ក្រោយចាកចេញពីសំឡេងសម្រែករបស់ស្រីតូចដែលជាអតីតសង្សារចាស់របស់ Jungkook រួចមក ទឹកមុខ Taehyung ហាក់មិនសប្បាយចិត្តសូម្បីបន្តិចណាឡើយ ។
" អូនខឹងបងមែនទេ ? "Jungkook បើកឡានមកឈប់កន្លែងស្ងាត់មួយកន្លែងដែលមិនសូវមានឡានណាបើកឆ្លងកាត់ដើម្បីឈប់និយាយគ្នាសិនសឹមទៅផ្ទះជាក្រោយ ។
" នៅមានមុខមកសួរទៀតហ្ហេស៎ ? "
" បងដឹងថាបងខុស "
" ដឹងខ្លួនល្អហើយមុននឹងមានសង្សារមិនចេះមើលពីអត្តចរិកនាងទេឬយ៉ាងម៉េចមើលចុះចរិកអន់ជាង Yeontan របស់ខ្ញុំទៀតពិតជាគួរឲខឹងណាស់ ហ៊ានថា Kim Taehyung ជាខ្ទើយផងហ្ហេ៎លើកក្រោយខ្ញុំមិនទុកមុខឲនោះទេស្រីក៏ខ្ញុំវ៉ៃដែរ ឆឺស... "
" Yeontan ជាអ្នកណា ? "
" សំណព្វចិត្តខ្ញុំ !! "
" ចុះបងអូនមានសំណព្វចិត្តតាំងពីពេលណា ? អូនទុកបងនៅត្រង់ណាឬយកបងមកត្រឹមលេងសើចកំដរអារម្មណ៍អូនមួយពេលអូនមានសំណព្វចិត្តហើយនៅចង់បានបងទៀតហ្អេសរួចមកទាក់ទងបងដើម្បីអីអារម្មណ៍មួយឆាវមែនទេ ? "
" នែ៎...និយាយអីមិនដឹងរឿង !! "Taehyung តម្លើងសំឡេងដាក់នាយរាងខ្លាំងបន្តិចនៅពេលដែលគេនិយាយមិនដឹងក្បាលមិនដឹងកន្ទុយ មករករឿងសូម្បីតែរឿងឆ្កែនឹងហ្ហេស៎ ។
" បងដឹងថាបងខុសតែអូនបើមានសំណព្វចិត្តហើយមកទាក់ទងបងដើម្បីអ្វី ? "
" ឈប់បានហើយណានេះបងចង់រករឿងអូនព្រោះតែ Yeontan ជាឆ្កែរបស់អូនហ្នឹងមែនទេ ? "គេសួរទាំងហួសចិត្តសឹងតែយកដៃទះថ្ងាសខ្លួនឯងកុំឲវ៉ល់ខួរទៅហើយ ។
" ឆ្កែ ? ឆ្កែទេហ្ហេស៎ ? "
" រួចបងគិតថាជាអ្វីប្រុសឡប់នេះចំមែនហើយមករករឿងខ្ញុំបែបនេះគួរណាតែខ្ញុំទេដែលត្រូវរករឿងលោកនោះ "
" បងមិនដឹងបងស្មាន... "
" ប្រុសចិញ្ចឹម ? ឬក៏ប្តីលួចលាក់ ? "
" អូន...បងសុំទោសមុននេះបងមិនដឹងកុំខឹងអីណា "នាយចាប់ដៃគេយកមកកាន់តែក៏ត្រូវ Taehyung គ្រវាសដៃចេញមិនឲប៉ះ ។
" បងដឹងថាបងខុសអូនចង់ដាក់ទោសបងក៏បាន "
" ប្រាប់មកថាបងនិងនាងនោះជាអ្វីនឹងគ្នា "នាយតូចសួរដោយទឹកមុខរាបស្មើមិនលេងសើចដូចរាល់ដង ។