បន្ទាប់ពីអ្នកកម្លោះSoobin ប្រាប់ហើយMiiyung ក៏ដើរទៅតាមក្រោយដែរធ្វើឲ្យអ្នកកំពុងមើលរំជើបរំជួលយ៉ាងខ្លាំង....
#ការិយាយល័យ
*តុក... តុក...តុក...*
"ឆាប់ចូលមក" នាយក
"សួស្តីលោកគ្រូនាយក, ខ្ញុំគឺMiiyung"
"អង្គុយចុះមកលោកគ្រូមានការចង់និយាយជាមួយ" នាយក
"ចាស..." Miiyung
"អ្នកទាំង២បានមកដល់ហើយឥឡូវនេះលោកគ្រូនឹងនិយាយពីកិច្ចការមួយចំនួនដែលអ្នកទាំង២ត្រូវធ្វើបន្ទាប់ពីគ្រងដំណែងមួយនេះ...." លោកគ្រូនាយកក៏បានរៀបរាប់យ៉ាងយូរហើយក៏បាននិយាយបញ្ចប់ផងដែរ
"តើអ្នកទាំង២យល់ទេ???"
"បាទយល់" Soobin
"ចុះ Miiyung វិញ" លោកនាយក
"អឺខ្ញុំមិនសូវយល់ប៉ុន្មានទេលោកគ្រូតែខ្ញុំនិងព្យាយាមស្វែងយល់ពីកិច្ចការទាំងនេះឲ្យបានឆាប់រហ័ស" Miiyung
"មិនអីទេខ្ញុំនឹងជួយនាង" Soobin
"ល្អហើយអញ្ចឹង, អ្នកទាំង២អាចត្រលប់ទៅវិញបានហើយ" លោកនាយក
"ចាស, បាទលោកគ្រូ" អ្នកទាំង២និយាយហើយក៏លានាយកចេញទៅ....
"ញុំាអាហារថ្ងៃត្រង់ទេ??? ខ្ញុំជាអ្នកប៉ាវអាហារដល់អ្នកនាងហើយយើងនឹងចាប់ផ្ដើមនិយាយគ្នារឿងកិច្ចការ" Soobin
"លោកមិនខ្លាចមានព័ត៌មានទេឬ???" Miiyung
"គេចង់និយាយអីនិយាយទៅ, តោះទៅ..." Soobin
"ចាស..." Miiyung និង Soobin ក៏បានដើរចេញទៅបាត់... មួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានមកដល់អាហារដ្ឋានសម្រាប់និស្សិតនៅក្នុងសាលា, Soobin ក៏បានដើរទៅទិញអាហារបាត់ទៅចំណែកឯ Miiyung ក៏បានអង្គុយចាំអ្នកកម្លោះនៅតុអាហារ....
"សួស្តីកញ្ញាឯកប្រចាំសាលារបស់យើង" Yeonjun
"អ្នកនាងស្អាតណាស់... ស្អាតជាពេល make up ទៀតន៎" Huening Kai
"ចាស អរគុណតែពួកកុំសរសើរខ្ញុំពេកអីព្រោះខ្ញុំមិនសូវស្អាតណាស់ណាទេ" Miiyung
"អ្នករាល់គ្នាមកហើយមែនទេ???" Soobin
"បងទិញអាហារឲ្យខ្ញុំមែនទេ" Taehyun
"បងមិនបានទិញឲ្យឯងទេ... បងទិញឲ្យអ្នកនាងទេព្រោះយើងត្រូវនិយាយការងារផងហើយក៏មកញុាំអាហារជាមួយគ្នាទៅ" Soobin
"ពួកលោកអង្គុយចុះមកខ្ញុំទៅញុាំខាងនោះជាមួយមិត្តរបស់ខ្ញុំក៏បាន...ចាំញុាំអាហាររួចចាំនិយាយគ្នាក៏បាន" Miiyung
"មិនអីទេអ្នកនាងអង្គុយជាមួយពួកយើងបាន" Beomgyu
"មែនហើយ" Huening Kai
"មិនអីទេខ្ញុំទៅញាំជាមួយមិត្តខ្ញុំហើយ...អរគុណសម្រាប់អាហារមួយនេះ" Miiyungនិយាយហើយក៏កាន់ចានអាហាររបស់ខ្លួនដើរចេញទៅ...
~~~~To be continued~~~~
YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...