បន្ទាប់ពីនិយាយជាមួយគ្នាយ៉ាងយូរទម្រាំតែយល់នឹងដឹងពីចិត្តគ្នាវាសឹងតែចូលជាងពីម៉ោងទៅហើយពេលនេះគឺម៉ោង 11 យប់អាធ្រាតទៅហើយ ។ សភាពនៅក្នុងបន្ទាប់ហាក់ស្ងប់ស្ងាត់ពន្លឺនៃភ្លើងទានជាច្រើនដែលនៅក្នុងបន្ទប់ក៏ភ្លឺឡើងជំនួសដោយអំពូលភ្លើងដែលបញ្ចាំងនៅក្នុងបន្ទប់បូករួមជាមួយនឹងស្រទាប់ផ្កាកុលាបក្រហមថែមទៀតនោះវាពិតជាមើលទៅ Romantic ខ្លាំងណាស់នាពេលយប់នេះ ។
_ ងាកមកមើលរាងកាយដែលពោរពេញទៅដោយសាច់ដុំចង្កេះតូចគួរឲចង់ឱបនិងទាក់ទាញនេះវិញរាងក្រាស់កំពុងតែឈរបង្ហាញរូបរាងកាយដែលរុំត្រឹមល្វែលខាងក្រោមដើម្បីបិទបាំងរាងអាក្រាតកំពុងតែសម្លឹងមើលទៅខាងមុខផ្ទាំងកញ្ចក់ដែលបង្ហាញឲឃើញពន្លឺភ្លើងក្រហមៗនៅក្នុងបន្ទប់មុននឹងភ្ញោចស្នាមញញឹមឡើងមក ។
" វាទាក់ទាញខ្លាំងណាស់ "នាយពោលពាក្យទាំងនេះចេញមកនឹងសម្លឹងមើលជុំវិញបរិវេណដែលនៅក្នុងបន្ទប់រួចក៏ដើរទៅបើកវាំងននបន្តិចធ្វើឲពន្លឺព្រះចន្ទនាពេលយប់ចាំងចូលមកតាមប្រហោងដែលនាយបានបើកមុននេះវារឹតតែទាក់ទាញខ្លាំងលើសដើម ។
" មិនមែនជាយប់ផ្សំដំណេករបស់ឯងទេហេតុអ្វីក៏វាកើតតណ្ហាឡើងភ្លាមៗបែបនេះចំមែនហើយអា Kook អើយ "Jungkook លើកដៃញីសក់ខ្លួនឯងបន្តិចរួចក៏ឈរឱបដៃសម្លឹងមើលទៅព្រះច័ន្ទដែលកំពុងតែបំភ្លឺដល់ផ្ទៃមេឃទាំងមូលទាំងអារម្មណ៍រសាប់រសល់ ។
" កំពុងគិតអី ? "សំឡេងរបស់រាងតូចដែលដើរចេញពីបន្ទប់ទឹកមកក៏ចូលមកឱបចង្កេះនាយពីក្រោយនឹងផ្តេចក្បាលនឹងខ្នងរបស់គេទៅលើខ្លួនប្រាណដែលគួរឲចង់ឱប ។
" គ្មានទេ "Jungkook បែរមកសម្លឹងចំផ្ទៃមុខរបស់អ្នកម្ខាងដែលត្រូវពន្លឺព្រះចន្ទមកប៉ះចំផ្ទៃមុខសររលោងរបស់គេវាមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ដោយទប់ចិត្តមិនបានគេក៏អោនសន្សឹមៗមកគ្រប់គ្រងលើបបូរមាត់ទន់ល្មើយនោះតែម្តង ។
" អ្ហឹម... "សំឡេងក្រហឹមបញ្ជាក់ពីការដឹងឮនឹងក្តៅរោលរាលកំពុងតែកើតមាន Taehyung លើកដៃឱបចង្កេះនាយខ្ញាំសាច់នាយរហូតឡើងស្នាមក្រញ៉ាវគ្រប់ម្រាមដៃលើខ្នងរបស់រាងក្រាស់ ។