Episode 12

240 10 0
                                    

"បញ្ជាក់??? " Beomgyu

"ម្សិលមិញយើងឃើញ Soobin ធ្វើរឿងជាច្រើនដែលគេមិនធ្លាប់ធ្វើពីមុនមកដូច្នេះយើងនិងបញ្ជាក់" Yeonjun និយាយរួចក៏សើចបែបលាក់គំនួចរួចក៏កាន់ទឹកត្រលប់ទៅវិញជាមួយ Beomgyu... កំពុងតែញុាំអាហារបណ្ដើរសើចបណ្ដើរស្រាប់តែ Soobin ដើរមកទាំងទឹកមុខច្រណែនដោយកាន់តែទឹកដោះគោមួយកំប៉ុងមកជាមួយនិងសមាជិក២នាក់ទៀត.. Miiyung ឃើញបែបនេះក៏បម្រុងលាចេញទៅក៏ស្រាប់តែអាក់ខានដោយសារប្រុសពៅរត់មកអង្គុយទល់មុខនាង

"អ្នកនាង... យើងបានជួបគ្នាផ្ទាល់ហើយ... អរម្សិលមិញខ្ញុំបានឃើញរូបភាពថតនោះហើយគឺពិតជាស្រស់ស្អាតណាស់" Huening Kai

"ចាស អរគុណដែលបានសរសើរ... អញ្ចឹងខ្ញុំសុំលាសិនហើយព្រោះខ្លាចរំខានការនិយាយគ្នារបស់ពួកលោក" Miiyung

"ពួកខ្ញុំលាសិនហើយ" Jin na , Seo rin និង Si ra ក៏បានក្រោកឡើងហើយដើរចេញទៅជាមួយមិត្តសម្លាញ់របស់នាង....

" នេះពួកនាងខ្លាចខ្ញុំមែនទេ???" Taehyun

"មិនមែនខ្លាចឯងទេគឺខ្លាចអ្នកខ្លះ... មើលមុខគេទៅគួរឲ្យស្រលាញ់យ៉ាងមិចទៅបើបបូរមាត់ខាងលើស្ដើងស្រាប់ផងឥឡូវមកធ្វើច្រណែនទៀត... ហុឹមមិនជឿមើលខ្លួនឯងទៅ" Yeonjun និយាយហើយក៏ក្រោកដើរចេញទៅបាត់

"នេះយើងអាក្រក់ដល់ថ្នាក់នេះ???" Soobin

"បងឯងនេះ... ធ្វើកុំឲ្យបង Yeonjun ថាម្ដងទៅមើល... តែមុននេះបងឯងធ្វើមុខអាក្រក់ណាស់" Huening Kai អ្នកកម្លោះទាំង៤ក៏បានញុាំអាហារទាំងមិននិយាយបន្តទៀតឡើង....

__________________

កន្លងផុតទៅមួយរយៈ Soobin និង Miiyung ក៏តែងតែធ្វើការងារជាមួយគ្នាចំណែកសមាជិកទាំង៤ក៏បាននាំគ្នាបញ្ជាក់ថា Soobin ពិតជាមានចិត្តទៅ Miiyung មែនឬអត់ដោយសមាជិកទាំង៣បានជ្រើសរើសបងធំ Yeonjun ជាអ្នកញោះញុំាងឲ្យ Soobin បង្ហាញអារម្មណ៍របស់ខ្លួនមកខាងក្រៅ... ថ្ងៃមួយនៅឯក្រុមហ៊ុន Soobin កំពុងធ្វើការស្រាប់តែសិស្សច្បងJungkook ក៏បានបើកទ្វាចូលមករួចក៏បន្លឺឡើង...

" សួស្តី Soobin... ស្វាគមន៍សិស្សច្បងម្នាក់នេះទេ????" Jungkook

"បាទសួស្ដីបងប្រុស... ខ្ញុំប្រាកដណាស់ថាស្វាគមន៍បង... បងអញ្ជើញចូលមក"  Soobin

"បងប្រុស Jimin និងTaehyung ក៏មកដែរ" JiminនិងTaehyung

"អូរ... ថ្ងៃនេះអ៊ូអរណាស់... បងប្រុសគួរតែមានកិច្ចការចង់និយាយមែនទេ???" Soobin

"មែនហើយ... Soobinហា... បងលឺថាប៉ុន្មានថ្ងៃនេះឯងមិនទៅសាលាទេមែនទេ???" Jimin

"បាទ... គឺខ្ញុំមានកិច្ចការខ្លះត្រូវធ្វើទើបមិនបានទៅសាលា" Soobin

"បងបានមើលកាលវិភាគរបស់ឯងហើយៗគឺមិនមានរវល់អីទេ... ឬដូចជា???" Taehyung

"ដូចជាអ្វីទៅបងប្រុស" Soobin

"ដូចជាគេនិយាយថាឯងមានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីម្នាក់នោះ" Jungkook

"គឺ...." Soobin

"ស្ទាក់ស្ទើរបែបនេះជាការពិតមែនទេ????" Taehyung

"និយាយតាមត្រង់មកបងមិនថាអីទេ" Jungkook

"បាទ... គឺខ្ញុំមិនដឹងថាខ្ញុំ... មាន... មាន... មានចិត្តលើនាងឬអត់ទេឲ្យតែនាង..." Soobin

"ពួកបងមិនខ្វល់ថាឯងស្រលាញ់ឬអត់ទេ, ហើយក៏មិនខ្វល់ថាដោយសារមូលហេតុអីដែរ... សំខាន់កុំឲ្យមានព័ត៌មានបែបនេះដដែលៗទៀតអី... " Jimin

"ទីមួយដោយសារតែឯងជាមេក្រុម, បើឯងជាមេក្រុមខូចឈ្មោះជាមួយរឿងអាស្រូវតើនិងមានផលប៉ះពាល់អីខ្លះ!!! ទីពីរគឺជាជាមនុស្សរបស់មហាជន... រឿងរា៉វទាំងអស់របស់ឯងមានអ្នកតាមដានច្រើនណាស់... បើឯងមិនខ្វល់ពីខ្លួនឯងតែក៏ត្រូវពីសុវត្ថិភាពរបស់នាងតូចម្នាក់នោះដែរ" Namjoon

"បង Namjoon នេះបងមកតាំងពីពេលណា???" Jungkook

"បាទ... ខ្ញុំនិងពិចារណារឿងនេះឡើងវិញ" Soobin

"អញ្ចឹងពួកបងទៅសិនហើយព្រោះពួកបងមានកាលវិភាគថតនៅខាងក្រៅ... ពួកបងទៅសិនហើយ" Taehyung

"បាទសូមអញ្ជើញបងប្រុស" Soobin ក៏បានឱនគោរពសិស្សច្បងរបស់ខ្លួន... បន្ទាប់ពីសិស្សច្បងទាំង៤ទៅបាត់ Soobin ក៏អង្គុយចុះប្រៀបដូចជាមនុស្សអស់សង្ឃឹមម្នាក់អញ្ចឹង...

~~~~To be continued~~~~

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now