Episode 19

220 9 0
                                    

Soobin តែងតែតាមឃ្លាំមើលនាងក្រមុំមិនថាវាជាសកម្មភាពតូចតាចប៉ុណ្ណានោះទេក៏គេតែងតែយកចិត្តទុកដាក់ដល់នាងក្រមុំម្នាក់នេះដែរ... នៅក្នុងរយៈពេលចុងក្រោយនៃឆ្នាំសិក្សានៅមហាវិទ្យាល័យ Soobin បានធ្វើរឿងជាច្រើនដល់នាងក្រមុំពិសេសនៅថ្ងៃជិតបញ្ចប់ការសិក្សាររបស់ខ្លួន Soobin បានធ្វើរឿងមួយដែលនាងក្រមុំមិននឹកស្មានដល់នោះគឺគេបានបបួលនាងក្រមុំទៅកន្លែងមួយ...

_________________

-->៨ខែកន្លងផុតទៅយ៉ាងឆាប់រហ័ស<--

*ទឺត... ទឺត...*

"បងមានការអីមែនទេ??? ហេតុអីថ្ងៃនេះបង call មកអូន???" Miiyung ក៏ឆ្ងល់ព្រោះភាគច្រើន Soobin គ្រាន់តែផ្ញើសារមកនាងប៉ុណ្ណោះ

"បងនៅចាំអូនខាងក្រៅរបងសាលា, អូនឆាប់ចេញមកបងនាំអូនទៅកន្លែងមួយ ហើយកុំសួរនាំច្រើនអីបងនៅចាំ" Soobin និយាយចប់ក៏ចុចបិទទៅដោយមិនឲ្យឱកាសនាងក្រមុំប្រកែកបានឡើងព្រោះប៉ុន្មានថ្ងៃមុន Soobin បានណាត់នាងម្ដងរួចហើយតែនាងប្រកែកថារវល់ទើបអ្នកកម្លោះប្រើវិធីសាស្រ្តបែបននេះ... នាងក្រមុំលឺបែបនេះហើយក៏ទាញអាវក្រៅមកជាមួយរួចក៏រត់ចេញមកដោយមិនខ្វល់ពីមិត្តភក្តិទាំង៣របស់នាងដែលនៅក្នុងបន្ទប់ជាមួយនោះទេ...

*ក្រាក... ក្រឹប...*

"ពាក់ខ្សែក្រវ៉ាត់ទៅ" Soobin

"បងមានរឿងអី??? ហើយចង់ទៅណា??? នេះអូនមិនបានត្រៀមខ្លួនផងសូម្បីសម្លៀកបំពាក់ក៏មិនបានប្ដូរដែរ" Miiyung

"មិនអីទេ, អូនស្លៀកអីក៏ស្អាតដែរ... តោះយើងចេញដំណើរ" Soobin ក៏បានបើកឡានចេញទៅដោយទឹកមុខរាបស្មើខុសពីរាល់ដងដែលធ្វើឲ្យនាងក្រមុំព្រួយបារម្ភក្នុងចិត្តជាខ្លាំង...

#Parking

"បងមកទីនេះធ្វើអី???" Miiyung ក៏បុកពោះបន្ទាប់ពី Soobinបើកឡានចូលមកក្នុង apartment របស់គេ

"បង... បងចង់..." Soobin និយាយបណ្តើរឱនទៅរកនាងក្រមុំបណ្ដើរដែលពេលនេះមុខអ្នកទាំង២ពិតជានៅជិតគ្នាខ្លាំងមែនទេ

"បង... បង... បងកុំធ្វើអីផ្ដេសផ្ដាសណា... ពួកយើងមិនគួរ... មិនគួរធើ្វបែបនេះទេ..." Miiyung បិទភ្នែកបណ្តើរនិយាយទាំងភ័យបណ្ដើរប៉ុន្តែអ្វីដែលធ្វើឲ្យនាងក្រមុំខ្មាស់អ្នកកម្លោះជាខ្លាំងនោះគឺអ្នកកម្លោះគ្រាន់តែឱនទៅដោះខ្សែក្រវ៉ាត់តែប៉ុណ្ណោះ...

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now