"ពួកយើងរំខានឯងមែនទេ???" Yeonjun
"មិនមែនទេ" Soobin
"ឯងស្រលាញ់នាងមែនទេ???" Yeonjun
"អ្នកណាថា!!!" Soobin
"ខ្សែភ្នែករបស់បងជាអ្នកប្រាប់" Taehyun
"បងមិនចេះទិញរបស់របរឲ្យមនុស្សស្រីទេ... ពួកយើងនៅក្រុមជាមួយគ្នាហើយបងមិនងាយផង" Huening Kai
"គឺ... មិនអាចទេ" Soobin
"ភ្នាល់គ្នាទេ???" Yeonjun
"បងស្គាល់នាងតាំងមុនមកមែនទេ" Beomgyu
"ហេតុអីឯងនិយាយបែបនេះ???" Yeonjun
"គាត់ស្គាល់នាងតាំងពីយូរហើយ" Beomgyu
"មិចក៏ឯងដឹង" Soobin
"ទាយលេងទេ... អេបងប្រុសខ្ញុំដូចជាត្រូវនិយាយកិច្ចការជាមួយបង" Beomgyu
"មានដែរ!!!" Yeonjun
"បាទ" Beomgyuនិយាយហើយក៏ទាញដៃរបស់Yeonjun ចេញទៅចំណែកឯHuening Kaiនិង Taehyun ក៏បានរត់ទៅតាមបន្សល់ទុកតែអ្នកកម្លោះSoobin ឲ្យអង្គុយម្នាក់ឯង...
----------------
#សួនច្បារ...អ្នកកម្លោះ soobin កំពុងតែអង្គុយក្បែរមាត់ទឹកដែលនៅក្នុងសួននោះស្រាប់តែ Miiyung ក៏បានដើរមកពីក្រោយហើយក៏ចាប់ផ្ដើមនិយាយ
"ឲ្យខ្ញុំសុំទោសផងដែលឲ្យលោកចាំយូរ"
"មិនអីទេ.. ខ្ញុំក៏ទើបមកដល់ដែរអញ្ចឹងយើងចាប់ផ្តើមពិភាក្សាគ្នាទៅល្អទេ???" Soobin
"ចាស..." Miiyung
"អ្នកនាងអង្គុយចុះសិនមក" Soobin
"យើងចាប់ផ្តើមនិយាយពីណាទៅណាទៅណាដែរ???" Miiyung
"យើងចាប់និយាយការវិភាគថតហើយនិងពេលវេលាថតល្អទេ???" Soobin
"ចាស .." Miiyung
អ្នកទាំង២ក៏បាននិយាយគ្នាយ៉ាងយូររហូតជិតដល់ម៉ោងចូលរៀនទើបបញ្ចប់ការពិភាក្សាគ្នា....
"យើងជិតដល់ម៉ោងហើយ... អ្នកនាងបែកញើសច្រើនណាស់... នេះកន្សែងយកវាទៅជូតញើសទៅព្រោះទុកបែបនេះមិនល្អទេជាមួយស្បែកមុខ" Soobin
"មិនអីទេ... ខ្ញុំមិនហ៊ានទទួលវាទេ" Miiyung
"បើកមិនទទួលទេចាំខ្ញុំជូតវាឲ្យ..."
"អរ... មិនអីទេខ្ញុំជូតដោយខ្លួនឯងក៏បានដែរ.... អរគុណណាស់" Miiyung ក៏ទទួលយកកន្លែងមកជូតញើសយ៉ាងលឿនហើយមុខរបស់នាងក៏ចាប់ផ្តើមប្រែជាពណ៌ក្រហម... បន្តិចក្រោយមកSoobin ក៏ហុចទឹកមួយដបទៅ Miiyung
"ញុាំទៅយើងដល់ម៉ោងចូលរៀនហើយ... ខ្ញុំទៅមុនហើយណា... ជួបគ្នានៅក្នុងថ្នាក់" Soobin
"ចាសអរគុណណាស់... ហើយកូនកន្សែងនេះខ្ញុំនឹងយកវាទៅសម្អាតហើយនឹងយកមកឲ្យលោកវិញ" Miiyung
"បាទខ្ញុំនឹងចាំទទួល" Soobin និយាយហើយក៏ដើរចេញទៅបាត់ទៅ...
--------------
#បន្ទប់ស្នាក់នៅ"អេ...យើងនៅជាមួយស្រីស្អាតប្រចាំសាលាមែនទេ???" Jin na
"សំណាងណាស់ន៎" Si Ra
"ពួកឯងនិយាយអី???" Miiyung
"ពួកយើងស្ដាយណាស់ដែលឲ្យឯងចូលប្រកួត" Seo rin
"ហេតុអី???" Miiyung
"ឯងមិនចំណាំទេអីហាស់នាងល្អិត" Jin na
"មែនហើយខ្ញុំគ្មានពេលសម្រាប់ដើរនិយាយជាមួយពួកឯងទេ" Miiyung
"ដឹងហើយហ៎" Seo rin
"ថ្ងៃមិញឯងទៅណាបន្ទាប់ពីញុាំអាហារថ្ងៃត្រង់ហើយ?" Si Ra
"យើងទៅនិយាយការងារជាមួយសិស្សច្បង Soobin" Miiyung
"ហាស់.... ថាមិច??? ជាមួយបងប្រុសSoobin"
"ឯងចង់ប្រកាស់ឲ្យអ្នកនៅក្នុងអគារស្ដាប់ដែរមែនទេ???" Miiyung
"ការងារអី??? " Seo rin
"រឿងថត poster សម្រាប់សាលាហើយថតវីដេអូ promote ផ្សេងៗ" Miiyung
"ការងារច្រើនដែរតាស់នេះ" Si Ra
"មែនហើយ.. យើងហត់ណាស់" Miiyung
"ស្អែកឯងទៅថ្នាក់រៀនទេ???" Jin na
"ប្រហែលទៅតែពេលព្រឹកព្រោះថ្ងៃយើងត្រូវទៅថត" Miiyung
"ប្រាក់ដែលបានមកនោះឯងអាចប៉ាវពួកយើងបានទេ???" Seo rin
"មែនហើយៗ"
"ប៉ាវ... ប៉ាវពួកឯងញុាំប្រហិតស្ងោរនោះឲ្យឆ្អែត" Miiyung
"ពិតអត់"
"ពិតយើងមិនកុហកទេ" Miiyung
"អញ្ចឹងឆាប់គេងទៅណាប្រយ័ត្នភ្នែកស្លក់ថតមិនស្អាតទេ" Jin na
"ហុឹម... ខ្ញុំទៅងូតទឹកសិនណា..." Miiyung
"អូខេ..."
~~~~To be continued~~~~

YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...