នៅពេលដែលនាយទទួលដំណឹងពីកូនចៅជំនិតដែលប្រាប់ថាម៉ាក់របស់គេត្រឡប់មកពី Italy មុនថ្ងៃកំណត់ភ្លាមនាយហាក់ភាំងធ្វើខ្លួនមិនត្រូវមិនដឹងជាទៅណាទៅណី ។
" ធ្វើអីមុន ? ពុទ្ធោអើយអា Kook "នាយស្រែកយកដៃក្រវីសក់ក្បាលខ្លួនឯងរួចក៏រត់ទៅចាប់ទាញអាវពីក្នុងទូរមកពាក់មុននឹងប្រញាប់រត់ចេញពីបន្ទប់របស់គេចុះទៅខាងក្រោមទទួលម៉ាក់របស់គេទាំងត្រដាបត្រដួសបិះនឹងដួលផ្កាប់មុខទៅហើយដោយសារតែរហន់ពេកនាយលោតផ្លោះកាំជណ្តើរសឹងតែបីបួនកាំឯនោះ ។
" Jungkook កូន "
" អ្នកម៉ាក់ !! "
" Surprise 🎉 "
" ម៉ាក់ហេតុអ្វីក៏មកលឿនម្លេះហេតុអ្វីមិន Call ប្រាប់កូនមុន ? "
" មោះម៉ាក់អោបមួយសិននឹកណាស់ "អ្នកស្រី សូដាហ្វៀ ចូលមកឱបកូនប្រុសទាំងចិត្តនឹករឭកជាខ្លាំងដោយសារតែបែកគ្នាយូ ។
" នេះមិនសប្បាយចិត្តដែលម៉ាក់មកទេហ្ហេស៎ ? "គាត់សួរស្របពេលដែលឃើញទឹកមុខជូរៗដូចជាក្តៀនអាចម៍ជុះមិនចេញរបស់កូនប្រុសខ្លួន ។
" បា...បាទគឺសប្បាយចិត្ត "នាយញញឹមទាំងមិនសូវសមតបទៅអ្នកជាម្តាយ ។
" ចុះហេតុអ្វីធ្វើមុខបែបនេះហ្ហឹម ? នេះម៉ាក់ខំមក Surprise ណាយ៉ាងម៉េចភ្ញាក់ផ្អើលដែរទេ ? "
" បាទ ! ភ្ញាក់ផ្អើលភ្ញាក់ផ្អើលខ្លាំងណាស់ "នាយពេបមាត់ញញឹមទាំងទឹកមុខពិបាកមើលព្រោះតែវាលឿននិងភ្លាមៗពេក ។
" យ៉ាងម៉េចអញ្ចេះកូននេះមោះម៉ាក់ឱបមួយទៀតឲបាត់នឹក "គាត់ញញឹមយ៉ាងស្រស់មុននឹងអោបកូនសំណព្វបណ្តូលចិត្តបណ្តូលថ្លើមរបស់គាត់យ៉ាងណែន ។
" ធ្វើអីហ្នឹង ? "សំឡេងស្រែកមិនដឹងជាហោះ
មកពីណាដែលធ្វើឲអ្នកដែលកំពុងតែឱបគ្នានោះភ្ញាក់ក្រញែងខ្លួនមុនហ្នឹងលែងចេញពីការឱប ។" នាងជាអ្នកណា Jungkook ? "ដោយសារតែ Tae ភ្ញាក់ពីដំណេកមកមិនឃើញរាងក្រាស់តែក៏ឮសំឡេងជជែងគ្នារាងខ្លាំងពេកគេក៏ប្រញាប់រកខោអាវពាក់ដើម្បីចុះមកមើលថាមានរឿងអ្វី ។
" Tae អូនចុះមកបានយ៉ាងម៉េច ? "រាងក្រាស់សួរទាំងភ្ញាក់ផ្អើលលើកនេះជាន់.កនាយស្លាប់មិនខានទេ ។