PART02 : អ្នកសម្អាតបន្ទប់

4.4K 315 0
                                    

ព្រឹកស្អែក!

" មេការ !! "រាងតូចច្រឡឹងមិនដឹងដើរមកពីណាយ៉ាងលឿនស្លេវស្រែកហៅមេការដែលដើរមើលការខុសត្រូវនៅក្នុងសណ្ឋាគារធ្វើឲបុគ្គលិកប្រុសស្រីឮគ្រប់គ្នាតែបានត្រឹមតែឱនមុខចុះ ។

" អ្នក...អ្នកប្រុស Kim មានការអ្វីមែនដែរទេ ? "លោកមេការគ្រាន់តែឃើញ Taehyung ភ្លាមក៏ប្រញាប់ឱនគំនាបនិងសួរនាំតែម្តងព្រោះខ្លាចធ្វើអ្វីមិនត្រូវចិត្តនាំឲដំណែងជាមេការគ្រប់គ្រងមិនគង់ ។

" Jeon Jungkook Jeon Jungkook នៅឯណា ? "Tae ច្រឡោតសួររកបុគ្គលិកកាលពីយប់មិញទាំងសំឡេងរឹងកំព្រឹសដែលធ្វើឲមេការចាប់ផ្តើមដឹងថារាងតូចកំពុងតែខឹង ។

" Jeon Jungkook មែនទេអ្នកប្រុសគឺគេមិនមកធ្វើការពេលព្រឹកនោះទេព្រោះតែគេធ្វើការវេនយប់ប៉ុននោះ តើមានរឿងអ្វីកើតឡើង ? កាលពីយប់មិញនេះ Jungkook ធ្វើឲអ្នកប្រុសមិនពេញចិត្តនឹងរឿងអ្វីមែនទេ ? "

" ឆាប់ Call ឲគេមកទីនេះភ្លាម !! "

" រកខ្ញុំមានការអ្វីអ្នកប្រុស Kim Taehyung ? "សុខៗស្រាប់តែមានសំឡេងបន្ទរពីខាងក្រោយខ្នងរបស់រាងតូចទើបពួកគេបែរមករកម្ចាស់សំឡេង ។

" Jungkook នេះមកដែរហ្ហេស៎ ? "

" បាទបងគឺខ្ញុំមានការទើបមក "រាងក្រាស់តបនឹងមេការរួចក៏ងាកមកញញឹមដាក់រាងតូចដោយភ្នែករលៀមជាខ្លាំងតែវាបែរជាមិនបានការញញឹមតបស្នងមកវិញនោះទេតែបែរជាត្រូវរាងតូចសម្លក់មុខគេចង់ជ្រុះគ្រាប់ភ្នែកទៅវិញ ។ តាមពិតទៅគេមិនមានការងារអ្វីឡើយព្រោះតែនាយដឹងច្បាស់ថាព្រឹកនេះនឹងមានរឿងអ្វីកើតឡើងវាក៏ដូចនាយគិតទុកពិតមែន Taehyung កំពុងតែឆេះដុំនៅឡើយ ។

" មកល្អហើយឯងឆាប់ទៅលាងសម្អាតបន្ទប់ទឹកនៅក្នុងសណ្ឋាគារឲអស់ឥឡូវនេះ "

" ហាស៎ !!! "មេការគ្រាន់តែឮបែបនេះក៏ស្រែកឡើងមុនគេតែក៏ប្រញាប់យកដៃខ្ទប់មាត់នៅពេលកូនម្ចាស់សណ្ឋាគារងាកមកសម្លឹងមុខគាត់ទាំងទឹកមុខម៉ឺងម៉ាត់ ។

" ទីនេះអស់ការងារលោកហើយទៅធ្វើការលោកវិញទៅ "

" បាទ...បាទអ្នកប្រុស Kim "មេការឱនបន្តិចរួចក៏ដើរចេញទៅយ៉ាងលឿន ។

អ្នកសម្អាតបន្ទប់ ( Completed✅ )Where stories live. Discover now