Episode8

278 8 0
                                    

"ពេលដែលពួកខ្ញុំទើប debut ដំបូងៗក៏ភ័យណាស់ដែរ, ដៃរបស់ខ្ញុំញ័រអស់ហើយតែពេលយូរបន្តិចក៏សុាំហើយក៏គិតថាវាជារឿងធម្មតានេងសប្បាយទៅវិញ" soobin

"ចាស..." Mii yung

"អ្នកទាំងពីរត្រៀមទៅបន្តិចទៀតដល់វេនអអ្នកទាំងពីរចេញទៅហើយ" Staff

"ពាក់លេនភ្នែកនេះទៅ, អ្នកនាងប្រហែលមិនសូវភ័យព្រោះវាមើលបានតែ៥០% ប៉ុណ្ណោះដូច្នេះអ្នកនាងមិនសូវមើលឃើញមនុស្សច្បាស់ទេ" Soobin ហុចឲ្យនាងក្រមុំទាំងទឹកមុខញញឹមហើយនាងក្រមុំក៏ទទួលយក

"ចុះលោកបានអីពាក់ក្រែងវាជារបស់លោកត្រូវពាក់មែនទេ???" Mii yung

"ខ្ញុំសុាំនឹងមនុស្សច្រើនហើយដូច្នេះអត់ពាក់វាក៏មិនអីដែរតែអ្នកនាងវិញខុសគ្នា... " Soobin និយាយហើយក៏បើកវាពាក់ឲ្យនាងក្រមុំរបស់យើងដោយការយកចិត្តទុកដាក់

"ពេលឡើងទៅលើឆាកអ្នកនាងធ្វើធម្មតាទៅបានហើយ" Soobin

"Soobin និង Mii yung ឆាប់មកទីនេះមកត្រៀមរង់ចាំឡើងទៅព្រោះជិតដល់វេនអ្នកទាំង២ហើយ" Staff ក៏មកប្រាប់ម្ដងទៀត

"តោះឆាប់ទៅ... ខំប្រឹងឡើង!!!!" Soobin និងMii yung ក៏និយាយលើកទឹកចិត្តគ្នាទៅវិញទៅមក.... មិនយូរប៉ុន្មានពេលវេលាដែលអ្នករាល់គ្នាទន្ទឹងរង់ចាំក៏មកដល់ជាមួយនឹងការប្រកាស់លទ្ធផលថាអ្នកណាជាម្ចាស់ជ័យលាបភីស្រីស្រស់ប្រុសស្អាតប្រចាំសាលាផងដែរ....

"នៅក្នុងយប់នេះគឺជាយប់ចុងក្រោយរបស់កម្មវិធីជ្រើសរើសអ្នកដែលមានសម្រស់នឹងសមត្ថភាពប្រចាំសាលារបស់យើងផងដែរ... នៅក្នុងដៃរបស់ខ្ញុំនេះគឺជាលទ្ធផលនៃការប្រកួតតាំងពីដើមរហូតមកដល់ពេលនេះ... ដូច្នេះខ្ញុំនឹងប្រកាសប្រាប់ថាអ្នកណាជាម្ចាស់ដំណែងប្រចាំសាលារបស់យើង..."

"ខ្ញុំធ្វើមិនបានល្អទេ... ប្រហែលគ្មានខ្ញុំទេ" Mii yung និយាយតិចៗម្នាក់ឯង

"ហេតុអីមិនល្អ??? ទាំងសម្រស់, រូបរាង, ប្រាជ្ញា, សម្លេងអ្នកនាងមានទាំងអស់ហេតុអីនិយាយបែបនេះ???" Soobin

"គឺមកពីខ្ញុំភ័យ" Mii yung

"អ្នករាល់គ្នារង់ចាំយូរហើយមែនទេ?? បានពេលនេះខ្ញុំនិងប្រកាស់ភ្លាម... កញ្ញាឯងដែលមានសម្រស់ស្រស់ស្អាតប្រចាំសាលារបស់យើងនោះគឺ... គឺ...  គឺ... កញ្ញា... កញ្ញា... Kim Mii yung.... សូមចូលរួមអបអរដល់កញ្ញា Kim mii yung ដែលបានទទួលដំណែងកញ្ញាឯកដែលមានសម្រស់ស្រស់ដាច់គេប្រចាំសាលារបស់យើងផងដែរ, សូមកញ្ញាអញ្ចើញឡើងមកខាងមុខមកដើម្បីនិយាយពីអារម្មណ៍របស់កញ្ញាទៅកាន់លោកគ្រូអ្នកគ្រូនឹងមិត្តនិស្សិតដែលបានមកចូលរួមក្នុងយប់នេះ..." ពិធីករ

"ចាស... ខ្ញុំគឺKim Mii yung , ខ្ញុំមិនមានអ្វីច្រើនសម្រាប់និយាយនោះទេតែអ្វីដែលខ្ញុំត្រូវតែនិយាយមិនអាចខ្វះបាននោះគឺអរគុណដល់លោកគ្រូ, អ្នកគ្រូ, លោកសាស្ត្រាចារ្យនឹងលោកនាយក, មិត្តៗនិស្សិតនិងសិស្សច្បងជំនាន់មុនដែលបានផ្ដល់ឱកាសដល់ខ្ញុំមកប្រកួតពិសេសគឺមិត្តរួមបន្ទប់របស់ខ្ញុំដែលបានជម្រុញខ្ញុំឲ្យមកប្រកួតក្នុងកម្មវិធីមួយនេះទាំងដែលខ្ញុំមិនមានភាពក្លាហានសូម្បីបន្តិច... ខ្ញុំសូមអរគុណ..." Mii yung

"បាទអរគុណណាស់... អញ្ចឹងឈានចូលមកដល់វគ្គប្រកាសលទ្ធផលរបស់បេក្ខភាពប្រុសសង្ហារប្រចាំសាលារបស់យើងវិញនោះគឺ.... គឺ..." គ្រាន់តែពិធីករប្រកាស់បែបនេះសម្លេងរបស់និស្សិតជាច្រើនបានស្រែកពីឈ្មោះរបស់Soobin ពាសពេញសាលមួយនេះ....

"បាទសូមស្ងាត់បន្តិចពេលនេះយើងនិងប្រកាសថាអ្នកណាជាបេក្ខភាពរបស់ប្រុសសង្ហារ... ហើយម្នាក់នោះគឺ... គឺ... គឺលោក choi Soobin.... សូមចូលរួមត្រេកអរ... ពេលនេះសូមលោកchoi Soobin អញ្ជើញមកខាងមុខដើម្បីថ្លែងពីអារម្មណ៍ប្រាប់ទៅ fan fan របស់លោកផងដែរបាទ..."

"បាទ, ថ្ងៃនេះខ្ញុំពិតធាអរគុណមិត្តនិស្សិតទាំងអស់ដែលបានគាំទ្រខ្ញុំបាទរហូតមកដល់វគ្គផ្ដាច់ព្រ័តហើយក៏ទទួលបានជោគជ័យបឺបនេះផងដែរ... " Soobin ក៏បានឱនគោរពហើយក៏បានឈរញញឹមក្បែរនាងក្រមុំ Miiyung

________________

ថ្ងៃថ្មីក៏បានមកដល់ជាមួយនឹងថ្នាក់សិល្បៈ ... នាងក្រមុំ Miiyung ក៏បានដើរមកក្នុងបន្ទប់រៀនដូចជាធម្មតាតែសម្រាប់អ្វីដែលមិនធម្មតានោះគឺខ្សែភ្នែកជាច្រើនកំពុងសម្លឹងមកនាងដោយម្នាក់ៗកំពុងចុចថតរូបនាងជាច្រើនសន្លឹក... Miiyung ក៏ចាប់ផ្តើមប្លែកព្រោះនាងភ្លេចថាខ្លួនជាស្រីស្អាតប្រចាំសាលានេះ បន្តិចក្រោយមក Soobin ក៏បានដើរចូលមកហើយនិយាយទៅកាន់នាងក្រមុំ....

"Miiyung លោកនាយកឲ្យមកហៅទៅបន្ទប់របស់គាត់, ទៅឥឡូវនេះណា" និយាយហើយ Soobin ក៏បានដើរចេញទៅបាត់....

~~~~To be continued~~~~

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now