ភាគ១: បោកយកខ្លួនព្រហ្មចារីគេទេដឹង។
យ៉ុនហ្គីក្រោកពីលើពូកដើរសំដៅទៅរកនាងដោយឫកពាមិនបានពេញចិត្តអ្វីចំពោះនាងឡើយ បើមិនដោយសារតែកូនគេនៅទីនេះជាមួយគ្នាដែរនោះទេកុំអីនាងអាចជាត្រូវគេអូសចេញពីក្នុងបន្ទប់យូរហើយ។
«យ៉ុនប៊ី កូនចេញទៅចាំប៉ាខាងក្រៅសិនទៅណា៎ ប៉ាមានរឿងនិយាយជាមួយបងស្រីបន្យិច» យ៉ុនប៊ី ងើយសម្លឹងមុខប៉ារបស់ខ្លួនបន្តិចទើបបើកទ្វារបម្រុងចេញពីក្នុងបន្ទប់ ប៉ុន្តែក៏បែរថយក្រោយមកវិញចាប់ទាញដៃរបស់កញ្ញារូបស្រស់។
«បងស្រីឈ្មោះអីដែរ?»
«បងឈ្មោះឡូជេន» នាងអោនញញឹមច្បិចថ្ពាល់ក្មេងកំហូចតែគួរឱ្យស្រឡាញ់ខុសតែប៉ាគេប៉ុណ្ណោះដែលមុខមិនសូវរីកហើយនៅស្លេកទៀត។
«ចេញទៅសិនទៅយ៉ុនប៊ី»
«កូនដឹងហើយ» យ៉ុនប៊ីលានអណ្តាតដាក់ប៉ាគេហើយក៏បើកទ្វារចេញពីក្នុងបន្ទប់ខំប្រឹងចំទើតជើងខ្លាំងណាស់ដែរទម្រាំមូលគន្លឹះទ្វារបានចេញរួច។
យ៉ុនប៊ីចេញទៅបាត់ហើយ នៅឡើយតែមនុស្សចាស់ប៉ុណ្ណោះដែលឈរសម្លឹងមុខគ្នា យ៉ុនហ្គីក៏បានយកកិច្ចសន្យាដែលបម្រុងស្រាប់នៅលើតុយកមកហុចឱ្យនាងមើលពីរឿងមើលថែទាំក្មេងហើយរយះពេលមានកំណត់បើនាងឈប់មុនពេលគឺត្រូវសងលុយឱ្យទៅគេវិញ។
«កិច្ចសន្យាមើលថែកូនរបស់លោក ប្រសិនបើខ្ញុំធ្វើមិនគ្រប់តាមការកំណត់ហើយធ្វើបានមួយអាទិត្យឈប់ខ្ញុំត្រូវសងលុយលោកវិញឬ? ចុះហេតុអ្វីក៏ត្រូវឱ្យលុយខ្ញុំមុនហើយមានកុងត្រាទៀតនោះ?» រឿងកុងត្រានេះគឺព្រោះតែអ្នកមុនៗបានលុយហើយក៏ឈប់ធ្វើព្រោះកូនរបស់គេរករឿងអ្នកមើលថែគេម្នាក់ៗខ្លាំងណាស់ហើយចំពោះលើកនេះគឺត្រូវតែធ្វើកុងត្រាកំណត់ឱ្យជាក់លាស់បំផុត ធ្វើបែបនេះហើយទើបមិនមានអ្នករត់ទៀតបើរត់សងលុយគុណជាពីរមិនខាន។
«លុយប៉ុណ្ណឹងមិនគ្រប់ឬ? ចង់បានថែមពីលើប៉ុន្មានទៀតក៏និយាយមក មើលមុខនាងយូរសុំាភ្នែកណាស់» យ៉ុនហ្គីបោះស្រោមសំបុត្រទៅលើតុដែលវាមានលុយជាច្រើននៅក្នុងនោះជាប្រាក់ខែរបស់នាងក្នុងរយះពេល៣ខែដំបូងគឺគេឱ្យកក់ទុកមុននោះអី។
«មិនមែនបញ្ហារឿងលុយប៉ុន្តែខ្ញុំមានសិទ្ធិត្រលប់ទៅផ្ទះវិញខ្លះដែរទេ? តែហេតុអ្វីក៏ត្រូវស្នាក់នៅទីនេះដែរ?» នាងធ្វើឆ្ងល់ហើយ នេះអត់យល់ទេថាមើលក្មេងគឺត្រូវមើលថែឱ្យបានដិតដល់បំផុតធ្វើសព្វគ្រប់ប្រៀបដូចជាម្តាយរបស់យ៉ុនប៊ីព្រោះតែគេឥលូវមិនសូវមានពេលនៅមើលកូនទើបត្រូវឱ្យអ្នកមើលថែទ្រាំយ៉ុនប៊ីមកស្នាក់នៅជាមួយតែម្តង។
«ធ្វើតួនាទីដូចជាម្តាយនាងមិនយល់ទេ? បើសិនចង់ទៅណាមកណាត្រូវតែសុំខ្ញុំជាមុនសិនទើបនាងអាចទៅបាន» គេវាយចិញ្ចើមដាក់នាង រួចក៏ទះស្មានាងតិចៗ ដោយកែវភ្នែករបស់នាងក៏ប្រសព្វជាមួយគេ គិតថាសម្លឹងហើយចេញកូនឬទើបប្រឹងសម្លឹងម្លឹងៗ។
«លោកមើលភ្នែកខ្ញុំហើយចេញកូនមែនទេ? ខ្ញុំមិនមែនត្រីក្រឹមទេ» យ៉ុនហ្គីគ្រវីក្បាលមិនយល់សោះតែម្តងឆ្កួតស្អីឡើងមកទេស្រីម្នាក់នេះមួលកបង្វិលក្បាលបែរទៅក្រោយឥលូវហើយ។
«ឆ្កួតមែន! ចេញទៅក្រៅបានហើយកុំនៅក្នុងបន្ទប់ខ្ញុំយូរពេក»
«ខ្ញុំក៏មិនចង់នៅយូរប៉ុន្មានដែរ ខ្លាចខ្មោច អ៊ែក» ឡូជេន កញ្ឆក់យកលុយរួចក៏រត់ចេញពីក្នុងបន្ទប់យ៉ាងលឿន រកតែគេចាប់មកខោកមិនទាន់។
...
ថ្ងៃបន្ទាប់...
ឡូជេន បានមកស្នាក់នៅផ្ទះរបស់គេ ព្រមទាំងភ្ញាក់ពីព្រលឹមជួយធ្វើអាហារអ្នកនៅក្នុងផ្ទះទៀត
ជួយរៀបចំអាហារពេលព្រឹករួចនាងក៏ចូលទៅដាក់យ៉ុនប៊ីក្មេងកម្ជិលឱ្យក្រោកងូតទឹកទៅសាលារៀនទាំងដែលគេព្រមក្រោកហើយប៉ុន្តែភ្នែកនៅបិទនៅឡើយ។
«យ៉ុនប៊ី ញេញធ្មេញមកបងស្រីដុសធ្មេញឱ្យ» យ៉ុនប៊ីញេះធ្មេញតាមនាងប្រាប់ តែក៏ងកងើកៗព្រោះតែមិនទាន់ស្វាងងងុយ ។
រៀបចំខ្លួនឱ្យយ៉ុនប៊ីរួចរាល់នាងក៏នាំគេមកតុអាហារ ហើយក៏ឃើញប៉ារបស់គេកំពុងអង្គុយនៅទីនេះដូចគ្នា កំពុងតែក្រេបកាហ្វេចូលមាត់។
«អរុណសួស្តីលោកប៉ា» យ៉ុនប៊ីចំទើតជើងទៅថើបថ្ពាល់លោកប៉ា ដោយគេក៏រាងអោនមុខចុះបន្តិចដើម្បីឱ្យកូនប្រុសថើប ចំណែក ឡូជេនឯណោះវិញឈរពេបមាត់ជ្រេញងាកមុខចេញ។
«ប៉ាៗកូនប្រាប់រឿងមួយ»
«និយាយមក» យ៉ុនប៊ីឡើងអង្គុយលើភ្លៅរបស់អ្នកជាប៉ា ដោយនិយាយខ្សឹបៗតែពីរនាក់ប៉ាគេតែម្តង។
«បងជេន ស្អាតឬក៏អត់?»
«អត់ទេ» និយាយរួចក៏សម្លឹងទៅអ្នកដែលឈរធ្វើភ្នែកក្រឡាប់ចុះក្រឡាប់ឡើងហាក់បីដូចមិនបានលួចស្តាប់ពួកគេនិយាយគ្នាអីបែបនេះ។
«ប៉ាៗកូនចង់មានម៉ាក់ ប៉ាៗរកឱ្យកូន១មក» យ៉ុនប៊ីធ្វើភ្នែកម៉ក់ៗពេលនិយាយដល់រឿងម៉ាក់បែបនេះ។
«មើលមិនឃើញស្រីណាស្អាតទេ» នាយជាឪពុកគ្រវីក្បាលធ្វើដូចពិភពលោកនេះគ្មានស្រីស្អាតសម្រាប់គេយកមកធ្វើប្រពន្ធឡើយ។
«បងជេន ប៉ាៗបងជេនស្អាត» យ៉ុនប៊ីចង្អុលចំៗទៅកាន់នាងដែលបែរមកមើលពួកគេវិញទាំងចម្លែកក្នុងចិត្តព្រមទាំងលើកម្រាមដៃចង្អុលខ្លួនឯង។
«មុខដូចត្រីបាឡែនមើលឃើញស្អាតកើត»យ៉ុនហ្គីចាប់ផ្តើមនិយាយឮៗដើម្បីឱ្យនាងបានដឹងថាគេកំពុងនិយាយពីនាងព្រមទាំងមើលមុខនាងទៀត អីយ៉ា!នេះគេហៅថាមើលងាយសម្រស់ធម្មជាតិរបស់នាងហើយ។
«នែ៎!លោកនិយាយអីថាខ្ញុំមុខដូចត្រីបាឡែនផង លោកចង់ស្លាប់មែនទេ?» ឡូជេនហាក់ដូចអត់ខ្លាចញញើតគេសូម្បីតែបន្តិចសោះ ព្រមទាំងដើរចូលទៅរកគេទៀតអ្នកបម្រើនៅក្នុងផ្ទះកំពុងតែភ័យខ្លួនជំនួសនាងហើយ ។
«បើថាមែនវាយ៉ាងម៉េច? គិតថានាងស្អាតឬ?» គេកំពុងតែសួរបកនាងវិញហើយ មកថាមិនស្អាតហើយនៅសួរឌឺឱ្យឈឺចិត្តទៀត។
«យ៉ុនប៊ី សុំទៅចាំក្នុងឡានមុនហើយ» យ៉ុនសម្រូតខ្លួនចុះពីលើភ្លៅឪពុករត់ទៅចាំដៃស្រ្តីចំណាស់ឱ្យនាំខ្លួនទៅឡាន អ្នកគ្រប់គ្នាក៏បែកចែកជើងគ្នាទៅរៀងៗខ្លួនពេល២នាក់គេនេះទាស់សម្តីគ្នា។
«ចុះលោកគិតថាសង្ហាហើយឬ? មុខដូចខ្មោចឆៅ»
«នាងត្រីបាឡែន! អ៊ូយ៎» គេក្រោកឈរភ្លាមនាងក៏សង្កត់ជើងជាន់ពីលើជើងគេមួយទំហឹងយកតែម្តង។
«oppps! សុំទោសគ្មានចេតនាទេស្មានតែជើងទីណូ»
«ភ្នែកនាងយកមកចោលក្នុងធុងសំរាមហើយមែនទេទើបមើលមិនឃើញជើងរបស់ខ្ញុំ?» យ៉ុនហ្គីក្តៅឆេវទាញកន្រ្តាក់កដៃនាងមួយទំហឹងដូចគ្នា។
«ភ្នែកខ្ញុំមិនចោលក្នុងធុងសំរាមទេ តែសុំចោលក្នុងបេះដូងលោកផងបានទេ?» ឡូជេន ដកដៃចេញរួចក៏យកមកដាក់លើដើមទ្រូងរបស់គេ ព្រមទាំងអោនទៅជិតមុខគេទៀត ។
«ហ្អឺយ!ថយទៅ» យ៉ុនហ្គីរុញនាងចេញ ដោយគេក៏ដើរចេញពីនាងដូចគ្នា លេងស្អូឆ្កួតៗក្មេងសម័យឥលូវប្រសព្វមែនចង់បោកយកខ្លួនព្រហ្មចារីគេទេដឹង។
«ពូកែអៀន» នាងអោបដៃសម្លឹងគេពីក្រោយញញឹមបានដៃពេលគេឆាប់មុខក្រហមដូច្នេះ។
YOU ARE READING
ប៉ាៗអូន!ជាលោកប៉ាស្ករ
Любовные романыស្នេហាបែបកំប្លុកកំប្លែង ដោយតួប្រុសចិញ្ចឹមកូនរបស់បងប្រុសដែលត្រូវជាក្មួយរបស់គេ ប៉ុន្តែប៉ាម៉ាក់របស់ក្មេងម្នាក់នោះបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចណ៍តាំងពីគេអាយុទើបបាន១ខួបមកម្ល៉េះទើប គេចិញ្ចឹមបីបាច់ទុកដូចជាកូនដោយហៅខ្លួនឯងថាប៉ាហើយហៅក្មួយនោះថាជាកូន!