ម៉ោង 7 ព្រឹក!
" Hello Good morning សំណព្វចិត្ត "សំឡេងស្រាលស្រទន់របស់នាយកំលោះ Jeon Jungkook និយាយទៅកាន់អ្នកដែលមាននាមជាសង្សារតាមរយៈប្រព័ន្ធទូរស័ព្ទទាំងព្រឹកព្រលឹម ។
( ហ្ហឹម Morning Jungkook )Taehyung និយាយទាំងសំឡេងស្អកក៏ព្រោះតែគេនៅមិនទាន់ក្រោកនៅឡើយនេះម៉ោង 7 ព្រឹកហើយគេនៅតែមានអារម្មណ៍ថាល្វើយ ។
" អូនញាំអីឬនៅ ? "
( គឺនៅទេ )
" អៅពេលណាបានញាំនេះម៉ោង 7 ព្រឹកហើយឬក៏អូននៅមិនទាន់ក្រោកទេ ? "
( គឺ Jungkook ហា៎ អូនងងុយគេងពេក )
" មិនបានទេឆាប់ក្រោកឡើងជាបន្ទាន់នេះជាបញ្ជាថ្ងៃស្អែកបងទៅដណ្តឹងអូនហើយកុំមកដេកត្រមួកបែបនេះប្រយ័ត្នបងវាយបែកគូទ "
( អត់ទេសុំគេងបន្តិចទៀតសិនប៉ុណ្ណឹងសិនបានហើយអូនងងុយ )
" ហាមបិទទូរស័ព្ទបងបើមិនចង់ឲបងដាក់ទោស "
( Jungkook ហា៎ បងចង់យ៉ាងម៉េច ? )
" មិនយ៉ាងម៉េចទេអូនគ្រាន់តែក្រោកសម្អាតខ្លួនឲស្អាតបាតស្លៀកពាក់ឲរួចរាល់និងចុះទៅញាំអាហារពេលព្រឹកតែប៉ុណ្ណឹង "
( តែអូនមិនទាន់ឃ្លានទេណាមួយនេះក៏នៅព្រឹកនៅឡើយចាំម៉ោង 9 ចាំញាំក៏បាន )
" បែបនេះរឹតតែមិនបានហើយ ឆាប់ក្រោកទៅងូចទឹកទៅឆាប់ឡើងបើស្អែកក្លិនខ្លួនអូនមិនក្រអូបបងមិនថើបអូនទៀតទេរឹតតែមិនចង់ចូលក្បែរអូនថែមទៀត "
( គម្រាមអូនហ្ហេស៎ ? )Taehyung ងើបអង្គុយផ្តេចក្បាលនឹងគ្រែឲស្រួលបួលវិញ ។
" បងនិយាយមែន "
( ណ្ហើយចុះ... )
" យ៉ាងម៉េច ? "
( អូនក្រោកក៏បានកុំឲបងខឹងអូនហើយចាំងូចទឹកដុះខ្លួននឹងសាប៊ូឲក្រអូបៗប៉ុណ្ណឹងបានទេ ? )
" ត្រូវតែបែបហ្នឹងហើយទើបបងស្រឡាញ់អូនអ៊ីចឹងឆាប់ងើបទៅងូចទឹកចេញសិនទៅបងរវល់ត្រូវទៅ Gyeongju ហើយ "
( បងទៅទីនោះធ្វើអី ? )
" គឺទៅជាមួយហ្នឹងលោកប៉ាមានធុរៈអ៊ីចឹងប៉ុណ្ណឹងសិនបានហើយកុំភ្លេចញាំអ្វីផង បងស្រឡាញ់អូន "រាងក្រាស់ថាហើយក៏ចុចផ្តាច់មិនឲអ្នកម្ខាងឆ្លើយតបទាន់ ។