នៅពេលដែលឮថា Jungkook និយាយត្រឹមតែជាអ្នកស្គាល់គ្នា Taehyung ក៏សម្របតាមនាយដោយមិនសួរនាំអ្វីច្រើននាំតែមានរឿងវែងឆ្ងាយគេក៏បែរមកញញឹមសួរទៅខាង Hansang វិញម្តង ។
" បើអ៊ីចឹងអ្នកនាងសម្រេចថាគ្មានរឿងអ្វីទេមែនទេ ? "
" ចាស គឺអត់ទេ "Hansang ញញឹមដាក់ Taehyung ក៏ញញឹមដាក់នាងវិញបង្កប់ដោយគំនិតឆ្លាតវ៉ៃ ។
" លោកមេការ !! "
" បាទ អ្នកប្រុស Kim "
" អោយសន្តិសុខអូសអ្នកនាងម្នាក់នេះចេញពីសណ្ឋាគារខ្ញុំ "
" ហាស៎ !!! ថា-ថាយ៉ាងម៉េចលោក Kim ? "
" ដូចដែលខ្ញុំបាននិយាយឆាប់អោយសន្តិសុខអូសនាងចេញពីសណ្ឋាគារខ្ញុំឥឡូវនេះ !!! "
" តែ..ប៉ុន្តែអ្នកប្រុសហេតុអ្វីក៏- "
" លោកចង់ដេញខ្ញុំចេញពីសណ្ឋាគារលោកបានយ៉ាងម៉េច ? "Hansang
" អ្នកនាងថាទៅអ្នកនាងគ្មានរឿងអ្វីទេអ្នកនាងក៏មករករឿងក្នុងសណ្ឋាគារខ្ញុំនាំទុកដល់បុគ្គលិកខ្ញុំឲពួកគេខាតបានធ្វើការងារអ្នកនាងគិតថាអ្នកនាងជាស្អីដែរដែលមកត្រូវឲខាងសណ្ឋាគារខ្ញុំមកផ្គាប់ចិត្តមនុស្សដូចជាអ្នកនាងនោះនេះសំណាងហើយដែលខ្ញុំមិនប្តឹងអ្នកនាង "
" អ្ហាយ....នេះលោកនិយាយបែបនេះបានយ៉ាងម៉េចខ្ញុំជាភ្ញៀវណា "នាងច្រឡោតឡើងភ្លាមនៅពេលដែលដឹងថាខ្លួនត្រូវគេដេញចេញពីសណ្ឋាគារបែបនេះមុខនាងយកទៅទុកនៅឯណាខ្មាស់គេមិនស្ទើរទេ ។
" កុំមកស្រែកឡូឡាក្នុងសណ្ឋាគារខ្ញុំយ៉ាងម៉េចស្រែកមួយព្រឹកហើយមិនខះបំពង់កខ្លះទេហ្ហេស៎ មួយទៀតកុំឲភ្នែកខ្ញុំពេកខ្ញុំមិនមានចំណូលចិត្តប្រតិព័ទ្ធស្រីដូចជាអ្នកនាងនោះទេ "
" លោក...លោកថាយ៉ាងម៉េច ? "នាងស្រែកសួរដោយការស្ពឹកមុខជាខ្លាំងដែលត្រូវគេដេញចេញមិនស្វាគមន៍ខ្លួនបែបនេះ ។
" ស្ងាត់មាត់រួចក៏ចេញពីសណ្ឋគារខ្ញុំឥឡូវនេះ "
" លោកដេញខ្ញុំចេញបែបនេះមិនបានទេខ្ញុំមិនព្រម !! "
" វាជាកន្លែងខ្ញុំអ្នកនាងគ្មានសិទ្ធមកស្រែកជំទាលបែបនេះនោះទេ លោកមេការឆាប់យកអ្នកនាងម្នាក់នេះចេញឥឡូវនេះ "