ការរៀបចំខ្លួនក៏បានរៀបរយឯការថតក៏បានចាប់ផ្ដើមដោយមានភ្លើងជាច្រើនបាញ់ទៅចំអ្នកកម្លោះទាំង៥ចំណែកឯនាងក្រមុំMiiyung ក៏អង្គុយចាំនៅផ្នែកម្ខាងនៃកន្លែងថត... សម្លេងជាងថតរូបក៏បន្លឺមកហៅនាងក្រមុំដែលកំពុងអង្គុយភ្លឹកតែម្នាក់ឯងនេះឲ្យមកថតរូបជាក្រុមជាមួយសមាជិកទាំង៥របស់ TXT... នាងក្រមុំក៏បានដើរទៅកាន់កន្លែងថតនោះទាំងភាពភ័យខ្លាចដោយសារតែនាងជាមនុស្សអៀនខ្មាស់ច្រើន...
"អ្នកនាងអង្គុយចុះលើកៅអីនោះទៅ" ជាងថត
ចំណែកឯ Soobin ឃើញនាងក្រមុំភិតភ័យបែបនេះក៏ឱនទៅក្សឹបប្រាប់នាងក្រមុំដែលកំពុងអង្គុយលើកៅអីក្បែរខ្លួននោះថា
"កុំបារម្ភអី, បងនៅក្បែរអូនទេ"
ដោយលឺ soobin និយាយបែបនេះ Miiyung ក៏ញញឹមឡើងមកប៉ុន្តែ Yeonjun ដែលប្រាប់ថាកាត់ចិត្តពី Miiyung នោះក៏ឈរសម្លឹងមកទាំងទឹកមុខស្រពោនភ្លាមៗប៉ុន្តែបងប្រុសធំម្នាក់នេះនៅតែធ្វើបានល្អជាមួយការថតរូបផ្សព្វផ្សាយសម្រាប់សាលាបានយ៉ាងល្អរហូតការថតបានបញ្ចប់ដោយភាពជោគជ័យ..."បង Soobin ហ៎ា, ពួកយើងមានការវិភាគបន្ទាប់ទេ" Kai
"អត់មានទេ" Soobin
"ទៅញុាំអីល្អទេ???" Taehyun
"បងមាន solo ថតទស្សនាវដ្ដី" Yeonjun
"ពិតមែនទេ???" Beomgyu
និយាយចប់ Yeonjun ក៏ទាញទូរស័ព្ទមកឲ្យប្អូនប្រុសម្នាក់នេះមើលដើម្បីជាវត្ថុតាង"អូ... ពិតមែនហើយ" Taehyun
"អញ្ចឹងបងទៅចុះ, ថែខ្លួនផងណា" សមាជិករាល់គ្នាក៏និយាយលាទៅកាន់បងប្រុសធំដែលបម្រុងឡើងឡានចេញទៅ
"គាត់ទៅហើយចុះពួកយើងទៅញុាំអីល្អទេ???" Kai
"បាន, កក់កន្លែងអ្នកមីងរបស់ឯងទៅ បន្តិចទៀតយើងទៅញុាំនៅទីនោះ" beomgyu
"បាទបាន" kai ក៏ទាញទូរស័ព្ទមកដើម្បីទាក់ទងទៅមីងរបស់ខ្លួន...
"តោះយើង..." Taehyun
"តោះឆាប់ទៅ" Soobin
---------------
--> ហាងអាហារ <--
"អ្នកមីង..." Kai
"មកហើយមែនទេ??? ឆាប់ទៅក្នុងទៅប្រយ័ត្នមានគេមកឃើញទាន់" មីងរបស់ kai
YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...