Episode 1

1.1K 34 0
                                    

"សួស្ដីនិស្សិតឆ្នាំមូលដ្ឋានទាំងអស់គ្នា... ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់ប្អូនៗថ្នាក់មូលដ្ឋានទាំងអស់គ្នា... ដូច្នេះលោកគ្រូនឹងនិយាយពីបញ្ហានឹងបទបញ្ជារផ្សេងៗក្នុងសាលានេះ... នៅចុងបញ្ចាប់មុនពេលបិទកម្មវិធីសាលាបានរៀបចំកម្មវិធីចម្រៀងសម្រាប់ទទួលនិស្សិតឆ្នាំមូលដ្ឋានទាំងអស់ផងដែរ... នៅពេលកម្មវិធីបិទប្អូនៗនិស្សិតអាចទៅតាមនិស្សិតបងៗដែលសាលាបានរៀបចំណែនាំសម្រាប់មុខជំនាញនីមួយៗ រួចក៏អាចត្រលប់ទៅ រៀងៗខ្លួនបាន"

--- Dorm---

"សួស្ដីអ្នកទាំងអស់គ្នា... ខ្ញុំឈ្មោះថា Bae Si Ra... ខ្ញុំរៀនមុខវិជ្ជា Design...រីករាយណាស់ដែលបានស្នាក់នៅជាមួយអ្នករាល់គ្នា..."

"ឈ្មោះរបស់ខ្ញុំគឺ Kim Mii Yung មុខវិជ្ជាដែលខ្ញុំរៀនគឺ និពន្ធនិងសិល្បៈ ... ហើយខ្ញុំក៏រីករាយណាស់ដែរ ដែលបានស្នាក់នៅជាមួយអ្នករាល់គ្នាដែរ..."

"ខ្ញុំឈ្មោះ Choe Jin Na ខ្ញុំរៀនផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រ... ខ្ញុំក៏ដូចគ្នាដែរ"

"ចំណែកខ្ញុំឈ្មោះថា Gang Seo Rin ផ្នែករបស់ខ្ញុំគឺ ភាសាបរទេស... ខ្ញុំក៏រីករាយណាស់ដែរដែលបានរួមបន្ទប់ជាមួយអ្នកទាំងបី..."

"ខ្ញុំចង់ដឹងថាក្នុងបន្ទប់នេះអ្នកណាដែលមានអាយុច្រើនជាងគេដែរ តើអាចប្រាប់បានទេ??? ខ្ញុំកើតថ្ងៃទី 12 ខែ 05 ឆ្នាំ 2000" Si Ra

"ថ្ងៃកំណើតរបស់ខ្ញុំគឺថ្ងៃទី 15 ខែ 09 ឆ្នាំ 1999 "Mii Yung

"ចំណែកខ្ញុំវិញថ្ងៃទី 09 ខែ 01 ឆ្នាំ 1999 "Jin Na

"ខ្ញុំគិតថា Jin Na ហើយព្រោះនាងកើតមុនខ្ញុំ... ថ្ងៃកំណើតរបស់ខ្ញុំគឺថ្ងៃទី 18 ខែ 02 ឆ្នាំ 1999"Seo Rin

"ជាមិត្តនឹងគ្នាទេ... "​ Jin Na

---New Day---

កម្លោះសង្ហាររាងខ្ពស់ទាំងប្រាំដើរតម្រង់ទៅតុអង្គុយក្នុងអាហារដ្ឋានសាលាដែលមានសិស្សស្រីៗជាច្រើនកំពុងសម្លឹងមើលមិនដាក់ភ្នែក

"TXT របស់ពួកយើងពិតជាសង្ហារណាស់" Student1

"មែនហើយ... ពិសេស SooBin គាត់ពិតជាសង្ហារខ្លាំងណាស់" Student2

"Huening Kaiក៏សង្ហារខ្លាំងណាស់ដែរ"Student3

"មែនហើយ... "​ Student1

"តើពួកគេជាក្រុម TXT មែនទេ?​" Mii Yung

"ត្រូវហើយ Mii Yung... ឯងក៏ជា Moa​ របស់គេដែរមែនទេ!!" Jin-Na

"ប្រហែលហើយ..." Mii Yung

"អ្នកទាំងបីញុាំឲ្យលឿនទៅដល់ម៉ោងចូលរៀនឥឡូវហើយ..." Si Ra

~~~3ខែកន្លងផុតទៅ~~~

"អេ... អ្នករាល់គ្នាមកមើលនែក... Page របស់សាលាបានផុសកម្មវិធីប្រកួតជ្រើសរើសស្រីស្អាត នឹងប្រុសសង្ហារប្រចាំសាលានែក!!!​" Si Ra

"Mii Yung ខ្ញុំគិតថាកម្មវិធីនេះឯងគួរតែចូលរួមទៅព្រោះសម្រស់ធម្មជាតិរបស់ឯងស្អាតខ្លាំងណាស់" Seo Rin

"មែនហើយ Mii Yung ឯងពិតជាស្រស់ស្អាតខ្លាំងណាស់"Jin Na

"ខ្ញុំមិនស្អាតទេ... ក្នុងសាលានេះមិនមែនមានតែខ្ញុំទេនៅមានស្រីៗជាច្រើនដែលស្រស់ស្អាតជាងខ្ញុំ... សូម្បីអ្នកទាំងបីក៏ស្រស់ស្អាតណាស់ដែរ"​​ Mii Yung

"យើងគិតថាឯងនឹងឈ្នះគេក្នុងសាលានេះ ព្រោះខ្ញុំមើលមិនឃើញអ្នកណាស្អាតជាងឯងទេ!!! " Jin Na

" មិនដាក់ទេហើយក៏មិនចង់ប្រកួតដែរ...​​អ្នកទាំងបីឈប់និយាយទៅបានទេ..." Mii Yung

រាងស្ដើងក៏ដើរទៅបាត់ទុកអ្នកទាំងបីនៅអង្គុយរកវិធីដើម្បីឲ្យមិត្តរបស់ខ្លួនចូលរួម 5 នាទីក្រោយមក Seo Rin ក៏បន្លឺសម្លេងឡើងមកជាមួយនឹងភាពរីករាយ

"ខ្ញុំរកវិធីបានហើយ!!!" Seo Rin

~~~~To Be Continued~~~~

[... តើវិធីដែល Seo Rin នឹកឃើញជាវិធីអ្វី??? ឬត្រូវកុហក Mii Yungដើម្បីឲ្យនាងចូលរួមក្នុងកម្មវិធីនេះ??? ចំណែកប្រុសសង្ហារប្រចាំសាលាជាអ្នកណាដែរ!!! រង់ចាំភាគ២ទាំងអស់គ្នាណា ...]

🎶FOR YOU🎵

💚BTS_SONG💚

🕓4:00AM🕔

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now