ភាគ៣

1.4K 77 0
                                    

ភាគ៣: ស្ករកៅស៊ូស្វិត...?

យ៉ុនហ្គីជ្រួញចិញ្ចើមជាមួយភាសារបស់នាង ហើយគិតឬថាគេឱ្យនាងមកកាច់បំកាច់ក្បាលរបស់គេងាយៗនោះគិតខ្លីពេកហើយស្រីក្មេងអើយ។
«គិតថាខ្ញុំឱ្យនាងចាប់កាន់ងាយៗ?»
«អ្អាក៎» យ៉ុនហ្គីផ្តួលនាងឱ្យដេករាបនៅលើសាឡុងវិញដោយគេជាអ្នកនៅទ្រោបពីលើ ដោយប្រើខ្សែភ្នែកសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង ដោយបម្រុងយកដៃទៅស្ទាបនាងទៀតសោតទើបនាងស្ទុះក្រោកមកបុកក្បាលផូសជាមួយគ្នា។
«អ៊ូយ៎!នាងឆ្កួត» ឡូជេន លានអណ្តាតដាក់គេរួចក៏រត់ចេញពីក្នុងបន្ទប់បាត់ ទុកឱ្យគេអង្គុយអង្អែលក្បាលនិងថ្ងាសទាំងឈឺចុកចាប់ពឺតផ្សា សង្ស័យណាស់ខ្លាចតែថ្ងៃណាមួយនាង មកធ្វើអ្វីគេណាស់។
មកដល់ថ្ងៃពិសេសហើយ ផុតទៅមួយថ្ងៃទៀតយ៉ាងរហ័សបំផុតហើយ ថ្ងៃនេះគឺថ្ងៃដែលយ៉ុនប៊ីគ្រប់អាយុ៤ឆ្នាំ ហើយក៏មានការរៀបចំសម្រាប់ថ្ងៃកំណើតរបស់គេយ៉ាងអ៊ូអរដូចគ្នាដែរ។
ឡូជេនរៀបចំផ្កានៅបរិវេណមុខផ្ទះរួចក៏រត់មកខាងលើវិញ នាងមករកម្ចាស់កម្មពិធីដែលកំពុងគេងមិនទាន់ក្រោកម៉ោង១០ហើយនៅទ្រមក់ទៀត។
«យ៉ុនប៊ី ហ្អា៎!ក្រោកឡើងមក នេះម៉ោង១០ហើយ ថ្ងៃនេះជាថ្ងៃពិសេសរបស់យ៉ុនប៊ីមិនគិតថាចុះទៅមើលខាងក្រោមខ្លះទេ? ស្អាតណាស់ណា៎ពិសេសក្មេងស្រីក៏មករៀបចំកាច់ផ្កាដែរ» យ៉ុនប៊ីបើកភ្នែកសម្លឹងមើលអ្នកដែលនិយាយញ៉ែតៗថាមានក្មេងស្រីៗ គេស្ទុះរត់ចូលបន្ទប់ទឹកដើម្បីងូតទឹកហើយក៏នឹងបានចុះទៅខាងក្រោមមើលនោះអី ឡូជេនញញឹមខ្ជឹបមាត់ពេលគេព្រមក្រោក តែក៏ក្រឡេកមើលទៅមុខបន្ទប់នាងភ្ញាក់ព្រើត មិនដឹងថាចៅហ្វាយស្កររបស់នាងមកឈរអោបដៃផ្អែកមាត់ទ្វារតាំងពីថ្មើរណាឡើយ ឃើញហើយក៏រត់ទៅតាមយ៉ុនប៊ីបាត់ស្រមោលឈឹង ។
«កំពុងតែបង្រៀនឱ្យក្មេងខូចហើយតាស៎» គេគ្រវីក្បាលនឹងក្មេងស្រីរូបស្រស់ម្នាក់នេះ បើជាកូនឬប្អូនអីគេវាយបែកគូទហើយ។
នាពេលរាត្រី...
ភ្ញៀវមកច្រើនតាមការអញ្ជើញរបស់គេ វាពិតជាសប្បាយណាស់ដែលអ៊ូអរសម្បូរមនុស្សមកតែទាស់ត្រង់ថា ហេតុអ្វីកូនរបស់គេត្រូវឱ្យស្រីម្នាក់នោះមកឈរក្បែរធ្វើដូចជាម្តាយពេលកំពុងកាត់នំខេក។
«ប៉ាយ៉ុនញុំាមួយម៉ាត់ទៅ» យ៉ុនប៊ីបញ្ចុកនំខេកដល់ប៉ារបស់គេ តែភ្នែកប៉ាវិញសម្លឹងមើលតែបងជេនប៉ុណ្ណោះ ។
«ប៉ាៗ»
«បាទ៎ៗ?»
«ញុំានំ» ឡូជេនឌឺគេទៀតហើយ នាងលានអណ្តាតដាក់គេដោយនៅជ្រុងម្ខាងទៀត យ៉ុនហ្គីពកូនទៅរកនាងរួចក៏យកនំខេកបាតកណ្តាលមុខនាងពេញៗ ធ្វើឱ្យភ្ញៀវដែលមកចូលរួមបង្វែរការចាប់អារម្មណ៍មកលើពួកគេ។
«ប៉ាៗចេះលេងបែបនេះទៀត» យ៉ុនហ្គីញញឹមដាក់កូនប្រុស តែក៏វាយចិញ្ចើមឌឺខាងនោះ ឡូជេនក្តាប់ដៃចង្អុលមុខគេ មិនដឹងគួរធ្វើបែបណាក៏រត់ចូលទៅខាងក្នុង ដោយមកក្នុងបន្ទប់ទឹកនាងក៏លុបមុខចេញ គិតក្នុងចិត្តថានឹងសងសឹកវិញទាល់តែបាន។
«ហ៊ែមៗ!» ឮតែសំឡេងស្គាល់ដល់កន្លើត នេះមកមើលនាងទៀតឬចំជាឡូយមែន។
«លោកឆ្កួតឬទើបលេងបែបនេះ?» យ៉ុនហ្គីខ្ជិលតប គេចូលទៅរកនាងរួចក៏រុញនាងផ្អឹបខ្នងនឹងជញ្ជាំង ព្រមទាំងអោនមកក្បែរកញ្ចឹងករបស់នាង។
«ជុប៎»
«នាង»
«អឹម» ថើបថ្ពាល់គេមួយខ្សឺត តែពេលគេចង្អុលមុខនាងក៏ចាប់មកថើបមាត់តែម្តង ភ្លាមៗពេកគេមិនទាន់ចង់បានវានោះទេ ប៉ុន្តែពេលនាងលែងគេក៏ក្រសោបមុខរបស់នាងទាញមកជិតស្បេតៗរួចក៏ផ្អឹបបបូរមាត់ម្តងទៀត។
«អ្ហឹម!» ឡូជេនថ្ងូរក្នុងដើមក ពេលគេពង្វក់ដោយថើបយ៉ាងផ្អែមល្ហែមបែបនេះ តែក៏ត្រូវរុញគេចេញបើមិនដូច្នោះទេខ្លាចអស់ទាំងខ្លួន។
«ឆ្ញាញ់ទេដែលថើបដោយទាំងនំខេកបែបនេះ?» យ៉ុនហ្គី យកមេដៃមកបៀកនំខេកចេញពីគែមមាត់រួចក៏ដាក់ចូលក្នុងមាត់ហើយក៏មានពាក្យឌឺដូចគ្នា។
«មាត់នាងស្ទើរផ្អែមនំខេកផ្អែមជាង អ្ហឹម..»
«ផ្អែមឬនៅ?» ខ្លាំងគ្រាន់បើនិយាយឌឺលេងសោះក៏ចាប់គេថើបទៀតហើយ បើមិនលេងខ្លួនជាមួយនាងខ្លះគឺមិនបានទេ។
«នាងបន្លំថើបខ្ញុំ? ថើបថ្ពាល់ផងបបូរមាត់ផង ចង់ស្លាប់មែនទេ?» យ៉ុនហ្គីធ្វើកាយវិការខ្ពើមតែសម្តីមិនដូចនោះទេគឺស្តាប់ហើយក៏គិតថាគេកំពុងចូលចិត្តច្រើនជាង។
«កំណាញ់ម្ល៉េះ គ្រាន់ថើបប៉ុណ្ណឹងសោះ» នាងក៏អត់ចង់ចាញ់ ក៏លូកដៃស៊ូកចូលហោប៉ៅខោរបស់គេ តែក៏ត្រូវគេតាមទាន់រួចចាប់ពត់ដៃនាងមកក្រោយហើយរុញទ្រូងនាងផ្អឹបជំនួសខ្នងវិញម្តង។
«លួចស្អី? ឆាប់ឱ្យវិញមក»
«មិន...អ្អេ៎ ដូចជាបានហើយ» នាងរវាសរហ័សរហួនក៏រត់ចេញពីក្នុងបន្ទប់ទឹកត្រុយគេក៏ចេញទៅតាមឃើញថានាងកំពុងតែឆែកការបូបលុយរបស់គេរួចបម្រុងដាក់ចូលក្នុងដើមទ្រូង ។
«នាង»
«អ៊ូយ៎!លែងឈឺណាស់ ចាប់ដៃធ្វើអីម្តេចមិនចាប់ដើមទ្រូងតែម្តងទៅបើសម្លឹងម្លឹងៗ» នាងត្អូញផងខឹងផង គេនេះលេងឈឺៗណាស់ឆ្កូតអីមិនគិតថានាងជាស្រី។
«ឱ្យមករកវិញ ឱ្យលឿនឬក៏ចង់ឱ្យខ្ញុំលូកចូលក្នុងរ៉ូបតាមដើមទ្រូងរបស់នាង» គេគំហកតិចៗតែក៏កាចទើបនាងព្រមហុចការបូបលុយឱ្យគេវិញ គេក៏ញាត់ចូលហោប៉ៅខោវិញ តែក៏នឹកឃើញចង់ធ្វើបាបនាង ។

«ដោះសម្លៀកបំពាក់នាងចេញអ្អា៎!មិនមែនទេគឺរ៉ូបឱ្យខ្ញុំឆែកឥលូវនេះ» គេឈរចង្អុលនាងឱ្យដោះរ៉ូបចេញទាំងដែលនៅមុខបន្ទប់ទឹកនេះមែនទេ។
«ខ្ញុំមិនបានលួចអីទេ ស្ករកៅស៊ូស្វិតរបស់លោកខ្ញុំញាត់ចូលការបូបលុយលោកអស់ហើយមិនបានយកមកផ្លុំលេងនោះទេ» នាងក៏ធ្វើជានិយាយឮៗដើម្បីឱ្យអ្នកដែលដើរកាត់មកឮ ក៏សមបំណងពិតមែនព្រោះមានមនុស្សដើរមក ហើយច្បាស់ជាយកទៅនិយាយពេញកម្មពិធីមិនខាន។
«ហើយនាងម្តេចក៏និយាយឮៗម្ល៉េះ» គេខ្ទប់មាត់នាងយ៉ាងលឿនដោយអូសឡើងទៅជាន់ខាងលើ ព្រោះត្រូវមានរឿងនិយាយឱ្យដឹងគ្នាម្តង។

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now