ថ្ងៃថ្មីក៏បានមកដល់... Soobinក៏បានត្រលប់មកសាលាវិញ, បន្ទាប់ពីMiiyung ឃើញអ្នកកម្លោះ Soobin ត្រលប់មកវិញនាងក្រមុំក៏បានដើរទៅអង្គុយក្បែរហើយក៏ហុចទឹកមួយដបទៅកាន់អ្នកកម្លោះ Soobin ដែលកំពុងអង្គុយតែម្នាក់ឯងនៅក្នុងសាលសម្ដែង...
"ញុាំវាបន្តិចទៅ" Miiyung
"អ្នកនាងមកតាំងពីពេលណា???" Soobin
"តាំងពីលោកមក... តែខ្ញុំអង្គុយនៅខាងក្រោយ" Miiyung និយាយបណ្ដើរវែកសក់បណ្ដើរ, ដោយឃើញបែបនេះ Soobin ក៏បន្ត
"ហេតុអីមិនចងសក់???"
"ខ្ញុំចងប៉ុន្តែមុននេះកៅស៊ូចងសក់របស់ខ្ញុំដាច់បាត់ទៅហើយ" Miiyung
"នេះយកទៅ..." Soobin ក៏បានហុចកៅស៊ូចងសក់មួយដែលអ្នកកម្លោះកំពុងពាក់នៅនិងដៃឲ្យទៅនាងក្រមុំ
"ហេតុអីលោកមានកៅស៊ូ?? ឬលោកមាន relationship ជាមួយអ្នកណាហើយ???" Miiyung
"ខ្ញុំមិនដឹងទេ... ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាខឹងឬអន់ចិត្តនៅពេលនាងនៅក្បែរឬលេងសើចជាមួយមនុស្សប្រុសដទៃ, គិតពីនាងនៅពេលខ្ញុំនៅម្នាក់ឯង នេះឬជាការស្រលាញ់???" Soobin
"អូ.. លោកប្រចណ្ឌនាងហើយ... " Miiyung ក៏ញញឹមឡើងមក
"ហេតុអ្វីក៏ញញឹម??? " Soobin
"ខ្ញុំមិនដឹងថានាងជាអ្នកណាទេប៉ុន្តែមើលទៅលោកស្រលាញ់នាងណាស់ព្រោះតាមស្ដាប់លោកទៅប្រហែលជាលោកកំពុងស្រលាញ់នាងទាំងមិនដឹងខ្លួនហើយ" Miiyung
"មែនហើយប្រហែលខ្ញុំកំពុងប្រចណ្ឌនាងហើយ... បើខ្ញុំស្រលាញ់នាងមែនតើខ្ញុំគួរតែសារភាពទេ??? " Soobin
"ហុឹម... រឿងនេះខ្ញុំមិនហ៊ានសម្រេចទេព្រោះខ្ញុំមិនមែនជានាងនិងលោក... លោកគួរតែសម្រេចវាដោយខ្លួនឯង" Miiyung និយាយរួច អ្នកកម្លោះSoobin ក៏ចាប់ដៃនាងឡើងទៅលើឆាករួចក៏ចាប់ផ្ដើមនិយាយឡើងមក
"បាន... អញ្ចឹងខ្ញុំសម្រេចចិត្តថាសារភាព... ហុឹម... Miiyung... ខ្ញុំសម្រេចចិត្តថាសារភាពហើយ... ហើយនេះមិនមែនជាការថត prank ឬវីដេអូដោយបង្កប់កាមេរ៉ាអីទេ តែនេះជាពាក្យពិត, ការពិតរបស់ខ្ញុំ... ខ្ញុំសារភាពថាខ្ញុំស្រលាញ់នាង... ស្រលាញ់យូរហើយ... នាងព្រមធ្វើជាសង្សារ private របស់ខ្ញុំទេ??? ខ្ញុំក៏បានទិញខ្សែកមួយនេះសម្រាប់បាងដែរ... " Soobin
"កុំលេងសើចអី... ចង់សមសារភាពគួរតែប្រាប់ខ្ញុំមុនមកកុំមកសារភាពទាំងមិននិយាយអី..." Miiyung
"ខ្ញុំមិនបានកុហកទេ... ខ្ញុំនិយាយពាក្យពិត" Soobin
"ពិត??? " Miiyung នៅតែមិនជឿហើយក៏សើចឡើង.... បន្ទាប់ពីឃើញបែបនេះ អ្នកកម្លោះក៏ចាប់កាន់ដៃរបស់នាងក្រមុំរួចថើបទាំងសេចក្ដីស្រលាញ់បន្តិចក្រោយមក Yeonjun ក៏បានដើរចូលមកខាងក្នុងសាលជាមួយ Taehyun ដោយឃើញបែបនេះធ្វើឲ្យ Yeonjun ក្ដាប់ដៃខឹងរួចក៏ដើរត្រលប់ទៅវិញបាត់ទៅ... ចំណែកឯ Taehyun ឃើញបងធំរបស់ខ្លួនបែបនេះក៏រត់តាមពីក្រោយទុកឲ្យនាងក្រមុំMiiyung និងអ្នកកម្លោះ Soobin ផ្អែមល្ហែមនិងគ្នា...
បន្ទាប់ពី Yeonjun និងTaehyun ដើរចេញមកអ្នកកម្លោះទាំងពីរក៏បានចូលមកខាងក្នុងបន្ទប់កីឡារួច Yeonjun ក៏បានវ៉ៃបាវខ្សាច់រហូតរលាត់ដៃចេញឈាម... Taehyun ឃើញបែបនេះក៏ដើរចូលមកឃាត់រួចក៏និយាយឡើង...
"នេះបងកើតអី??? បងធ្វើឲ្យដៃមានរបួសហើយ..."
"ចេញទៅ... យើងចង់បញ្ចេញកំហឹង... ចេញទៅ..." Yeonjun
"នេះបងប្រច័ណ្ឌ Miiyung ជាមួយបងSoobin មែនទេ???" Taehyun
"បើមែនវាយ៉ាងមិច??? " Yeonjun
"ខ្វះមនុស្សស្រីខ្លាំងណាស់មែនទេទើបបងស្រលាញ់មនុស្សស្រីតែមួយជាមួយបង Soobin អញ្ចឹង" Taehyun
"យើងមិនដឹងទេ... ពេលមុនយើងគ្រាន់តែចង់បញ្ឈឺរគេប៉ុន្តែពេលនេះយើងបែរជានៅមិនសុខពេលឃើញពួកគេ... " Yeonjun
"បងប្រុស... បងគួរតែកាត់ចិត្តទៅល្អទេ??? បងគួរតែកុំស្រលាញ់មនុស្សស្រីតែម្នាក់ជាមួយសមាជិកអីបានទេ??? ពួកយើងរស់នៅជាមួយគ្នាយូរហើយបងគួរតែយល់ពីគ្នា... កុំដោយសារតែស្រីម្នាក់ធ្វើឲ្យមិត្តភាពរបស់ពួកយើងប្រែប្រួលអី..." Taehyun និយាយរួចក៏ហូរទឹកភ្នែកហើយអោបបងប្រុសធំរបស់ខ្លួនដោយដៃបងរបស់ខ្លួនកំពុងចេញឈាមបន្តិចម្ដងៗ....
~~~~To be continued~~~~
YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...