ម៉ោង 10 ថ្ងៃត្រង់!
Jimin បោះជំហានដើរចេញពីបន្ទប់ក្នុងសណ្ឋាគាររបស់គេចុះមកខាងក្រោមដោយគេបានគិតរឿងខ្លះដែលបានកើតឡើងកាលពីយប់មិញមកដូចគ្នា ។ នាយដឹងច្បាស់ណាស់ថាគេនិង Taehyung ច្បាស់ជាមិនអាចមើលមុខគ្នាចំនោះទេក៏ព្រោះតែអ្វីដែលគេធ្វើទៅនោះវាពិតជាកំហុសមួយដ៏ធ្ងន់ធ្ងរដែលនាយបានគិត ប៉ុន្តែគេនឹងនិយាយវាឲដាច់ស្រេចឆាប់ៗនេះបន្ទាប់ពីអ្វីៗល្អប្រសើរជាងនេះ ។" អារុណសួរស្តីលោក Park "លោក Wonseok ដែលជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារគ្រាន់តែឃើញម្ចាស់ទីនេះដែលមាននាមជាចៅហ្វាយដើរមកភ្លាមក៏ឱនគំនាបយ៉ាងគួរសម ។
" តើអឺ... "Jimin អេះអុញមិនហ៊ានសួរគេងាកចុះងាកឡើងហាក់ចង់រកអ្វីដែលធ្វើឲរាងចំណាស់អត់មិនបានក៏សួរ ។
" លោក Park មានអ្វីដែរទេ ? "
" គឺ...អឺតើ Yoongi គឺ Yoongi គេជាបុគ្គលិកផ្នែកអី ? "
" អរ Min Yoongi រឺ? គេជាបុគ្គលិកទទួលភ្ញៀវអ្វីដែលភ្ញៀវត្រូវការគឺគេជាអ្នកយកទៅដោយផ្ទាល់តែម្តងដូចខាងសណ្ឋាគារបានកំណត់តើលោក Park មានការអីមែនទេត្រូវការឲខ្ញុំហៅបុគ្គលិកហៅគេមកចួបដែរទេ ? "
" អឺគឺមិនបាច់ទេទៅធ្វើការងារលោកវិញចុះ "
" បើអ៊ីចឹងខ្ញុំសុំលាសិនហើយលោក Park "លោក Wonseok ដើរចេញទៅផុត Jimin ក៏ក្រឡេកទៅឃើញបុរសកាលពីយប់មិញដែលកំពុងតែរុញរទេះអាហារវាគ្មានអ្នកណាក្រៅពី Yoongi ឡើយ ។
" ត្រូវតែនិយាយគ្នាឲដឹងរឿងទើបបាន "Jimin ខ្ញាំដៃសម្លឹងគេចុះឡើងដៀងភ្នែកលួចមើលនាយដោយមិនឲគេដឹងខ្លួននោះទេ ។
@ភូមិគ្រឹះ Jeon-
" លោកប៉ាមានរឿងអ្វីចង់និយាយជាមួយកូនបន្ថែមមែនដែរទេ ? "
" ត្រូវហើយគឺរឿងក្រុមហ៊ុនប៉ាចង់និយាយរឿងនេះ ប៉ាថានៅពេលឯងជាមួយនិង Taehyung ក្លាយជាគូដណ្តឹងហើយប៉ានឹងឲឯងទៅគ្រប់គ្រងក្រុមហ៊ុននៅឯ Gangnam វិញកុំឲពិបាកដល់លោកពូរបស់ឯងជាងនេះពេកអី "
" កូនមិនឃើញថាលោកពូ Namjoon គាត់និយាយអ្វីផងលោកប៉ាឲគាត់កាន់បន្តក៏បាន "ភាពខ្ចិលច្រអូសរបស់នាយបញ្ចេញឡើងមកភ្លាមនៅពេលដែលការងារដែលគេមិនចង់ធ្វើវានឹងហោះចូលមកក្នុងជីវិតគេឆាប់ៗនេះ ។