PART13 : អ្នកសម្អាតបន្ទប់

2.2K 173 0
                                    

   ក្រោយចាកចេញពីសណ្ឋាគារ Jimin រួចមក Jungkook ក៏បាននាំ Taehyung មក Apartment មួយកន្លែងដែលជារបស់នាយផ្ទាល់ក៏ព្រោះតែ Taehyung បានសុំឲនាយកុំទាន់អាលជូនគេត្រឡប់ទៅផ្ទះវិញទើបនាយសម្រេចចិត្តថាមកទីនេះតែម្តង ។ មកដល់ភ្លាម Jungkook ក៏បីរាងតូចឡើងទៅបន្ទប់តែម្តងព្រោះតែ Taehyung នៅអណ្តឺតអណ្តកមិនឈប់វាធ្វើឲនាយមិនស្ងប់ចិត្តនោះទេ ។

_ មកដល់ខាងក្នុងបន្ទប់ Jungkook ក៏បានបីគេដាក់នៅលើពូកមុនហ្នឹងគេលត់ជង្គង់ចុះទល់មុខរបស់ Taehyung ដោយកាន់ដៃគេជាប់ ។

" ឈប់យំទៅអស់អ្វីហើយ "

" ហ្ហឹកហ្ហឹក... Jungkook "

" ឈប់យំស្តាប់តាមបងណា "

" ហ្ហឹកហ្ហឹក... "Taehyung ក្រវីក្បាលបញ្ជាក់ថាគេពិតជាមិនអាចបញ្ឈប់ទឹកភ្នែកបាននោះទេរឿងមុននេះវានៅដិតជាប់ខួរក្បាលគេនៅឡើយគេពិតជាភ័យខ្លាច Jimin នៅពេលនោះខ្លាំងណាស់ ។

" Taehyung បងមិនចង់សួរនាំអូនអ្វីក្នុងពេលនេះនោះទេប៉ុន្តែស្តាប់តាមបងបានទេឈប់សម្រក់ទឹកភ្នែកបន្តដើម្បីបងបានដែរទេ ? "

" ហ្ហឹក...អ្ហឹម... "រាងតូចងក់ក្បាលយល់ព្រមដែលធ្វើឲនាយលេចស្នាមញញឹមឡើងមើលលើផ្ទៃមុខរួចក៏ងើបខ្លួនឡើងអង្គុយចុះខាងលើពូកជាមួយគ្នាហ្នឹងទាញដោយទាញគេយកមកឱបជាប់ទ្រូង ។

" អស់អ្វីហើយ បងនៅទីនេះមិនអីទេ "Jungkook អង្អែលខ្នងគេតិចៗលួងលោមរហូតដល់គេគេងលក់នៅលើស្មារបស់ខ្លួនដោយមិនដឹងខ្លួន ។

_ Jungkook បី Taehyung ដាក់ឲគេងលើពូកយ៉ាងត្រឹមត្រូវដើរចូលបន្ទប់ទឹកលើកទឹកមួយកូនចានតូចព្រមទាំងកន្សែងមកជាមួយដើម្បីជូតខ្លួនឲគេ ។

" បងមិនធ្លាប់ឃើញអូនយំបែបនេះទេ Taehyung សុំទោសដែលបងមិនបាននៅក្បែរអូននិងមើលថែអូនឲល្អជាងនេះ "នាយលើកមេដៃផ្តិតទឹកភ្នែកដែលនៅដាមជាប់ថ្ពាល់ទន់រលោងរបស់អ្នកគេងលក់ទៅនោះទាំងមានអារម្មណ៍ថាខ្លួនឯងពិតជាខុសខ្លាំងដែលមិនបានមើលថែ Taehyung ឲដិតដល់រហូតមានរឿងបែបនេះកើតឡើង ។

_ ក្រោយជូតខ្លួនរួចរាល់ Jungkook ក៏បានផ្លាស់ប្តូរខោរអាវឲគេផងដែរមុនហ្នឹងខ្លួនឡើងមកគេងជិតសម្លឹងមើលផ្ទៃមុខដ៏គួរឲក្នាញ់នោះលើកដៃទៅប៉ះនិងអង្អែលថ្នមៗហើយក៏បិទភ្នែកគេងលក់បាត់ទៅ ។

អ្នកសម្អាតបន្ទប់ ( Completed✅ )Where stories live. Discover now