#មន្ទីរពេទ្យ
"បង Yeonjun, បងយ៉ាងមិចហើយ???" Soobin
"យើងនៅកន្លែងណា???" Yeonjun
"មន្ទីរពេទ្យ" អ្នកគ្រប់គ្រង
"បងប្រុសគ្រប់គ្រង, បងនៅទីនេះតាំងពីពេលណា???" Yeonjun
"បងសន្លប់អស់២ថ្ងៃហើយណា... ពួកយើងបារម្ភពីបងសឹងស្លាប់ហើយ" Taehyun
"២ថ្ងៃ??? ខ្ញុំគិតថាទើបតែអំបាញ់មិញទេ" Yeonjun
"ដៃឈឺមិចក៏មិនប្រាប់??? ពេទ្យហាមមិចក៏មិនស្ដាប់??? " អ្នកគ្រប់គ្រង
"ខ្ញុំអត់បានឈឺទេ... ហើយខ្ញុំក៏បានស្ដាប់សម្ដីគ្រូពេទ្យដែរ, ថ្នាំក៏បានលេបទៀងទាត់ទៀតផង" Yeonjun
"បងស្ដាប់???" Heuning Kai
"មែនហើយ" Yeonjun
"គ្រូពេទ្យបានបូបយកខ្ទុះចេញពីដៃរបស់បងហើយគ្រូពេទ្យបាននិយាយថាបើបងនៅតែរឹងទទឹងបែបនេះទៀតមិនប៉ុន្មានថ្ងៃទៀតទេដៃរបស់បងត្រូវកាត់ចោលហើយ..." Beomgyu
"ពេទ្យថាថ្នាំបងមិនលេបហើយតែទាំងញុាំរបស់ដែលធ្វើឲ្យហើមនិងខ្ទុះទៀតផង" Taehyun
"ឯងគិតអី Yeonjun!!!!" អ្នកគ្រប់គ្រង
"មែនខ្ញុំមិនស្ដាប់គ្រូពេទ្យ, ហើយថ្នាំក៏ខ្ញុំបានយកបោះចោលដែរ... " Yeonjun
"បងគិតអី???" Soobin
"គ្មានអីទេ... ខ្ញុំចង់សម្រាក, អ្នករាល់គ្នាឆាប់ចេញទៅ..." Yeonjun និយាយរួចក៏បានបិទភ្នែកធ្វើជាសម្រាកម្ដងទៀត... ចំណែកឯអ្នករាល់គ្នាឃើញបែបនេះក៏អស់ពាក្យនិយាយរួចក៏ដើរចេញមកក្រៅវិញដើម្បីបំបែកគ្នា, រីឯ Taehyun ដែលជាអ្នកដឹងរឿងក៏មិនព្រមទៅណាហើយធ្វើជានៅចាំយាមបងប្រុសធំតែម្នាក់ឯង... បន្ទាប់ពីគិតថាអ្នករាល់ថ្ងៃទៅបាត់អស់ហើយអ្នកកម្លោះ Yeonjun ក៏បានក្រោកឡើងអង្គុយស្រក់ទឹកភ្នែកតែម្នាក់ឯង... ដោយឃើញបែបនេះ Taehyun ក៏ចូលមកដើម្បីនិយាយគ្នាជាមួយនិង Yeonjun...
"បងនៅតែនឹកនាងមែនទេ??? នៅតែគិតពីស្នាមថើបមួយនោះទៀតមែនទេ???"
"មែនវាយ៉ាងមិច? មិនមែនវាយ៉ាងមិច" Yeonjun
"ពាក្យថាមិនមែនគឺគ្មានទេ, ព្រោះបងមើលដៃបងទៅ!!!!! មិនឈឺទេមែនទេ??? គ្រូពេទ្យថាបងពូកែទ្រាំណាស់ដែលហើមយ៉ាងនេះហើយមិនមកពិនិត្យ... នេះបងឈឺចិត្តជាងឈឺដៃទៀតមែនទេ!!!" Taehyun

YOU ARE READING
សិស្សច្បងជាទីស្រលាញ់ [•ចប់•]
Roman d'amourជារឿងប្រភេទស្នេហារវាងសិស្សច្បងរូបរាងសង្ហារ Choi SooBin ជាមួយសិស្សប្អូនស្រី Kim Mii Yung ដែលជានិស្សិតស្រីមកពីBusan... ដើម្បីសម្រេចក្ដីសុបិន្តរបស់នាងដែលជាអ្នកនិពន្ធនាងសុខចិត្តចាកចេញពីស្រុកកំណើតមកបន្តក្ដីស្រមៃនៅក្នុងទីក្រុងSeoul តែម្នាក់ឯង... រួចក៏បាន...