PART10 : អ្នកសម្អាតបន្ទប់

3K 197 0
                                    

1 ខែកន្លងផុតទៅ!

   អ្វីគ្រប់យ៉ាងហាក់លឿនហួសពីការរំពឹងទុកវាចូលជាងមួយខែហើយដែល Taehyung បានមកនៅភូមិគ្រឹះ Jeon ជាមួយនឹង Jungkook ដែលពេលនេះពួកគេក៏មាននាមជាសង្សារពេញសិទ្ធនិងឈានចូលដល់ការក្លាយជាគូដណ្តឹងឆាប់ៗនេះដូចគ្នា ។

" Jungkook បងកំពុងធ្វើអ្វី ? "

" គឺគ្មានអ្វីទេបងចេះតែមើលលេងៗទៅ "នាយបិទសៀវភៅទុកវិញពេលដែលរាងតូចដើរចូលមករកគេដែលអង្គុយលើកៅអីក្នុងបន្ទប់ធំរបស់គេ ។

" មើលដែរមកបងកំពុងលាក់អ្វីសៀវភៅអីអូនសុំអានផងមើល "គេចូលមកជិតនាយចាប់កញ្ឆក់យកសៀវភៅពីដៃនាយយកមកបើកមើល ។

" ឲបងវិញមក Tae កុំលេងបែបនេះអី "Jungkook ងើបខ្លួនឡើងបម្រុងនឹងយកសៀវភៅនោះមកវិញ ប៉ុន្តែក៏ត្រូវ Taehyung គេចមិនឲយកបាន ។

" លាក់បាំងអីមែនទេទើបមិនឲអូនឆែកបែបនេះចាំមើលអូនមើលទាល់តែខ្ទេច "Taehyung រត់ឡើងទៅខាងលើពូកអង្គុយបើកសៀវភៅនោះមើលគ្រប់សព្វកន្លុកកន្លៀតទាំងអស់តែវាគ្មានអ្វីនោះទេទើបគេងាកមកសម្លឹងមុខនាយវិញ ។

" យ៉ាងម៉េចហើយ ? "

" គ្មានអីទេ "Taehyung ជ្រួញចិញ្ចើមសន្លក់នាយថ្លែដែលធ្វើឲ Jungkook សើចបន្តិចទើបឡើងមកខាងលើគ្រែចាប់សង្រ្គប់ពីលើខ្លួនប្រាណតូចច្រឡឹងនោះតែម្តង ។

" មើលអស់ចិត្តហើយនៅ ? "

" សៀវភៅគ្មានអីផងក៏លាក់ដែរចំមែន "

" លាក់ឯណាគ្រាន់តែវាមិនសំខាន់ទើបមិនចង់ឲមើល "នាយញាក់ចិញ្ចើមយ៉ាងច្រឡឺមដាក់អ្នកខាងក្រោមទ្រូង ។

" មើលងើបចេញទៅធ្ងន់ណាស់មាឌដូចក្របីមកកិនសត្វចង្រិតបែបនេះទៅកើត "គេលើកដៃខ្លួនរុញទ្រូងនាយចេញតែក៏ត្រូវ Jungkook ចាប់លើកដៃគេទាំងសងខាងឡើងលើសង្កត់ជាប់មិនឲរើរួច ។

" ហ្នឹងឬសត្វចង្រិត ? "រាងក្រាស់សើចទាំងហួចចិត្តជាខ្លាំងនៅពេលដែលឮសង្សារខ្លួននិយាយថាខ្លួនឯងត្រឹមជាសត្វចង្រិតឯគេវិញសុទ្ធតែជាសត្វដំរីមាឌធំៗដូចជាយក្សអីបែបនេះ ។

" ក៏ត្រូវហើយមាឌបងដូចអីចឹងធំណាស់ចេះមកសង្កត់គេទៅកើត "

" សង្កត់សង្សារបងមានអីខុស "

អ្នកសម្អាតបន្ទប់ ( Completed✅ )Where stories live. Discover now