ភាគ៥

1.4K 78 0
                                    

ភាគ៥: អត់ព្រមទេ!

អារម្មណ៍របស់ពួកគេពេលនេះកំពុងតែឡើងដល់កម្រិតហើយ គេចាប់ផ្តើមទាញទម្លាក់ដៃរ៉ូបរបស់នាងចុះថ្នមៗប៉ុន្តែ។
«តុកៗ»
«លោកយ៉ុននៅខាងក្នុងទេ?»
«ប៉ាៗនៅក្នុងបន្ទប់ដែរទេ»
«ឌឹប!!!» ស៊ូហ្គារុញទម្លាក់ឡូជេនទៅគៀនគ្រែហើយក៏ក្រោកទៅបើកទ្វារបន្ទប់ឱ្យអ្នកនៅខាងក្រៅ។
«ប៊ី អ៊ំស្រីឆយ តើមានការឬ?» គេសួរដោយឫកពាមិនដឹងខ្យល់អ្វីទាំងអស់ប៉ុន្តែក៏ប្រឹងឈរបាំងមាត់ទ្វារមិនឱ្យចូលទៅខាងក្នុងបន្ទប់ឡើយ។
«ប៉ាៗឃើញបងជេនទេ? បាត់បងជេនហ្អ៎ប៉ា» ស៊ូហ្គាសម្លឹងមុខកូនប្រុសនិងអ៊ំស្រីឆយ ញញឹមក៏មិនសូវជាសម។
«មិនឃើញទេ ប៊ីសាកទៅរកនៅកន្លែងអាហារក្រែងលោឃើញនាង»
«បើអ៊ីចឹងកូនទៅវិញហើយ ចុះប៉ាមកក្នុងបន្ទប់ធ្វើអី?» ស៊ូហ្គាតបជាមួយកូននឹងលេសជាច្រើនទម្រាំតែកូននិងអ៊ំស្រីឆយត្រលប់ទៅវិញ ទើបគេមកអើតមើលអ្នកដែលច្រានទម្លាក់ចូលកន្លាតគៀនគ្រែមុននេះ នាងសឹងតែស្រក់ទឹកភ្នែកចេញមកហើយឈឺចុកឆ្អល់ខ្លាំងចង់ងាប់ចូលរណ្តៅហើយ។
«មោះខ្ញុំជួយ»
«មិនបាច់ទេ ថយទៅ» ស៊ូហ្គា ហុចដៃឱ្យនាងតោងឡើងហើយក៏ប៉ុន្តែនាងក្បាលរេងប្រឹងក្រោកដោយខ្លួនឯង បើលើកក្រោយបែបហ្នឹងទៀតលែងចង់ចាប់រំលោភគេហើយ។
«ជេន»
«ថយទៅមិនបាច់មកហៅខ្មោចកាច់អីទេ» នាងក្រោកទាំងពិបាកក្នុងទ្រូងវាក៏វេទនាទៀតចង្កេះនេះក៏ចង់ដាច់ចេញពីគ្នាហើយ។
«បើអ៊ីចឹងទៅសម្រាកចុះចាំខ្ញុំមើលកូនប៊ីក៏បាន»
«ប្រាកដជាអ៊ីចឹងហើយ» នាងសម្លក់គេដូចចង់សុីសាច់ មុននាំរាងកាយដ៏សែនវេទនាដើរចេញពីក្នុងបន្ទប់របស់គេ បិះតែបានក្នុងយប់នេះទៅហើយមិនគួរណាមករំខានសោះ។
...
ព្រឹកព្រលឹមនៃថ្ងៃថ្មី!
ស៊ូហ្គាចុះពីខាងលើមកមិនបានឃើញកូនប្រុសឡើយទើបសួរទៅកាន់អ្នកដែលមើលថែកូនរបស់គេទាំងនាងក៏កំពុងធ្វើមុខក្រញ៉ូវ។
«កូនប៊ីទៅណាហើយជេន?ឬមិនទាន់ភ្ញាក់ទេ?» ឡូជេនមិនខ្ចីឆ្លើយនាងបែរជាឈរកូរទឹកដោះគោបែរខ្នងទៅវិញ ទើបគេមើលមុខអ៊ំស្រីឆយដើម្បីឱ្យគាត់ប្រាប់។
«យ៉ុនប៊ីទៅសាលាបាត់ហើយ»
«អ៎!បាទ» អ៊ំស្រីឆយដូចចង់អស់សំណើចជាមួយពួកគេយ៉ាងម៉េចក៏មិនដឹងដែរ ពេលម្នាក់ខំសួរម្នាក់ទៀតបែរជាធ្វើព្រងើយៗមិនខ្វល់ជាមួយ។
«យប់មិញដេកលក់ស្រួលទេ?» គេដើរមកចំពីមុខនាងសួរដោយបាម្ភតែយកលេសសួរដូច្នេះ។
«........» ឡូជេនសម្លក់ចុងកន្ទុយភ្នែក គ្រវាសដៃគេចេញហើយក៏ផឹកទឹកដោះគោក្អឹកៗ។
«awwwwwម្តេចក៏សួរមិនឆ្លើយ ?» ស៊ូហ្គាឃើញទឹកដោះគោប្រឡាក់លើបបូរមាត់របស់នាងដូច្នេះ គេក៏យកមេដៃទៅបៀករួចយកមកលិឍធ្វើឱ្យនាងធុញទ្រាន់មែនទែនទើបឆ្លើយទាំងកំហឹង។
«លោកលេងខ្ញុំបិះថ្លោះចង្កេះហើយនៅមកសួរថាដេកស្រួលទៀត?គួរឆ្លើយវិញថាម៉េចទៅ អ្អា៎យ៉ា! បើពោះធំមិនថាទេវុី»
«ពោះធំ?» នាងចង់បានន័យថាបើពោះធំដើរអ៊ីអ៊ៀកវាមិនអីទេ តែនេះមិនបានពោះធំផងក៏មានដំណើរបែបហ្នឹងទៅហើយ។
«ហុឺយ!សុំា»
«មកនេះ»
«អ្អាយ៎!ធ្វើអីហ្នឹង? » នាងភ្ញាក់អស់ព្រលឹងហើយពេលគេលើកបីកាត់មុខអ្នកបម្រើគ្រប់គ្នាបែបនេះ ដោយនាំយកនាងទៅដាក់លើសាឡុងរួចបម្រុងទាញលាត់អាវនាងឡើងទៀត។
«នែ៎»
«ខ្ញុំមើលថាវាយ៉ាងម៉េចហើយចាំរកថ្នាំមកលាបឱ្យ» គេកំពុងតែបញ្ចេញឫកពាបារម្ភមកលើនាងហើយ តែនាងវិញសម្លឹងមើលអ្នកជុំវិញខ្លួនដោយការខ្មាសអៀន។
«មិនអីទេ...អឹម» គេលើកដៃមកខ្ទប់មាត់នាង ដោយបែរទៅនិយាយជាមួយអ៊ំស្រីឆយវិញ។
«អ៊ំជួយទៅយកថ្នាំឱ្យខ្ញុំបន្តិចមក ខ្ញុំលាបឱ្យនាង»
«ចាស៎ៗ!បាន» អ៊ំស្រីឆយទៅយកថ្នាំតាមការប្រាប់របស់គេរួចក៏ហុចឱ្យគេលាបឱ្យនាង ទាំងដែលនាងក៏បដិសេធ។
«មិនអីទេខ្ញុំលាបខ្លួនឯង»
«កុំរឹង»
«អត់រឹងទេ ទន់ល្អណាស់» នាងឆ្លៀតនិយាយលេងសើចទៀតចង់តែដាក់ក្បាលមួយដៃឱ្យដឹងគ្នានោះទេ។
«នែ៎»
«កុំលាត់អាវខ្ញុំ អត់ទេ អ៊ូយ៎ថ្នមៗឈឺស្រាលដៃបន្តិចមើល៍» នាងបដិសេធក៏គេមិនខ្វល់ឈ្លីយកៗត្រង់កន្លែងដែលនាងថាចុកនិងជាំនោះ។
«រួចហើយ ឡើងទៅដេកបានមិនបាច់ធ្វើអីទេ»
«បានពិតមែនឬ?» នាងសួរបញ្ជាក់ព្រមទាំងខិតមុខមកជិតគេ ទើបគេសម្លឹងមើលបបូរមាត់របស់នាង ដោយអោនថើបមួយខ្សឺតរួចក៏ក្រោកឈរយ៉ាងលឿន។
«លោក»
«យ៉ាងម៉េច?»
«ថើបឱ្យយូរជាងហ្នឹងមក»ស៊ូហ្គាស្មានតែនាងថាឱ្យគេហើយ តែអ្នកណាទៅដឹងនាងនិយាយដូច្នេះ គេក្រឡែកមើលជុំវិញខ្លួន មិនមានអ្នកណានៅទីនេះឡើយ ទើបគេទៅអង្គុយជិតនាងម្តងទៀតរួចក៏ក្រសោបកញ្ចឹងកទាញនាងមកថើបសាជាថ្មី នាងក៏ឡើងអង្គុយច្រកកៀវពីគេ ដៃក៏ក្រសោបអោបកគេវិញយ៉ាងណែន។
«អ្ហឹម»
«ផ្អែមម្ល៉េះ?» ឡូជេនយកម្រាមដៃទៅអង្អែលលើបបូរមាត់ដ៏ទន់ល្មើយនោះ នាងក៏សម្លឹងមើលដៃរបស់គេដែលកំពុងស្ទាបភ្លៅរបស់នាង ។
«ដកដៃចេញ»
«ក្រែងនាងព្រមហើយមិនអ៊ីចឹង?» គេកំពុងតែគិតថានាងយល់ព្រមក្នុងរឿងនេះហើយទើបចេះតែព្រហើនស្ទាបអង្អែលគល់ភ្លៅបែបនេះ។
«អ្នកណាប្រាប់? គ្រាន់តែឱ្យថើបតែមិនយល់ព្រមធ្វើរឿងអីលើសពីនេះទេ» ស៊ូហ្គា ដាក់នាងចុះពីលើភ្លៅរួចក៏ក្រោកសម្រួលសម្លៀកបំពាក់ដើរចេញត្រុយអត់ខ្ចីតបជាមួយនាងសោះ។
«ប៉ាយ៉ុន មកវិញទិញនំផ្ញើអូនជេនផងឮទេ»
«ស្រីឆ្កួត» គេជេរនាងខ្សឹបៗទាំងមិនបែរក្រោយមិនព្រមហើយនៅមកហៅគេដូច្នេះទៀត។

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now