Episode 11

246 9 0
                                    

ពេលវេលានៃការថតរូបក៏បានមកដល់ Miiyung ក៏បានដើរចូលមកជាមួយនិងសម្លៀកបំពាក់បែបគួរឲ្យស្រលាញ់... Staff ក្នុងបន្ទប់ថតក៏នាំនាងក្រមុំឲ្យមកអង្គុយចុះដើម្បីរៀបចំតុបតែមុខឲ្យនាងក្រមុំ, ចំណែកឯ Soobin ដែលរៀបចំខ្លួនរួចមុននេះក៏អង្គុយនៅជ្រុងម្ខាងតែខ្សែភ្នែកទាំងគូរកំពុងសំលឹងទៅនាងក្រមុំដោយមិនដាក់ភ្នែកនិងពោរពេញទៅដោយក្ដីស្រលាញ់និងស្រទន់ជាទីបំផុត

"Soobin លោករួចរាល់ហើយមែនទេ?? សូមទៅថត solo មុនទៅទម្រាំអ្នកនាង Miiyung រៀបចំខ្លួនរួចរាល់" ជាងថត

"បាទបាន... " Soobin និយាយរួចក៏ក្រោកឡើងដើរទៅរកកន្លែងថត...

"អ្នកនាង Miiyung រួចរាល់ហើយមែនទេ??? អញ្ចឹងសូមអញ្ជើញមកថតរួមគ្នាមក" ជាងថត

"ចាស..." Miiyung

"កុំភ័យអី... ចាត់ទុកថាថតរូបលេងទៅបានហើយ" Soobin

"តែមនុស្សច្រើនបែបនេះឲ្យខ្ញុំសម្រួលអារម្មណ៍យ៉ាងមិចទៅ???" Miiyung និយាយខ្សឹបៗតិចៗជាមួយSoobin ដែលកំពុងឈរក្បែរនាង

"អឹម... អញ្ចេះទៅ... អ្នកនាងគិតថាអ្នកនៅក្នុង studio នេះជាមិត្តរបស់អ្នកនាងហើយថ្ងៃនេះជាថ្ងៃបញ្ចប់ការសិក្សារបស់អ្នកនាងទៅបានហើយ... ញញឹមឡើងមកទើបមើលទៅសាកសមនិងសម្រស់របស់អ្នកនាង" Soobin និយាយចប់ Miiyungក៏បានធ្វើតាមអ្នកកម្លោះ Soobin រួចអ្នកទាំង២ក៏បានថតចប់... រៀបនិងចេញមកផ្ទះវិញ Miiyung ក៏បានកាន់ទឹកមួយដបបម្រុងនិងហុចឲ្យទៅ Soobin ដែលកំពុងដើរចេញមកស្រាប់តែពេលនោះ Yeonjun ក៏បានចុះមកពីលើឡានរួចក៏ដៅសម្ដៅមកអ្នកទាំង២ហើយក៏និយាយឡើង

"ថតចប់ហើយមែនទេ??? "

"បាទមែនហើយ... ហើយហេតុអីបងមកដែរ???" Soobin ឆ្ងល់និងវត្តមានរបស់បងប្រុសខ្លួនដែលសុខៗរត់មកកន្លែងថតដែលនេះជាម៉ោងកំពុងរៀន

"យើងចង់មកមើលអ្នកទាំង២ថត... ចង់ដឹងថាល្អប៉ុណ្ណាដែរ... តែមកដល់ស្រាប់តែឃើញបែបនេះ" Yeonjun

"គឺមកពីអ្នកនាងMiiyung ទើបយើងអាចថតចប់បានរហ័សបែបនេះ" Soobin

" អរ... Miiyung អ្នកនាងមានអ្វីជិះត្រលប់ទៅ Dorm វិញទេ??? បើគ្មានចាំពួកយើងជូនទៅល្អទេ???" Yeonjun

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now