Episode 16

237 9 0
                                    

ពេលវេលាវិស្សមកាលមួយនេះក៏បានកន្លងផុតទៅយ៉ាងរហ័សចំណែកឯរដូវកាលចូលរៀនវិញក៏បានមកដល់ដោយឆ្នាំនេះជាឆ្នាំចុងក្រោយរបស់អ្នកកម្លោះទាំង៥....

នាងក្រមុំរាងស្ដើង Miiyung កំពុងតែអូសវ៉ាលីរបស់នាងដើម្បីត្រលប់ទៅ dorm ដោយសារតែនាងបានទៅស្រុកកំណើតវិញនៅពេលវិស្សមកាលមួយនោះ...

"មកហើយមែនទេ???" មិត្តសម្លាញ់ទាំង៣របស់នាងក៏បានសួរនាំបន្ទាប់ពីឃើញនាងក្រមុំបើកទ្វាចូលមក...

"ឯងគិតថាយើងជាមនុស្សក្លែងក្លាយមែនទេ???" Miiyung

"ឯងស្គមខ្លាំងណាស់" Jin na

"មែនហើយ" Seo Rin

"យើងបានបង្រៀនក្មេងជាច្រើននៅក្នុងរយៈពេលវិស្សមកាលមួយនេះដូច្នេះទើបយើងមិនសូវបានគេងច្រើងប៉ុន្មានទេ..." Miiyung និយាយចប់សម្លេងសារទូរស័ព្ទរបស់នាងក៏បានបន្លឺឡើងមក, ដោយលឺបែបនេះភ្លាមនាងក្រមុំក៏ទាញមកមើលទើបដឹងថាសារនោះជារបស់អ្នកកម្លោះ Soobin ទៅវិញ..

[ អូនមកដល់ dorm វិញហើយមែនទេ??]

Miiyung ឃើញបែបនេះក៏ឆ្លើយទៅវិញដោយមិនរង់ចាំយូរ ( admin សុំប្រាប់ថាពេលនេះគេទាក់ទងគ្នាហើយតែជាលក្ខណៈ private)

[មកដល់ហើយ.. ពេលនេះបងកំពុងធ្វើអ្វី?]

[រង់ចាំព័ត៌មានរបស់អូន, តែស្ងាត់ពេកបងក៏ផ្ញើសារទៅសួរតែម្ដងទៅ]

[បងមិនមានកាលវិភាគទេមែនទេ???]

[មាន, តែត្រូវបានលុបចោលវិញដោយសារត្រូវពន្យាពេលថត, អរមែនហើយពេលនេះអូនទំនេរទេ??? បើទំនេរចេញមកខាងក្រៅបន្តិចមក]

[បងមានបញ្ហាអីមែនទេ???]

[មាន... ឆាប់ចុះមកណា... ១០នាទីទៀតបងទៅដល់ហើយ...]

Miiyung លឺបែបនេះក៏ប្រញាប់ចុះពីបន្ទប់មកដើម្បីរង់ចាំអ្នកកម្លោះ, មិនយូរប៉ុន្មានក៏មានឡានខ្មៅមួយគ្រឿងបើកមកឈប់នៅចំពោះមុខរបស់នាងក្រមុំរួចទ្វាឡាននោះក៏បើកបង្ហាញថាខាងក្នុងជាអ្នកកម្លោះរបស់សោះ...

"ឆាប់ឡើងមកពួកយើងមានការងារត្រូវធ្វើ" Soobin

"ការងារ???" Miiyung ក៏ឆ្ងល់តែក៏ត្រូវបិទមាត់រួចឡើងឡានជាមួយSoobin បន្ទាប់ពីឃើញអ្នកកម្លោះព្រិចភ្នែកដាក់....  មិនយូរប៉ុន្មានរថយន្តដែលអ្នកទាំង២បានជិះក៏មកឈប់នៅខាងមុខផ្សារទំនើបមួយ, បន្ទាប់ពីចុះពីលើឡានអ្នកកម្លោះ Soobinក៏ដើរចូលទៅខាងក្នុងបាត់ចំណែកឯនាងក្រមុំក៏បានរត់តាមពីក្រោយទាំងភាពងឿងឆ្ងល់...

សិស្សច្បងជាទីស្រលាញ់ [•ចប់•]Where stories live. Discover now