part 09 " ខ្ញុំត្រូវការកូន "

1.1K 75 0
                                    

   រាងកាយស្គមតូចច្រឡឹង បានពាក់អាវសស្តើងកអាវ បែបជាធំហើយវាធ្លាក់មកម្ខាងដែលបាន បង្ហាញឲ្យឃើញដងកាំបិតដ៏សស្អាត តែអ្នកដែលដើរសម្លឹងចាំមើល តែងតែខកបំណងដែលមិនបានបញ្ចេញអ្វីទាំងអ្វីអស់ដោយមានអង្គរក្សឈរយាមជានិច្ច ទើប Jung kook មិនអាចចូលទៅបានងាយ បានត្រឹមតែខកបំណងពីក្រៅ ។
  " ឯងមកស្លៀកពាក់បែបនេះ ហើយអ្នកណាមិនដឹងថាឯងជាប្រុសលក់ខ្លួននោះ " jungkook ដកដង្ហើមចូលខ្លាំងៗ នៅពេលដែល jimin អោនទៅថើបកូនតូចនៅនិងរទេះ បានបង្ហាញត្រគាកដ៏ស្រស់ស្អាត មួយជាមួយនិងខោរឹបខូវប៊ូយជើងខ្លី ដែលបានបង្កើតពីរជើងស្រឡូន លាយជាមួយនិងភាពសុិចសុីខាងក្នុងខ្លួនរាងតូច ។
  " Jimin ឯងចូលចិត្តឲ្យប្រុសជាច្រើនសម្លឹងមើលឯងមែនទេ " jungkook អង្គុយសឹងមិនស្ងៀម នៅពេលដែលគេបានជិតខ្លួនរាងតូច ដែលមានក្លិនក្រអូបប្រហើរនិងសាច់ខ្នងដ៏សខ្ចី ដែលធ្វើឲ្យគេបានប៉ះហើយ លេងចង់ប៉ះសាច់របស់អ្នកណាផ្សេងទៀត ព្រោះគេប្រាថ្នា jimin តែម្នាក់គត់ ។
  " យើងចង់ណាស់ថា jimin បានជួបមុខខ្ញុំតើមានអារម្មណ៍បែបណាទៅ តើមានក្តីសុខទេ " jungkook បែរមកនិយាយជាមួយរូបថតដែលកូនចៅគេឲ្យសើុប តើ jimin ស្រលាញ់កូនប្រុសខ្លាំងប៉ុណ្ណាទៅ បានជានិយាយថាស្អប់ប៉ាបែបនេះ ។
  " Jimin ចង់ថើបយើងមែនទេ លើកក្រោយមិនបាច់ថើបកូនជំនួសទេណា ខ្ញុំស្ម័គ្រចិត្តឲ្យថើប"  jungkook និយាយទាំងវិលវល់ខ្លួនឯងព្រោះគេគឺ មិនដឹងថាទៅដណ្តើមកូនយ៉ាងមិចឲ្យបាន តើត្រូវធ្វើតាមប្រពៃណីអាសុី ។
   ....
  " អាឡូ បងប្រធានាធិបតី ចង់បាននំខេកមែនទេចាំប្អូនទិញផ្ងើរឲ្យណា  "
  " បាទ ចាំប្អូនទៅទិញឲ្យណាខ្ញុំគិតថាទិញដាក់ស្ត្រូបឺ   
រីឲ្យច្រើនមែនទេ ឬក៏តិច " jimin ឈរនិយាយទូរស័ព្ទទាំងមិនភ្លេចងាកមើលមកកូនប្រុស ដោយការញញឹម និងសប្បាយចិត្ត ។
  Minkosaki (មីនកូសាគិ) គេជាក្មេងប្រុសមួយដែលងាយស្រួលចិញ្ចឹម រហូតដល់ម៉ាក់របស់ jimin ហ៊ានបណ្តោយឲ្យយកមកធ្វើការជាមួយ ព្រោះក្មេងតូចម្នាក់នេះមិនងាយយំរំខាន ក្រៅពីពេលប្តូរខោទឹកនោម និងបៅទឹកដោះគោមិនឆ្អែត ហើយគេក៏ឆាប់គេងលក់លឿនទោះសភាពមានការរំខានយ៉ាងណាក៏ដោយ ។
  ( ទិញមកឲ្យធំមក បងត្រូវការចែកកូនៗរបស់សមាជិកសភាផងណា អ្នកប្រុស jimin )
  " បានតើលោកប្រធានាធិបតី ប្រចាំប្រទេសអ៊ីតាលី " jimin និយាយបង្អាប់ទៅវិញទៅមក នេះហើយជាម៉ូយធំប្រចាំហាង បងប្រុសរបស់គេគឺចូលចិត្តក្មេងៗណាស់ ភាគច្រើនគេកម្ម៉ង់ខោអាវក្មេងៗជាច្រើនដើម្បីធ្វើជាអំណោយប្រចាំឆ្នាំទៅតាមមណ្ឌលកុមារកំព្រាផ្សេងៗ ។
  " តោះកូនប៉ា ទៅទិញនំឲ្យលោកពូ taehyng ទៅ ហើយធំសោឡើងត្រូវក្លាយជាមនុស្សពូកែដូចលោកពូ កូនណា ហើយកូនត្រូវតែហៅគាត់ថាអ៊ំក៏បានពូក៏បាន តាមចិត្តណា " jimin ងាកមកនិយាយជាមួយកូនតូច ឲ្យតែពេលដែលឃើញកូន គេតែងតែនឹកដល់ប្រុសចិត្តខ្មៅម្នាក់នេះ តែកូនប្រុសរបស់គេមានពណ៌សក់ខុសគ្នា តែស្នាមញញឹមនិងទម្រង់ច្រមុះគឺដូចជាប៉ារបស់គេបេះដាក់ ។
  " ឈប់គិតទៅ "
  Jimin គ្រវាសគំនិតចេញហើយក៏ក៏លើកបីកូនទៅឡើងឡាន ដោយមានអង្គរក្សតាមពីក្រោយយ៉ាងជាប់  នេះស្រលាញ់កូនពេកមែនទេ បានជាស្រមៃឃើញតែប្រុសម្នាក់នោះរហូតនិង ។
  " កូនមិនទាន់មានធ្មេញផង កូនញាំុមិចកើត ចាំធំអាប់ប៉ាធ្វើឲ្យណា កូនសម្លាញ់" jimin ដើរបីផងហើយនិយាយជាមួយកូនប្រុសផង នៅជាវិធីសាស្ត្រដែលឲ្យកូនតូចៗឆាប់ចេះនិយាយលឿន ដោយមិនបាច់ធ្វើតម្រាប់តាមក្មេងៗដទៃ ។
  " ថ្ងៃនេះកូនអាប់ប៉ា ឆ្លាតបំផុត កូនមិនយំច្រើនហើយមិនរអ៊ូទៀត លោកគ្រូពិនិត្យយ៉ាងល្អកូនឆ្លាត ជិតដល់ឡានហើយណា " jimin ដើរទៅយ៉ាងលឿន ដើម្បីឲ្យដល់កន្លែងដែលអង្គរក្សទុកឡាន តែមិនបានលឺសម្លេងដែលបើកនៅពីក្រោយនោះទេ ទើបរាងតូចងាកមើលទាំងភ្ងាក់ផ្អើល ។
  " សួរស្តី ប្រុសស្អាតនិងក្មេងសង្ហាររបស់ខ្ញុំ" សម្លេងរាក់ទាក់ចម្លែកៗបានធ្វើឲ្យជីមីន សង្ស័យហើយបែរទៅក្រោយភ្លាម ។
  " អឹម..." Jimin មិនបានប្រយ័ត្នធ្វើឲ្យអ្នកម្ខាងទៀតមានឪកាស ស្រវាដៃចាប់យកមកថើបភ្លាម jimin ភ្ងាក់ផ្អើលខ្លាំងណាស់តែមិនបានតបតនោះទេ បានត្រឹមសម្លឹងមើលភ្នែកដោយសារកំហឹង ។
  " ឯងធ្វើអីអ្នកប្រុសតូចយើង ឆាប់ចេញភ្លាម " អ្នកជាកូនចៅរហ័សច្រានរាងក្រាស់ចេញភ្លាម ។
  " អាមនុស្សឆ្កួត លោកធ្វើបែបនេះធ្វើអី "
  " លេងយើងភ្លាម យើងមានរឿងត្រូវនិយាយជាមួយអ្នកប្រុសឯង " Jung kook ប្រើទឹកមុខកាចៗតែអ្នកជាកូនចៅ មិនព្រមនោះទេទើប jimin និយាយភ្លាម ។
  " ពួកបងដកដៃចេញទៅហើយបីកូនខ្ញុំទៅក្នុងឡានទៅ " កូនចៅ លឺហើយក៏លើកបីអ្នកប្រុសតូចរបស់គេ ចូលទៅក្នងឡានបាត់ ដោយទុកឲ្យពួកគេទាំងពីរអ្នកនៅសម្លឹងមើលមុខគ្នាមិនដាច់ ។
  " លោកត្រូវការអីទៀត អាមនុស្សគ្មានគេខ្មាស"
  " ហីយ៉ា ជួបភ្លាមក៏ជេរគ្នាភ្លាមមែនហ៎េ លោកប្រុស jimin " jungkook មិនបានប្រកាន់ខឹងឡើយ ព្រោះគេរហ័សលើកដៃទៅអោបចង្កេះរាងតូចយកមកគៀកគេយ៉ាងរហ័ស ។
  " លោកមករកអីគេទៀត "
  " ខ្ញុំត្រូវការទាយាទ ត្រូវ vakirito " 
  " ហិុស... ត្រូវការទាយាទតើក្មេងម្នាក់ណាទៅលោក jungkook មិចក៏មិនទៅប្រាប់ភរិយារបស់លោក ឬក៏ស្រីស្នេហ៍របស់លោក ថាចង់បានទាយាទ មិចក៏មកដើរថាកូនគេកូនឯងបែបនេះ " jimin ញញឹមដាក់តាមបែបធម្មតាទាំងក្នុងចិត្តគឺកំពុងតែភ័យ តែហ្គេមនេះគេអ្នករើសហើយ គេនិងមិនឲ្យរាងក្រាស់មកយកកូនរបស់គេទេ ។

    អគុណសម្រាប់ការអាន❤️❤️
   # អែនឌី🍁🍁
 

ខ្ងុំមិនមែនជាសោភិនីរបស់លោកទេ Jungkook Vakirito(ចប់)Where stories live. Discover now