Episode 17

200 12 0
                                    

"ចុងដៃឡើងត្រជាក់ហើយនៅប្រកែកថាមិនអីទៀត" Soobin

"បងទិញកាហ្វេបានតាំងពីពេលណា??? នេះរត់មកមុនអូនមិនដល់ ៥នាទីផង" Miiyung

"បងទើបទិញរួចមុននេះទេ... ពាក់អាវក្រៅរបស់បងសិនទៅ... ហើយអង្គុយចុះមកចាំបង call ហៅឡានឲ្យមកយកពួកយើងព្រោះពួកយើងមិនអាចដើរបែបនេះទៀតទេ..." Soobin

"បងហត់ហើយមែនទេ???" Miiyung

"អត់ទេ... គឺថាដំបូងបងគិតថាចង់នាំអូនដើរក្រែងលរបងអាចមានពេលវេលានៅជិតអូនបានយូរបន្តិចតែដោយសារមេឃភ្លៀងហើយយប់ដែរហើយដូច្នេះបងខ្លាចអូនឈឺហើយ dorm របស់អូនគេបិទទ្វា" Soobin

"អូនមិនអីទេ, បងមើលមកអូនទន់ខ្សោយណាស់មែនទេ??? ដៃជើងរបស់អូនតូចៗមែនពិតតែអូនមិនខ្សោយដូចបងគិតនោះទេ..." Miiyung

"មិនបានទេ... បងមិនចង់ឃើញអូនឈឺទេ... និយាយអញ្ចឹងអូនមានបានឃើញសារដែលលោកនាយកផ្ញើរមកទេ?" Soobin

"សារ??? សារអ្វី!!!" Miiyung

"សារដែលប្រាប់ថាស្អែកពួកយើងមានការថតរូបសម្រាប់ឆមាសថ្មី... " Soobin

"អូនអត់បានទទួលទេ..." Miiyung និយាយចប់ក៏ទាញទូរស័ព្ទរបស់នាងមកមើលទើបដឹងថាទូរស័ព្ទរបស់នាងក្រមុំបានរលត់បាត់ទៅហើយទើបនាងមិនបានទទួលសារមួយនោះ... បន្តិចក្រោយមករថយន្តមួយក៏បានឈប់នៅក្បែរអ្នកទាំង២ដែលនោះជាឡានរបស់សមាជិកទាំង៤ដែលបានជិះត្រលប់មកពីក្រុមហ៊ុន....

"ឆាប់មក... " Taehyun

"មើលទៅអ្នកនាងស្គមណាស់" Beomgyu

"ញុាំអាហារនៅហាងរបស់អ្នកមីងខ្ញុំឆ្ងាញ់ទេ???" Heuning Kai

"ហេតុអីក៏លោកដឹង???" Miiyung

"គេជាក្មួយប្រុសសំណព្វចិត្តរបស់មីងគេដូច្នេះមីងគេ call ប្រាប់ហើយ" Soobin

"អរ... គឺឆ្ងាញ់ណាស់ ហើយអ្នកមីងរបស់លោកក៏រួសរាយផងដែរ" Miiyung

"ពិតមែនទេ??? ចាំខ្ញុំជួយនាំពាក្យទាំងនេះឲ្យដល់គាត់" Heuning Kai

"អូ... បងប្រុស Yeonjun គេងបាត់ហើយ... ខ្ញុំគួរតែឈប់និយាយហើយព្រោះខ្លាចរំខានការគេងរបស់គាត់" Miiyung និយាយចប់ក៏ផ្ដាសាយដែលធ្វើឲ្យអ្នកកំពុងបន្លំធ្វើគេងនោះសឹងតែភ្ញាក់ទៅហើយស្រាប់តែ Taehyun និយាយឡើងមក

"អ្នកនាងញុាំទឹកក្ដៅនេះបន្តិចទៅ"

"ខ្ញុំមានកាហ្វេហើយ, អរគុណណាស់"
Miiyung

"ញាំទឹកក្ដៅល្អជាង" Beomgyu

"មែនហើយញុាំទឹកក្ដៅទៅទើបល្អ..." Soobin បន្ទាប់ពីនិយាយបែបនេះចប់ Miiyungក៏យល់ព្រមទទួលទឹកក្ដៅនោះមកញុាំ...

"នេះមកដល់ dorm ខ្ញុំហើយអញ្ចឹងខ្ញុំសុំចុះទៅហើយណា... អរគុណបងប្រុសតៃកុងឡាន, និងអ្នករាល់គ្នាដែលបានជូនខ្ញុំមកពិសេសគឺ.... អឺ... សម្រាប់ពេលវេលាថ្ងៃនេះ... អញ្ចឹងខ្ញុំលាសិនហើយ" Miiyung និយាយចប់ក៏បានដើរចូលទៅក្នុង dorm បាត់ទៅចំណែកឯរថយន្តមួយនោះក៏បានបើកចេញទៅ

ថ្ងៃថ្មីក៏បានមលដល់ជាមួយអាកាសធាតុត្រជាក់ខ្លាំងជាងម្សិលមិញ, នាងក្រមុំកំពុងដើរទៅកន្លែងថតស្រាប់តែមានកែវទឹកក្ដៅហុយៗមួយនៅចំពោះមុខនាងដោយម្នាក់នោះគឺអ្នកកម្លោះ Soobin នេះឯង... ដោយឃើញបែបនេះ Miiyung ក៏ញញឹមរួចក៏និយាយទៅកាន់អ្នកកម្លោះ

"នេះបងមកតាំងពីពេលណា???"

"មកយូរហើយ... តាំងពីវានៅក្ដៅខ្លាំងរហូតមិនសូវមានកម្ដៅប៉ុន្មានទេ" Soobin

"បងមកចាំបែបនេះមិនខ្លាចផ្ដាសាយទេមែនទេ???" Miiyung

"ខ្លាច... តែខ្លាចអូនផ្ដាសាយច្រើនជាង" Soobin

*ក្រាក .. ក្រឹប...*

"អ្នកទាំង២មកហើយមែនទេ???" នាយក

"ចាស/បាទ" Soobin និងMiiyung ឆ្លើយតំណាលគ្នា

"សមាជិកទាំង៤នាក់របស់ឯងគឺនៅខាងក្នុងដូច្នេះឯងនិង Miiyung ទៅរៀបចំខ្លួនដែរទៅ" នាយក

"សមាជិកទាំង៤??? ឬលោកនាយកចង់បានន័យថា..." Miiyung

"មែនហើយ... ថ្ងៃនេះលោកគ្រូចង់ឲ្យអ្នកទាំង២ថតជាមួយសមាជិកទាំង៤ទៀតរបស់ TxT... " នាយក

"អូរ... " Miiyung ក៏ញញឹមរួចក៏ដើរចូលទៅក្នុងដើម្បីត្រៀមខ្លួន...

"ហេតុអីសមាជិករបស់ខ្ញុំមិនបានប្រាប់ខ្ញុំដែរអញ្ចឹង???" Soobin

"យើងទៅរៀបចំខ្លួនល្អទេ??? កុំឲ្យអ្នកផ្សេងរងចាំយូរ" Miiyung

"បាន... តោះយើង..." Soobin

~~~~To be continued~~~~

Admin ត្រលប់មកវិញហើយ😁 ក្រោយពីបាត់ខ្លួនអស់ជាង២ខែ🙏

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now