូងយាយរបស់ jimin គាត់ពិតជាមាត់រឹងណាស់ទាល់តែ jungkook មកតាមអង្វរសុំរាល់ថ្ងៃ ទើបគាត់ចិត្តធ្ងន់ខ្លះ ។
  " ចាសម៉ាក់ កូនmin ម៉ាក់ចង់ប្រាប់ថាកូនគួរតែគិតឲ្យច្បាស់ទៅយល់ទេ កូនគួរតែរើសនិងគិតដោយហេតុផល ប្រសើរជាងអារម្មណ៍របស់កូន " និយាយចប់ម៉ាក់របស់ jimin បណ្តើរយាយទៅបន្ទប់ខាងលើបាត់ ទុកឲ្យរាងតូចនិងរាងក្រាស់នៅជាមួយគ្នា ។
  " លោកឡប់មែនទេ បានជាយករឿងនិងទៅនិយាយមុខមនុស្សចាស់ " jimin ងាកមកថាឲ្យ jungkook ទាំងចឹងផងខ្មាស់ផង តែមិនអាចលាក់ជិតរាងក្រាស់បានទេ ។
" សុំទោសខ្ញុំមិនចេះលាក់ទេ នេះវាជាកាតព្វកិច្ចកូនប្រុសណា "
" លោកមានហេតុផលទៀតមិនទាន់អស់ទេ "
" បើ jiminយល់ព្រម មានជម្រើសណាមួយយើងជាប្តីប្រពន្ធស្របច្បាប់ ហើយមានសិទ្ធិនិងរឿងលើគ្រែគ្រប់យ៉ាង តែឥឡូវនេះ jimin ត្រូវទៅដេកនៅសណ្ឋាគារជាមួយខ្ញុំនិងកូនសិន " jungkook និយាយទាំងញញឹមភ្លាម ។
  " លោកខ្សែលើ ខ្ញុំនៅទីនេះមិនចង់ទៅដេកទីនោះទេយល់  "
  " ខ្ញុំដេកទីនេះដែរណា " jungkook ដើរទៅលើកបី minkosaki ភ្លាមទើប jimin រហ័សងើបរត់ទៅតាម ភ្លាម ។
  " ប៉ាទៅយកអីវ៉ាន់សិនណាកូនប្រុស កន្លះម៉ោងប៉ានិងមកវិញ កូនចង់ទៅជាមួយទេ ថាមិចកូនចង់ទៅ "
  " ណ៎ែលោក កូនមិនទាន់ចេះនិយាយផងកុំឲ្យអស់ណាស់ jungkook លោកយកកូនឲ្យខ្ញុំវិញភ្លាម " Jimin ស្រែកតាម jungkook រហូតតែត្រូវរាងក្រាស់ នាំកូននិងខ្លួនទៅដេកនិងសណ្ឋាគារបានយ៉ាងរហ័សព្រោះតែភ័យពេកភ្លេចគិតថារាងក្រាស់លេងល្បិច ។
  អគុណសម្រាប់ការអាន💜💜
  Anny🍁♒🍁
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now