" អូន... "នាយហៅរាងតូចទាំងសំឡេងវែងនៅពេលដែលឃើញទឹកមុខខឹងរបស់អ្នកម្ខាងទៀតដែលអង្គុយសម្លក់មកកាន់គេដូចជាចង់ស៊ីសាច់ទាំងរស់ទាំងព្រលឹមបែបនេះ ងើបមិនទាន់ទេមកជម្រិតសួរធ្វើមើលតែជាអ្នកទោសទៅកើត ។
" ឆាប់ប្រាប់ភ្លាមមកថាបងនាំអូនមកតាំងពីពេលណាហេតុអ្វីក៏អូនមិនដឹង ? "Taehyung
" ពេលអូនកំពុងតែគេងបងក៏ចាប់យកមកតែម្តងទៅ "Jungkook
" ឡប់សតិ "គេសម្លក់នាយយកតែម្តងដែលកើតជាក្តីពេញស្រឡាញ់សម្រាប់អ្នកដែលឈរញញឹមសម្លឹងមកគេពេញបេះដូងតែម្តង ។
" ឆាប់ក្រោកមកលឿនឡើងនឹងអាលងូចទឹក "
" បង... "
" ហ្ហឹម ? "Jungkook បែរមកនិយាយជាមួយអ្នកដែលនៅអង្គុយសំកុកលើខាងពូកនោះវិញទាំងដៃកំពុងជូតសក់នៅឡើយ ។
" អូនឃ្លាន "
" ឃ្លានបងហ្ហេស៎ ? "
" ឡប់សតិឈប់គិតរឿងស្មោគរោគនឹងទៀតទៅ "
" បងដូចជាមានអារម្មណ៍ម្តងទៀតហើយ "Jungkook ញញឹមល្បិចដើរមករកអ្នកនៅលើគ្រែនោះយឺតៗដែលធ្វើឲគេលេបទឹកមាត់ក្អឹកៗ ។
" បងចង់អីទាំងព្រឹកហ្នឹង ? "
" ចង់ញាំអូននោះអី "គេញាក់ចិញ្ចើមឌឺលោមុខមកថើបថ្ងាសក្រអូបនោះមួយខ្សឺតយ៉ាងវែង ។
" ឆាប់ងើបមកនឹងអាលរកអីញាំបងបានឲម៉ែដោះរៀបអាហាររួចហើយ "រាងក្រាស់និយាយទាំងកំពុងដើរទៅទូរសម្លៀកបំពាក់យកខោអាវយឺតមកពាក់នឹងខោរលង់ៗមកស្លៀក ។
" Jungkook !! "
" បាទលោកម្ចាស់តូច "
" គឺ....Jungkook ហា៎ "
" អូនយ៉ាងម៉េចហ្នឹង Tae ? "គេងាកមកសម្លឹងអ្នកម្ខាងទាំងកើតចិត្តឆ្ងល់ជាខ្លាំងមិនដឹងជាហៅអីហៅម្លេះទេ ឃ្លានមឹមឬយ៉ាងម៉េចនៀក ។
" អូនត្រូវទៅផ្ទះ "
" ទៅផ្ទះហ្ហេស៎ ? "
" អ្អឹម..ពួកយើងចាំចួបគ្នាពេលក្រោយទៅអូនត្រូវទៅវិញហើយ "
" ចាំបងជូនអូនទៅ "
" ទេមិនបាច់ទេ "
" កុំប្រកែកអី មោះងើបរួចទេបងបីចូលបន្ទប់ទឹកណា "Jungkook មិនឲរាងតូចប្រកែកទាន់ក៏ប្រញាប់ចូលមកលើកបីគេយកទៅក្នុងបន្ទប់ទឹកតែម្តង ។