ភាគ៦

1.3K 73 0
                                    

ភាគ៦: សារភាពថាស្រឡាញ់មក!

លុះមកដល់ពេលល្ងាចប៉ាកូនរបស់គេក៏ត្រលប់មកផ្ទះវិញ ដោយអ្នកចាំទទួលក៏សម្លឹងមើលរបស់ក្នុងដៃប៉ុន្តែមិនឃើញគេកាន់អ្វីមកជាមួយសោះ។
«បងជេន» យ៉ុនប៊ីសម្រូតខ្លួនទាមទារចុះពីក្នុងដៃឪពុករត់មករកបងស្រីជេនរបស់គេ ដោយនាងក៏ទទួលយកក្មេងតូចគួរឱ្យស្រឡាញ់ពយកទៅខាងលើបាត់ដោយមិនសម្លឹងមុខអ្នកជាឪពុកសោះ។
«ហើយកើតអីនៀក៎» ស៊ញហ្គា មានបំណងចង់មកនិយាយជាមួយហើយតែនាងបែរជាពកូនគេទៅបាត់ គេបានធ្វើអីខុសឬ?ធ្វើមុខស្អុយដាក់គេយ៉ាងនេះ ឆ្ងល់មនុស្សស្រីមែនស្អីបន្តិចក៏ខឹងងរធ្វើមុខស្អុយហើយមិនចេះនិយាយប្រាប់ឱ្យច្បាស់ទេ។
ឡូជេនងូតទឹកឱ្យយ៉ុនប៊ីរួចក៏នាំគេចុះមកញុំាបាយនៅខាងក្រោមវិញដោយពេលញុំាបាយអង្គុយទល់មុខគ្នាទៅហើយក៏នាងមិនសម្លឹងមុខគេដែរ និយាយតែជាមួយយ៉ុនប៊ី។
«បងជេនខឹងប៉ាយ៉ុនមែន?ទើបមិននិយាយរកប៉ាយ៉ុនអូនប៊ីបែបហ្នឹង?» យ៉ុនប៊ីសម្លឹងមុខបងជេនរបស់គេដោយអត់សង្ស័យគឺមិនបានរាល់ដងដូចមិនចឹងទេប៉ុន្តែថ្ងៃនេះប្លែក។
«បងជេនមិនចេះខឹងមនុស្សឆ្កួតទេ»
«ថាអ្នកណាឆ្កួត?» ស៊ូហ្គា សួរទាំងមុខមាំនាងក៏សម្លឹងឆ្លើយទាំងមិនញញើតប្រុសឈាមត្រជាក់នេះបន្តិចទេ។
«លោកឆ្កួតឬទើបប្រឹងទទួលរើសដាក់ខ្លួន?»
«មិនឆ្កួតទេ!ប៉ុន្តែ...»
«បងជេន បងជេន ប៊ីឆ្អែតហើយចង់ឡើងទៅបន្ទប់» យ៉ុនប៊ីនិយាយកាត់មនុស្សចាស់ព្រោះមិនចង់ឱ្យមនុស្សចាស់ឈ្លោះប្រកែកគ្នាដោយសាររឿងនេះ។
«ចាស៎!» នាងនាំយ៉ុនប៊ីឡើងទៅបន្ទប់របស់គេវិញប៉ុន្តែយ៉ុនប៊ីក៏បែរអូសដៃនាំមកបន្ទប់របស់ប៉ាគេមិនដឹងចង់ធ្វើអ្វីនោះទេ ហើយមួយសន្ទុះក្រោយស៊ូហ្គាក៏ចូលមកដូចគ្នា ឃើញនាងអង្គុយធ្វើមុខក្រញ៉ូវក៏រាងអស់សំណើចបន្តិចដែរសង្ស័យខឹងគេរឿងព្រឹកមិញហើយ។
«ប៊ីមកនេះមកកូន» យ៉ុនប៊ីរត់ទៅអង្គុយលើភ្លៅរបស់ប៉ាគេ ហើយក៏ទាញសៀវភៅគំនូរមកមើលជាមួយគ្នា ។
«នាងខឹងខ្ញុំរឿងព្រឹកមិញមែនទេ? ឬក៏រឿងមិនទិញនំផ្ញើ?» ឡូជេន តបតទាំងតូចចិត្តយកតែមែនទែនហើយ។
«ត្រូវហើយខំផ្តាំផ្ញើហើយមកវិញដៃទទេ អត់ចង់និយាយរកសោះ» យ៉ុនប៊ីងើបកសម្លឹងមើលមុខប៉ារបស់គេ នេះចេះសន្យាជាមួយបងជេនរបស់គេទៀត។
«ប៊ីចុះនំប៉ាទិញឱ្យកូននោះហើយក្នុងនោះក៏មានរបស់បងជេនដែរ ប៊ីយកទៅទុកឯណាហើយ»
«អ៎!កូនភ្លេចនៅក្នុងបន្ទប់កូនប៉ាៗប្រាប់ដែរតែកូនភ្លេច» និយាយរួចក៏ចុះពីលើភ្លៅប៉ារបស់គេរត់ចេញពីក្នុងបន្ទប់វឹង ឡូជេនធ្វើមុខភ្ញាក់ផ្អើលទៀតហើយ ។
«មកវិញហើយនេះនំរបស់បងជេនប៉ាយ៉ុនទិញឱ្យ» លឿនដូចព្យុះរត់តែមួយវឹងសោះ នាងនេះញញឹមបិទមាត់មិនជិតទេពេលបានបែបហ្នឹង។
«បងជេនមិនអរគុណប៉ាយ៉ុុនទេ?» ស៊ូហ្គា លើកចិញ្ចើមដាក់នាងដោយចង់ឮនាងនិយាយអរគុណប៉ុន្តែកូនប្រុសក៏បន្ថែមពីលើទៀតធ្វើឱ្យនាងមានអារម្មណ៍ថាអៀនដែរហ្នឹងហា៎។
«អរគុណប៉ាយ៉ុនដោយការថើបថ្ពាល់បងជេនឆាប់ថើបថ្ពាល់អរគុណប៉ាៗទៅ»
«ថើបពិតមែនហីនៀក៎?» នាងខ្មាសយ៉ុនប៊ីនេះតែម្តងដែលមកត្រូវថើបថ្ពាល់ចំពោះមុខរបស់គេ។
«ថើបមកឱ្យលឿន» ស៊ូហ្គាចង្អុលថ្ពាល់ខ្លួ ឯងរង់ចាំនាងទៅថើបកូនរបស់គេក៏មកទាញដៃនាងឱ្យទៅទៀតមិនដឹងសុីស៊ុគ្នាស្អីខ្លះទេ។
«ក៏បានៗថើបក៏ថើប» ឡូជេនដើរមកជិតរួចក៏បន្ទន់ជង្គង់អោនថើបគេដែលកំពុងតែអង្គុយនៅលើពូក យ៉ុនប៊ីនលើកម្រាមដៃបាំងភ្នែកតែក៏លួចសើចពេលបងជេនរបស់គេមកថើបប៉ាៗខ្លួន។
«ជុប៎»
«រួចហើយ!អរគុណប៉ាយ៉ុន» ឡូជេននាំយ៉ុនប៊ីចេញពីក្នុងបន្ទប់របស់គេវិញ ដើម្បីឱ្យគេគេងព្រោះរាងយប់ដែរហើយ។
ដាក់យ៉ុនប៊ីឱ្យដេកលក់ហើយក៏ចេញមកវិញស៊ូហ្គាឈរចាំនៅមុខបន្ទប់រួចស្រេចអូសដៃនាងឱ្យដើរតាមគេញាប់ជើងមិនដឹងកើតអីទៀតទេ។
«លោកនាំខ្ញុំមកក្នុងបន្ទប់លោកធ្វើអី?»
«អង្គុយចុះមក»
«យ៉ុន» ស៊ូហ្គាទាញនាងមកអង្គុយលើភ្លៅរបស់គេដោយគេក៏អង្គុយអោបនាងពីក្រោយរួចក៏បើកកុំព្យូទ័រដាក់ចំពីមុខនាង។
«ខ្ញុំធ្វើការនាងនៅឱ្យស្ងៀម» ធ្វើការហើយតែនាំនាងមកអង្គុយបែបនេះធ្វើអ្វីឆ្កួតឬប៉ាយ៉ុនម្នាក់នេះ។
«ចុះឱ្យខ្ញុំអង្គុយបែបនេះឬ?»
«កំដរខ្ញុំមិនបានទេ?» នាងបែរមកមើលមុខគេដោយសម្តែងឫកពាមិនសូវយល់ប៉ុន្មានឡើយដាក់គេ។
«កំដរ? ក្នុងនាម?»
«អនាគតសង្សា» ឡូជេន ទះថ្ពាល់គេផាច់មកនិយាយស្អីសង្សាស្អីស្តាប់អត់យល់។
«ឆ្កួតមកទះកំផ្លៀងខ្ញុំ...អូយ៎» នាងរុញគេឱ្យទ្រេតខ្នងទៅលើពូករួចក៏អោនមកស្តាប់ចង្វាក់បេះដីងរបស់គេ ។
«ខុសប្រក្រតីឬអត់?»
«លេងសើចអីយ៉ុនប៊ីគេថាចង់ឱ្យខ្ញុំយកសង្សាហើយខ្ញុំក៏សាកចង់មកទាក់ទងនាង» ឡូជេនហើបក្បាលត្រង់ទ្រូងខាងឆ្វេងរបស់គេព្រមទាំងទាញដោះអាវរបស់គេចេញទៀត អុញស៊ូហ្គាភ័យខ្លួនហើយ ។
«ចង់អស់ខ្លួនទើបមកសារភាពបែបនេះ?»
«ព្រមអស់ខ្លួនឱ្យតែខ្ញុំក្លាយជារបស់នាង» ស៊ូហ្គាទាញនាងចុះមករកគេ ដោយគេក៏ក្រសោបថើបនាង ដៃរបស់គេបម្រុងលូកស្ទាបចូលក្នុងអាវរបស់នាងទៅហើយ តែពេលនោះនាងក៏ខាំបបូរមាត់របស់គេ ។
«អ្អា៎!ជេន»
«ប៉ាយ៉ុន មិនសារភាពថាស្រឡាញ់ជេនអត់ព្រមប្រគល់ខ្លួនឱ្យឡើយ»

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now