"នេះនែក... ឈុតដែលពួកយើងកម្ម៉ង់បានមកដល់ហើយ..." Jin na
"ឯងទិញទុកពាក់វាទៅណាទៀតហើយ?" Mii yung
"ទិញទុកសម្រាប់ឲ្យឯងពាក់វាថ្ងៃស្អែកនឹងណា..." Seo rin
"ខ្ញុំ????" Mii yung
"ត្រូវហើយស្អែកដល់វគ្គបង្ហាញមុខ Top5 នៅសាលាណា!!! ឯងមិនដឹងទេមែនទេកញ្ញា Top5" Si ra
"ស្អែក? ខ្ញុំមិនដឹងទេ... តែស្អែកខ្ញុំត្រូវទៅរៀនណា ..." Mii yung
"សាលាមិនរៀនទេណា..." Seo rin
"សាលាមានកម្មវិធីបង្ហាញមុខស្រីស្អាតប្រុសស្អាតអញ្ចឹងសិស្សក្នុងសាលាទាំងអស់សុទ្ធតែត្រូវទៅមើល..." Jin na
"មនុស្សច្រើនណាស់ហើយមើលទៅ" Mii yung
"ប្រាកដហើយព្រោះនេះជា Top 5ណា... ហើយ Top5 ប្រុសៗក៏មាន TXT member ដែរ!!" Jin na
"TXT!!! តើម្នាក់ណាដែរ?" Mii yung
"ស្អែកឯងនឹងដឹងព្រោះលឺថាគេមានកម្មវិធីផ្សេងៗច្រើនណាស់..." Si ra
គ្រឺង........ គ្រឺង.....
"ទុកឲ្យខ្ញុំជាអ្នកលើកទៅចុះ..." Mii yung
"សួស្ដីខ្ញុំគឺ Mii yung ជាអ្នកនិយាយ"
"សួស្ដីអ្នកនាង... ពួកយើងទាក់ទងពីខាងកម្មវិធីស្រីស្អាតប្រុសស្អាតប្រចាំសាកលយើងនេះ...."
"ចាស..."
"ជាដំបូងពួកយើងសូមចូលរួមអបអរអ្នកនាងដែលបានជាប់ជា Top5 ហើយខាងកម្មវិធីថ្ងៃស្អែកពួកយើងចង់ឲ្យអ្នកនាងមកចូលរួមនៅម៉ោង 7:30 នាទីព្រឹកតើអ្នកនាងអាចមកបានទេ?"
"អឺ...ចាសបានថ្ងៃស្អែកខ្ញុំនឹងទៅឲ្យទាន់ពេលវេលាកំណត់"
"ចាស អរគុណអ្នកនាង... អញ្ចឹងខ្ញុំសូមលាអ្នកនាងប៉ុណ្ណឹងហើយ..."
"ចាស ចាស" (ទឺត ..ទឺត...)
"Hey...Mii yung តើខាងកម្មវិធីទាក់ទងមកមែនទេ?" Seo rin
"ត្រូវហើយ" Mii yung
"គេណាត់ម៉ោងប៉ុន្មានដែរ?" Jin na
"7:30នាទីព្រឹក..." Mii yung
"អរររ...." Si ra
---------
"សួស្តីសិស្សច្បង..." Soobin
"ពួកឯងមកដល់ហើយ!!! ឆាប់អរគុណចុះទៅ...."RM
![](https://img.wattpad.com/cover/236364308-288-k67632.jpg)
YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Romanceជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...