ភាគ៧

1.3K 71 0
                                    

ភាគ៧:យ៉ុនប៊ីចង់បានប្អូន...
ស៊ូហ្គា សម្លឹងមុខនាងដោយការពិចារណានិយាយមែនឬលេងក្មេងម្នាក់នេះ ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែធ្វើឱ្យគេវង្វេងអស់ហើយ ឈ្លក់វង្វេងស្នេហ៍នាងហើយនៅមកវង្វេងនិងឫកពាកាយវិការរបស់នាងទៀត។
«ភឹប» ស៊ូហ្គា ត្រលប់ឱ្យនាងមកនៅក្រោមទ្រូងគេវិញព្រមទាំងទាញអាវរបស់នាងដោះចេញទៀត ឡូជេន លើកដៃក្រសោបទ្រូងយ៉ាងលឿនពេលគេធ្វើដូច្នេះដាក់នាង ។
«លោកធ្វើអី» នាងស្រែកសួរគេទាំងច្រឡោតសឹងតែលើកដៃទះកំផ្លៀងគេឱ្យបែកមាត់ហូរឈាមច្រោកៗនោះទេហ៊ានណាស់មកដោះអាវនាងហើយសម្លឹងមើលដូច្នេះ។
«នាងដោះអាវខ្ញុំបានរឿងអីដែលថាខ្ញុំដោះនាងវិញមិនបាននោះ» និយាយរួចគេក៏អោនមកថើបនាង ដោយនាងខ្ជឹបមាត់មិនព្រមទទួលការថើបពីគេឡើយ បើតែហ៊ានសាកល្បងដឹងតែមិនត្រឹមតែអាវទេដែលរបូតខោក្នុងក៏របូតទៅជាមួយគ្នាមិនខាន។
«អឹម...អឹម» ស៊ូហ្គាចាប់ច្របាច់មាត់របស់នាងដើម្បីទទួលយកអណ្តាតនិងការថើបពីគេ ប៉ុន្តែនាងមិនព្រមដោយលើកដៃរុញគេចេញ។
«ហេតុអីមិនព្រម?»
«លោកអាចធ្វើលើសពីថើបខ្ញុំ» គេរេភ្នែកចុះឡើងៗដោយឃ្នើសក្នុងចិត្ត បើមិនព្រមហើយក៏អត់ទៅគ្រាន់តែចង់ថើបសោះក៏ចិត្តអាក្រក់ម្ល៉េះ។
«ខ្ញុំគ្រាន់តែថើប okay ទេ? មិនធ្វើលើសហ្នឹងឡើយ»
«ពិតណា៎?» ថារួចពីមាត់ក៏អោនទៅថើបនាងម្តងទៀត ដោយនាងក៏លែងប្រកែកព្រមទទួលយកការថើបពីគេ ហើយពេលនោះនាងក៏បើកភ្នែកភ្ញាក់ផ្អើលដោយភាពស្រឡាំងកាំងពេលគេបង្អូសមាត់មកថើបកញ្ចឹងកព្រមទាំងដើមទ្រូងរបស់នាង ។
«យ៉ុន»
«អ្ហឹម»
«បានហើយ កុំលើសពីហ្នឹងអី» គេងើបមុខមកមើលនាងវិញ ដោយទាញយកដៃរបស់នាងឱ្យអោបកញ្ចឹងករបស់គេ បើថាត្រឹមតែថើបគឺថើបតែប៉ុណ្ណឹងឯង។
« ខ្ញុំថាហើយគ្រាន់តែថើបនាងកុំភ័យពេកមើល៍»
«ចុះស្រឡាញ់ខ្ញុំទេ?» ស៊ូហ្គាបម្រុងក្រោកចេញប៉ុន្តែក៏ត្រូវនាងទាញគេចុះត្រលប់មកទ្រោបពីលើនាងវិញ ព្រមទាំងសម្លក់សម្លឹងគេមិនឱ្យទៅណាឡើយ។
«ធ្វើលេងសោះ»
«ស្រឡាញ់ឬមិនស្រឡាញ់? សួរក៏ឆ្លើយមកនៅសុំាត្រប៉ែច្រើនម្ល៉េះ...អ្ហឹម» គេអោនទៅថើបនាងរួចក៏លើកដៃមកអង្អែលសក់ក្បាលរបស់នាងថ្នមៗ សម្លឹងមើលគ្នាដោយការផ្តោតអារម្មណ៍ខ្លាំងបំផុត។
«ស្រឡាញ់ ពេញចិត្តឬនៅ? បើមិនស្រឡាញ់ស្មានតែអោបថើបដូចរាល់ថ្ងៃមែនទេ?» ឡូជេន ញញឹមត្រង់ពាក្យដែលថាអោបថើបនេះហើយ មែនតើស៎នាងភ្លេចឱ្យឈឹងទៅថាបើមិនស្រឡាញ់គេមកអោបថើបផ្តល់ភាពស្និទ្ធស្នាលនឹងសិទ្ធិឱ្យនាងធ្វើអ្វីរាល់ថ្ងៃនេះ។
«ខ្ញុំក៏ស្រឡាញ់លោកដែរ...អឹម! ប៉ុន្តែខ្ញុំនៅមិនទាន់ចង់បានទំនាក់ទំនងបែបស្អិតល្មួតបែបនេះទេ គឺមិនទាន់ចង់ឱ្យពួកយើងរំលងប្រពៃណីនោះទេ» ស៊ូហ្គា ក៏ងងក់ក្បាលយល់ពីន័យរបស់នាងដែលនិយាយ ត្រូវហើយបើនាងគិតបែបនេះគេក៏ស្របតាមគំនិតរបស់នាង។
«okay ខ្ញុំយល់ថាចុះកិច្ចសន្យាជាមួយគ្នាសិន បើនាងបែកគំនិតចាប់ខ្ញុំរំលោភខ្ញុំទាមទារថ្លៃខូចខាតហើយ» ឡូជេន ធ្វើមាត់ជ្រេញដាក់គេនេះដូចស្រឡាញ់ខ្លួនជ្រុលពេកហើយមនុស្សប្រុសស្អីមិនដឹងទេនៀក៎។
«ឆ្កួត!!! ហុចអាវមកវិញខ្ញុំពាក់នៅសម្លឹងដល់ណាទៀត» គេក៏ព្រមហុចអាវឱ្យនាងវិញដោយលែងចង់ធ្វើស្អីទៀតហើយ ស្របពេលនោះនាងក៏ចង់ក្រោកទៅបន្ទប់វិញ ប៉ុន្តែគេក៏ទាញនាងត្រលប់មកវិញរួចក៏ដេកអោបពីក្រោយយ៉ាងទំនង។
«ខ្ញុំទៅដេកនេះយប់ហើយ»
«ដេកនៅហ្នឹងហើយ សង្សាបណ្តូលចិត្ត» នាងបែរទៅទាញថ្ពាល់របស់គេលេងដោយគ្រឺតនឹងសម្តីខ្លាំងពេក  ។
  នាព្រឹកថ្ងៃអាទិត្យ...
ស៊ូហ្គាក៏មិនបានទំនេរដែរគេអង្គុយធ្វើការរបស់គេនៅក្នុងសួនច្បារ ដោយពេលខ្លះក៏លួចចោលភ្នែកសម្លឹងមើលកូនរបស់គេជាមួយនិងសង្សាកំពុងតែប្រឡែងគ្នារត់ចុះឡើងនៅក្នុងសួនច្បារនេះដូចគ្នា។
«យ៉ុនប៊ីបងស្រីទទួលទូរស័ព្ទសិនណា៎»
«បាទ៎»ស្របពេលដែរនាងទៅនិយាយទូរស័ព្ទបាត់ កូនប្រុសក្បាលខូចក៏ទៅអុកឡុកប៉ារបស់គេម្តងដោយទាររំអុកចង់ទៅដើរលេងផ្សារ។
«ប៉ាយ៉ុន»
«បាទ៎» គេឆ្លើយជាមួយកូនដោយភ្នែកនៅសម្លឹងកុំព្យូទ័រដដែល។
«ប៉ាៗនាំកូននិងបងជេនទៅផ្សារទិញនំញុំាណា៎ប៉ាៗ» យ៉ុនប៊ីអង្រួនដៃឪពុក ថែមទាំងធ្វើមុខcute ដាក់ទៀត។
«រវល់ណាស់កូន ទៅពីរនាក់បងជេនកូនទៅ» គេបដិសេធកូនប្រុសដោយយកលេសថារវល់ការងារប៉ុន្តែគឺចង់សម្រាកដេកឱ្យបានស្កប់ខ្លះពេលនៅផ្ទះ។
«អត់ទេ!ត្រូវតែទៅ៣នាក់ប៉ាម៉ាកូន ព្រោះយប់មិញកូនឮប៉ានងបងជេន...ហុិហុិ ប៉ាៗ»
«ប៊ីន! ឮស្អីខ្លះហា៎? ឮអី?» ស៊ូហ្គាទម្លាក់គ្រាប់ភ្នែកចោលមកមើលមុខកូនប្រុសដោយនឹកស្មានមិនដល់ថាកូនឮតែឮអ្វីគេក៏មិនដឹង។
«មិនប្រាប់ តែកូននិងប្រាប់អ្នកផ្សេង»យ៉ុនប៊ីលានអណ្តាតឌឺប៉ារបស់គេ ព្រមទាំងរត់ចេញតែឡូជេនត្រលប់មកពីនិយាយទូរស័ព្ទវិញក៏ស្ទាក់ចាប់គេសួរ ព្រោះនាងមកទាន់ស្តាប់ឮប៉ាកូនគេនិយាយគ្នាអស់ហើយ។
«យ៉ុនប៊ី»
«យ៉ុនប៊ីឮអីខ្លះប្រាប់បងស្រីមក» យ៉ុនប៊ីសម្លឹងមុខប៉ាផងនិងបងស្រីផងគេក៏សើចលិបភ្នែកពេលមនុស្សចាស់មានឫកពាផ្អើលៗបែបនេះ។
«ហុិហុិ!យ៉ុនប៊ីកុហកសោះ យ៉ុនប៊ីចង់ដឹងថាប៉ានិងបងជេនចិត្តដូចគ្នាទេ ឥលូវដឹងហើយថាប៉ាយ៉ុនស្រឡាញ់បងជេនហើយបងជេនក៏ស្រឡាញ់ប៉ាយ៉ុន ហើយយ៉ុនប៊ីក៏ចង់បានប្អូនដែរ» ស៊ូហ្គា ក៏ដើរមករកកូនព្រមទាំងបន្ទន់ជង្គង់ក្បែរគ្នានិងឡូជេនដោយអង្អែលក្បាលកូនប្រុស។
«ប៉ាចាំតែបងជេនកូនយល់ព្រមប៉ុណ្ណោះ ប៊ីចង់បានប្អូនប៉ុន្មានក៏បានបើបងជេនរបស់គេហារមាត់ថា Okay » យ៉ុនប៊ីបែរមកសម្លឹងមុខបងជេនរបស់គេ ធ្វើឱ្យនាងក្រោកឈរគេចពីក្រខ្សែភ្នែកពីរនាក់ប៉ាកូនគេនេះយ៉ាងលឿន ត្រូវដងត្រូវផ្លែដ៏ហើយគូនេះ។
«បងជេនព្រមយប់នេះទៅណា៎»
«មិនបានទេ បងកំពុងមកខែ...អ៊ុប» នាងលើកដៃមកខ្ទប់មាត់ដើរចេញយ៉ាងលឿនជ្រុលមាត់ទៀតហើយ អ៊ីចឹងតា៎ទើបគេអូសក្រឡានាងចេះតែបដិសេធពីយប់មិញនេះ ។

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now