ថ្ងៃវិស្សមកាលរបស់សាលាក៏បានមកដល់ Yeonjun , Taehyun, Huening Kai និង Beomgyu ក៏បានមកដល់បន្ទប់ហាត់សមរបស់ពួកគេព្រោះថ្ងៃនេះពួកគេមានកាលវិភាគហាត់សមសម្រាប់ការប្រគុំតន្រ្តីនៅក្នុងពេលឆាប់ៗ... ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺកន្លងផុតប៉ុន្មានថ្ងៃហើយដៃរបស់ Yeonjun នៅតែមិនជាហើយវាបែរជាកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ... ហើយដោយសារតែបញ្ហានេះទើបធ្វើឲ្យ Soobin មកប្រជុំជាមួយអ្នកគ្រប់គ្រងរបស់ខ្លួនដើម្បីរកវិធីដើម្បីដោះស្រាយរឿងនេះ...
"តើពួកយើងមានវិធីអីដើម្បីធ្វើឲ្យរបួសទាំងនោះមើលមិនដឹងទៅបងប្រុសគ្រប់គ្រង..." Soobin
"គេធ្វើអីមិនចេះគិតសោះ..." អ្នកគ្រប់គ្រង
"បងប្រុសកុំបន្ទោសគាត់អី... អ្វីដែលគួរតែធ្វើពេលនេះគឺរកវិធីដោះស្រាយ, ព្រោះរឿងនេះមិនទាន់មានអ្នកដឹងថាគាត់មានរបួសនោះទេ" Soobin
"មានហើយ" BangPD ក៏បានដើរចូលមកបន្ទាប់ពីបានឈរស្ដាប់អ្នកទាំង២អង្គុយនិយាយគ្នានៅខាងក្នុង
"សួ... សួស្តី BangPD..." Soobin ចាប់ផ្តើមមានអារម្មណ៍ថាភ័យបន្ទាប់ពីដឹងថា BangPD បានដឹងរឿងនេះ
"ហេតុអីទើបគេមានរបួស???" BangPD
"គឺគាត់របួសនៅពេលរៀន...ដែលធ្វើឲ្យដៃរបស់គាត់របួស... ហើយរបួសនោះធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ..." Soobin
"ហេតុអីមិនព្រមរាយការណ៍ប្រាប់ក្រុមហ៊ុន???" BangPD
"គឺ... គឺ... ពួក... ពួកខ្ញុំ..." Soobin និយាយបណ្តើរឱនមុខចុះបណ្ដើរ ដោយជុងគុកដែលកំពុងឈរក្បែរ BangPD ក៏បន្លឺឡើងមកកាត់អ្នករាល់គ្នាដែលកំពុងស្ងាត់ស្ងៀមនឹងឈរដកដង្ហើមធំ...
"ឈប់ភ័យទៅ, និយាយតាមសម្រួលមក"
"មែនហើយ Soobin ឆាប់ប្រាប់ទៅលោកអគ្គនាយកទៅ" អ្នកគ្រប់គ្រង
"គឺ... ខ្ញុំស្មានថាគាត់របួសស្រាលព្រោះកាលនោះវាមិនធ្ងន់ធ្ងរបែបនេះទេ... ទើបតែព្រឹកមិញវាក៏ហើមហើយបែបនោះទៅ" Soobin
"ហុឹម.... ហៅគ្រូពេទ្យមកពិនិត្យឲ្យគេហើយឬនៅ???" BangPD
"ពួកយើងមិនទាន់បានហៅទេ..." អ្នកគ្រប់គ្រង
YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...