Jungkook នាយខំដេកចាំ Taehyung ទាក់ទងមកវិញដើម្បីលួងខ្លួនតែគ្មានសូម្បីតែសារមកប្រាប់ដែលធ្វើឲនាយហាក់ឆ្ងល់ទើបសម្រេចចិត្តចុច Call ទៅវិញ ។
" ទាក់ទងមិនបានថីអ៊ីចេះ ? "នាយទឹកមុខមិនស្រួលនៅពេលដែលសុខៗស្រាប់តែ Call មិន
ចូល ។" ទូរស័ព្ទអស់ថ្មទេដឹងឬក៏ដេកហើយ ? "
_ Taehyung គេបានបើកឡានផ្ទាល់ខ្លួនមកសណ្ឋាគារ Park ទាំងយប់ព្រលុបពេលនេះគឺម៉ោង 9 យប់ទៅហើយគេមិនបានប្រាប់ប៉ាម៉ាក់ខ្លួនឡើយថាគេចេញមកខាងក្រៅដោយសារតែមិនចង់រំខានពួកគាត់ឯគេក៏ភ្លេចទៅទៀតថាភ្លេច Call ប្រាប់ Jungkook ព្រោះតែភ្លាមៗពេក ។
ចំណាយពេលប្រហែលជាកន្លះម៉ោង Taehyung ក៏បានមកដល់សណ្ឋាគារ Park គេឈប់ឡានរួចក៏ Call ទៅ Jimin ម្តងទៀត ។
" ហាឡូ Hyung ខ្ញុំមកដល់សណ្ឋាគារ Hyung ហើយ Hyung នៅត្រង់ណា ? "
( អូនឡើងមកចួបបងនៅបន្ទប់បានដែរទេ ? )
" តែ-ក៏បានចាំបន្តិចទៀតចួបគ្នា "Taehyung ដាក់ទូរស័ព្ទចុះរួចក៏ដើរចូលទៅក្នុងសណ្ឋាគារឡើងជណ្តើរយន្តឆ្ពោះទៅជាន់លើគេបង្អស់ជាបន្ទប់ VIP របស់ Jimin ដែលជាម្ចាស់សណ្ឋាគារផ្ទាល់ ។
Ding !! Dong !!
" Jimin Hyung... "
" អូនចូលខាងក្នុងសិនមក នាយបើកផ្លូវទើប "Taehyung ដើរចូលទៅក្នុងបន្ទប់នាយ ។
គ្រឹប! សំឡេងនៃការចាក់គន្លឹះទ្វារបងឮឡើងដែលធ្វើឲ Taehyung ភ្ញាក់ក្រញែងខ្លួនងាកមកសម្លឹងមុខបងជីដូនមួយរបស់គេ ។
" Hyung មានការអី ? Hyung ចាក់គន្លឹះទ្វារធ្វើអី ? "
" គ្មានអីទេឆាប់អង្គុយចុះសិនទៅ "
" Hyung មានការអីចង់និយាយឆាប់និយាយមកខ្ញុំប្រញាប់ត្រឡប់ទៅវិញព្រោះយប់ហើយ "
" ទើបតែមកហេតុអីក៏ប្រញាប់ម្លេះ ? "
" Hyung ? សម្រេចថាគ្មានអីនិយាយទេមែន
ទេ ? "Taehyung សួរទៅនាយទាំងទឹកមុខមាំព្រោះតែមានអារម្មណ៍ថាស្រាប់តែមិនស្រួល ។" Taehyung បងមានរឿងចង់និយាយជាមួយអូនពិតមែនអូនមិនជឿបងទេមែនទេ ? "