PART03 : អ្នកសម្អាតបន្ទប់

4.3K 289 0
                                    

_ នៅពេលរត់ចេញពីនាយផុតរាងតូច Kim Taehyung ក៏បានឡើងមកបន្ទប់ស្នាក់ខ្លួនវិញទាំងមានអារម្មណ៍មិនស្រួលឡើយ ។

" អារោគចិត្ត Jeon Jungkook "គេដាក់ខ្លួនអង្គុយចុះលើពូកគេងរួចក៏ជេរនាយបន្តិចនឹកគិតដល់សម្តីនាយនិយាយមុននេះក្រសែភ្នែកច្រឡឺសបើសរបស់នាយវាធ្វើឲរាងតូចហាក់ជាប់អន្ទាក់ស្នេហ៍នាយជាខ្លាំង ។

" បើយប់មិញព្រមតាំងពីដំបូងម្លេះពេលនេះមិនមកឲគេនិយាយសម្តីព្រានបែបនេះមកលើយើងនោះទេ តែថាគិតហ្ហេស៎ថាយើងព្រមដោយងាយនោះចាំមើលណាលើកនេះយើងលេងឯងម្តងហើយ Jeon Jungkook អាប្រុសចំកួត "

_ កាត់រហូតមកដល់យប់ព្រលុប Taehyung គេមិនបានចាកចេញទៅណាឡើយព្រោះគេរវល់សង្ងំគេងនិងតែងខ្លួនថែរក្សាសម្រស់របស់គេ ។ Taehyung បានរៀបចំបន្ទប់ផ្ទាល់ខ្លួនរបស់គេដែលនៅក្នុងសណ្ឋាគារជាន់លើគេបង្អស់នោះដោយក្នុងបន្ទប់មានសុទ្ធតែទានក្រអូបនិងស្រទាប់ផ្កាកុលាបក្រហមជាច្រើនរាយប៉ាយពេញបន្ទប់មិនថាលើពូកគេងរបស់គេឬក៏ឥដ្ឋការ៉ូឡើយ ។

" បាទលោកប៉ាកូនដឹងហើយ "រាងតូចអង្គុយលើសាឡុងដោយគងអន្ទាក់ខ្លានិយាយទូរស័ព្ទឆ្លើយឆ្លងនឹងលោកប៉ារបស់គេមួយសន្ទុះធំទើបគេចុចផ្តាច់លើកស្រាទំពាំងបាយជូរយកមកក្រេបបន្តិចនិងសម្លឹងមើលទៅភ្លើងពណ៌នៃទីក្រុងខាងក្រៅកញ្ចក់ ។

( រំលោភអ្នកប្រុស Kim ល្អទេ ? )

" ហ្ហឹស...ប្រុសឆ្កួត "Taehyung នឹកដល់សម្តីបុរសសង្ហាសម្បូរមន្តស្នេហ៍ដែលនិយាយដាក់គេកាលពីព្រឹកមិញនោះហើយក៏ញញឹមឡើងតិចៗ ចំជាមិនយល់ចិត្តបុរសនោះពិតមែនឲដៃហើយមិនយកបែរជាមកផ្ចាញ់ផ្ចាលគេបែបនេះទៅវិញ ។

" បើសិនខ្ញុំបានចួបលោកយប់នេះពួកយើងប្រាកដជាផ្អែមល្ហែមនឹងគ្នាជាក់ជាមិនខាន Jeon Jungkook "គេសម្លឹងមើល Wine ក្រហមដែលនៅក្នុងកែវដោយក្រសែភ្នែកមុតស្រួច ។

" ចុះបើសិនជាខ្ញុំមកបានពិតមែននោះ ? "សំឡេងក្រលធំមាំបន្លឺឡើងធ្វើឲ Taehyung ភ្ញាក់ជាខ្លាំងមុននឹងងាកមកក្រោយភ្លាម ។

" Jeon Jungkook ?? "រាងតូចហាក់ភ្ញាក់ផ្អើលនឹងវត្តមានបុរសដែលនៅឈរចំពោះមុខគេនេះជាខ្លាំងព្រោះតែមិនដឹងថានាយចូលមកបានយ៉ាងម៉េច ។

អ្នកសម្អាតបន្ទប់ ( Completed✅ )Where stories live. Discover now