Next Day-
ការរៀបចំចូលស្តីដណ្តឹងក៏បានកើតមានឡើងដោយខាងគ្រួសារលោក Jeon មកតែប៉ុន្មាននាក់ប៉ុននោះរហូតទាល់តែល្ងាចមានកម្មវិធីផ្សេងទៀតទើបមកចួបជុំគ្នា ។
" គ្រួសារលោក Jeon បានមកដល់ហើយអ្នកស្រី "អ្នកបម្រើរត់មកប្រាប់ទើបអ្នកស្រី Kim និងស្វាមីឆាប់ចេញមកទទួលខាងមុខទ្វារចូលផ្ទះ ។
" សួស្តីអ្នកអូន "អ្នកស្រី Jeon ញញឹមទៅកាន់មិត្តចាស់រួចក៏ចូលឱបគ្នាបន្តិចទើបលែងចេញវិញ ។
" សុខសប្បាយដែរទេអាសម្លាញ់ "លោក Kim ទះស្មាមិត្តដែលធ្លាប់រៀននៅវិទ្យាល័យជាមួយគ្នានោះតិចៗជាការរាក់ទាក់ ។
" ធម្មតាៗទេពីមិត្តក្លាយជាសត្រូវឥឡូវក៏ក្លាយជាដន្លងទៀតពិតជានិស្ស័យច្បាស់កាឡែត "លោក Jeon
" ថ្ងៃនេះជាថ្ងៃល្អតើបងគួររំលឹកអតីតកាលដែរទេ ? "អ្នកស្រី Jeon ងាកសម្លក់ស្វាមី ។
" បងចេះតែនិយាយទៅ "
" បានហើយៗណាឆាប់ចូលខាងក្នុងសិនទៅ "
" ហាក៎ រួចឯណា Jungkook ? "អ្នកជាប៉ាកូនកំលោះលាន់មាត់ឡើងដែលភ្លេចថាមិនបានឃើញកូនប្រុសខ្លួនទើបតែចាប់អារម្មណ៍ដឹងមុននេះទើបនិយាយ ។
" នៅខាងក្នុងឯនោះ "អ្នកស្រី Kim
" ចុមទៅពីអង្កាលអាកូននេះរហន់ជាងឯងកាលនៅពីកំលោះទៀត "លោក Jeon ភ្ញាក់ផ្អើលដូចដែលអ្នកស្រី Jeon ធ្លាប់ប្រាប់យ៉ាងអ៊ីចឹងចរិតឪកូនពីរនាក់នេះដូចគ្នាគ្មានកន្លែងខុសនោះទេ ។
" ហាសហា...បានហើយតោះចូលខាងក្នុងទៅ "លោក Kim សើចទើបពួកគេនាំគ្នាចូលទៅខាងក្នុងផ្ទះតែម្តង ។
" អៅនេះមកអង្គុយចាំអស់តែម្តងឬ ? "
" ហិហិ..កូនប្រញាប់ពេកលោកប៉ា "Taekook ស្ញេញដាក់អ្នកជាឪពុកដែលធ្វើឲសំឡេងសើចបន្លឺឡើងភ្ជាប់ជាមួយនឹងទឹកមុខញញឹមយ៉ាងស្រស់បោះ ។
_ លោក Hakimyunyeol ដែលជាមេធាវីខាងកាន់កាប់នឹងគ្រប់គ្រងរឿងគូស្រករក៏បានអង្គុយរងចាំពួកគេនៅនឹងតុរួចជាស្រេចរហូតដល់ពួកគេត្រៀមខ្លួនរួចរាល់ទើបការចុះអេតាស៊ីវិលចាប់ផ្តើម ។