ម៉ោង 9 ព្រឹក Taehyung ក៏បានរៀបចំខ្លួនដើម្បីត្រឡប់ទៅផ្ទះធំរបស់គេវិញព្រោះតែជិតដល់ថ្ងៃដែលចាស់ទុំកំណត់ការរៀបចំគូស្រករឲពួកគេក្នុងពេលឆាប់ៗនេះវាកាន់តែកៀកខិតជិតចូលមកដល់ហើយ ។
" ជូនប្អូនទៅបើកឡានឲស្រួលបួលណា Jungkook "
" បាទម៉ាក់ !! "
" ខ្ញុំទៅសិនហើយម៉ាក់ "Taehyung ចូលមកឱបអ្នកស្រី Jeon ញញឹមឱបតបទៅវិញអង្អែលខ្នងគេតិចៗ ។
" ចួបគ្នាឆាប់ៗណាកូនប្រសាររបស់ម៉ាក់ "គាត់លើកដៃក្រសោបផ្ទៃមុខរបស់ Taehyung ញញឹមយ៉ាងស្រទន់ទៅកាន់គេដែលវាពិតជាកក់ក្តៅខ្លាំងណាស់សម្រាប់ Tae ក្នុងរយៈពេលមួយខែដែលគេមករស់នៅទីនេះវាពិតជាមានភាពកក់ក្តៅខ្លាំងណាស់ក៏ព្រោះតែមានការថ្នាក់ថ្នមពីគាត់និងអ្នកគ្រប់គ្នាស្វាគមន៍គេយ៉ាងកក់ក្តៅប្រៀបដូចជាគ្រួសារតែមួយយ៉ាងអ៊ីចឹង ។
" តោះ Tae ឆាប់ទៅ "នាយងក់ក្បាល Taehyung ញញឹមលាមុននឹងឡើងឡានបើកចេញទៅ ។
" Sun កុំភ្លេចរៀបចំឡានទៅទទួលលោកប្រុសឯងផង "
" បាទអ្នកស្រី "នាយទទួលបញ្ជារួចក៏ទៅរៀបចំមើលគ្រឿងឡាននិងប្រដាប់ប្រដាឲមានសុវត្ថិភាពព្រោះតែបន្តិចទៀតគេនឹងត្រូវជូនម៉ាក់របស់ Jungkook ទៅប្រលានយន្តហោះដើម្បីទទួលលោក Jeon ដែលនឹងចុះជើងយន្តហោះមកពី Italy នៅម៉ោង 11 នេះ ។
ផ្ទះត្រកូល “Kim”
Jungkook ចំណាយពេលប្រហែលជាមួយម៉ោងទើបមកដល់ផ្ទះរបស់ Taehyung វិញនាយបើកឡានចូលទៅក្នុងទីធ្លាដ៏ធំទូលាយនៃសួនច្បារអមសងខាងផ្លូវរហូតចូលមកដល់មុខទ្វារផ្ទះ ។" ដល់ផ្ទះហើយនឹក Yeontan ខ្លាំងណាស់ "Taehyung ដោះខ្សែក្រវាត់ឡានចេញទាំងមិនទាន់ក៏រំលឹកដល់សំណព្វចិត្តរបស់គេឡើងភ្លាមដែលធ្វើឲ Jungkook ស្តាប់ឮហើយក៏កើតចិត្តមិនចង់ឡើងភ្លាម ។
" អត់មាននឹកតែវាអត់នឹកបងទេណាប្រយ័ត្នត្រូវ "
" ស្អីបងឆើស..ឆាប់ចុះទៅប៉ាកំពុងចាំ "Taehyung សម្លក់នាយបន្តិចទើបចុះពីលើឡានឯអ្នកបម្រើក៏ចេញមកយកវ៉ាលីគេយកទៅទុកនៅខាងលើបន្ទប់ ។
" ឯណាលោកប៉ា Eunki ? "
" លោកប្រុសកំពុងចាំអ្នកប្រុសនៅខាងក្នុងចាសអញ្ចើញអ្នកប្រុសចូលទៅតែម្តងទៅ "Taehyung ញញឹមទើបឱបដៃរាងក្រាស់ដើរចូលទៅខាងក្នុងជាមួយគ្នា ។