ភាគ១១

1.3K 66 0
                                    

ភាគ១១: អនាគតម៉ាក់យ៉ុនប៊ី
ស៊ូហ្គាញញឹមបែបឌឺដងថាឱ្យនាងដែលមិនហ៊ានជាមួយគេឱ្យតែបបួលនិយាយពីរឿងហ្នឹងម្តងណាក៏នាងគេចវេសដែរ។
ក្រាក!!!
យ៉ុនប៊ីស្រាប់តែរុញទ្វារចូលមករួចក៏បានឃើញប៉ារបស់គេជាមួយនិងឡូជេនកំពុងតែសង្កត់ពីគ្នា ក្មេងក្បាលខូចក៏ញញឹមនិយាយទៅកាន់ប៉ារបស់គេភ្លាម។
«ប៉ាៗយ៉ុន...អ៊ុប បងស្រីនៅពីក្រោមលោកប៉ា»
«យ៉ុនប៊ី កុំយល់ច្រឡំមិនដូចគិតទេ» ឡូជេនដែលនៅពីក្រោមយ៉ុនហ្គីប្រកែកញាប់ស្អេកលើសម៉ាសុីនដេរ កូនប្រុសក្បាលខូចក៏ទាញទូរស័ព្ទថតរូបក្រឹបៗ ។
«ប៉ាៗយ៉ុន ធ្វើអីធ្វើទៅសំខាន់កូនចង់បានបងជេនធ្វើម៉ាក់»យ៉ុនប៊ីរត់ទៅវិញពេលឃើញសភាពការណ៍អំណោយផលថានឹងបានប្អូនក្នុងពេលឆាប់ៗនេះទើបមិននៅទើសមុសឡើយ។
«កូនប្រុស!កុំទាន់អាលទៅ មកស្តាប់ប៉ាសិន ប៉ាមិនយកស្រីសំប៉ែតធ្វើប្រពន្ធទេ យ៉ុនប៊ី» ស៊ូហ្គាត្រូវអ្នកដែលពីក្រោមទាញកអាវទៅជិតដោយកែវភ្នែកក៏ប្រឹងសម្លក់សឹងតែលានភ្នែក។
«លោកថាខ្ញុំសំប៉ែត?» ខំលួងមួយថ្ងៃហើយឥលូវមកថាសំប៉ែតតែក្រែងចង់រំលោភនាងរហូតសោះនិង ។
«ចេកចៀននៅគ្រាន់ជាងនាងផង...អ៊ុប» ស៊ូហ្គាបើកភ្នែកធំៗប៉ុនៗពងមាន់ពេលត្រូវក្មេងស្រីល្ងីល្ងើទាញកន្រ្តាក់ទៅផ្អឹបបបូរមាត់ គេក៏ធ្វើបន្លំជារុញចេញថើបធ្វើអីបើអត់ដដែលហ្នឹងចាំបានអីៗលើសពីនិងចាំឱ្យថើបម៉ាសេរី។
«អ្ហឹម»
«ផ្តេសផ្តាស!ទៅបន្ទប់វិញបានហើយ» ឡូជេនមិនព្រមទៅណាឡើយនាងរមៀលទៅដេកកណ្តាលពូកទាញភួយយកមកដណ្តប់ដោយចង់ងរជាមួយគេវិញ។
«ខ្ញុំចង់គេងបន្ទប់នេះ លោកធ្វើអីក៏ធ្វើចុះ»
«ងូតទឹកឬនៅ?»
«ងូតរួចហើយ» នាងឆ្លើយមកវិញសំឡេងប្រកបដោយភាពរអាក់រអ៊ួលឡុលៗ គេក៏គ្រវីក្បាលឈប់ចង់តបតពាក្យសម្តីជាមួយនាងទៀត ដោយក៏ចូលទៅងូតទឹកនឹងអាលបានមកដេកដែរ ។
«ហឹម» ស៊ូហ្គាងូតទឹករួចចេញមកវិញជាមួយកន្សែងរុំនៅចង្កេះ នាងក៏បែរមកមើលគេដូចគ្នាព្រមទាំងលេបទឹកមាត់ក្អឹកៗសម្លឹងសាច់គេហើយក៏ចោលគ្រាប់ភ្នែកចុះមកក្រោមជារឿយៗ ធ្វើឱ្យគេចាប់អារម្មណ៍ជាមួយខ្សែភ្នែកនាងដែលព្យាយាមសម្លឹងសឹងតែធ្លុះដល់ផ្នែកខាងក្នុង។
«ជេន!ជេន ឮខ្ញុំហៅទេ?» នៅជិតគ្នាសោះហៅប៉ុណ្ណឹងហើយមិនព្រមខ្ចីឆ្លើយទៀតភ្លឹកខ្លាំងអ្វីម្ល៉េះទេ។
«មាន!មាន...មានការអី? ហើយឈរស្រាតធ្វើអីនៀក៎» នាងស្ទុះក្រោកអង្គុយដោយសម្លក់គេវិញម្តង ងាប់ហើយសខ្ចីញេញទប់ចិត្តមិនបានចាប់រំលោភយកប្រើឥលូវហើយលោក។
«ស្រាតក្បាលនាងខ្ញុំស្លៀកកន្សែងម្តេចមិនមើលផង រវល់តែគិតរឿងសុីជម្រៅហើយទើបដូច្នេះ» គេនិយាយចាក់ដោតពេកហើយ រហូតដល់ថ្នាក់នាងគាំងតបវិញតែក៏ច្រឡំមាត់ធ្លោយការពិតចេញមក។
«ត្រូវហើយ opps...» ស៊ូហ្គា ក៏ចាប់ផ្តើមយកដៃមកប៉ះឆ្នុកកន្សែង នេះស្រាតគ្រវែងចោលមែនទេ នាងកំពុងតែក្តៅខួរហើយឈាមក៏ហូរចេញពីច្រមុះមក ។
«អ្អាក៎!ឆ្កួតមែន» នាងផ្ងារខ្លួនដេកដោយសម្លឹងមើលពិដានយកដៃមកជូតឈាមចេញពីច្រមុះទាំងក្តីអាម៉ាស់ជាទីបំផុតចំពោះគេ។
«ចង់ឃើញដែរទេ?»
«មិនចង់ទេ!» នាងកំពុងប្រកែកផ្ទុយពីការពិតហើយ ចង់ឃើញសឹងស្លាប់ហើយតែត្រូវទ្រាំអាចគាំងសន្លប់លើកក្រោយក៏ថាមិនត្រូវ តែចង់ដឹងចង់ឃើញ។
«ប្រាកដទេ? អូនជេន?» ឡូជេនគ្រវីក្បាលបដិសេធរួចក៏យកភួយទៅរុំពីលើគេដោយស្របពេលជាមួយគ្នានោះដែរនាងក៏លើកដៃចង្អុលគំរាមគេកុំឱ្យដកភួយនេះចេញ។
«ហាមយកចេញប្រយ័ត្នខ្ញុំឈប់ស្រឡាញ់» ថាហើយក៏ដេកបែរខ្នងបាត់ ទុកឱ្យគេអង្គុយហួសចិត្ត ធ្វើលេងសោះក៏ម្ល៉េះៗមិនទាន់ឱ្យឃើញភ្លាមៗនោះទេបើនាងមិនយល់ព្រមជាមួយគេ ។
...
លុះព្រឹកឡើងនាងជូនដំណើរប៉ាកូនគេនៅត្រឹមមុខផ្ទះ ដូចប្រពន្ធកំពុងតែជូនដំណើរប្តីម្តាយជូនដំណើរកូន ។
«ល្ងាចចួបគ្នាម៉ាក់ជេនយ៉ុនប៊ីស្រឡាញ់ម៉ាក់ជេន» យ៉ុនប៊ីរត់ចូលក្នុងឡានពេលនិយាយលានាងដូច្នេះ តែសល់ប៉ាម្នាក់ទៀតដែលមិនទាន់ចេញដំណើរទៅណាឡើយ។
«ទៅបានហើយ»
«អស់ខែឬនៅ?» សួរទៀតហើយ នាងឆ្លើយបែបណាទើបល្អនោះកុហកថានៅឬក៏ប្រាប់ត្រង់ បើប្រាប់ត្រង់រំលោភយប់នេះហើយ បើកុហកបាន២ទៅ៣ថ្ងៃទៀតទើបគេរំលោភ។
«ហឹម!!!»
«ហាមកុហកប្រយ័ត្នខ្ញុំខឹងទៀត» ឡូជេនអោនទៅថើបថ្ពាល់គេមួយខ្សឺតជាការលួងចិត្តនិងកក់ទុកមុន ដឹងច្បាស់ថាមិនរួចខ្លួនឡើយ។
«គឺអស់ថ្ងៃហ្នឹង»
«ចាំយប់នេះមានរង្វាន់ឱ្យ» ឡូជេនញញឹមដូចចង់យំនាងងក់ក្បាលដាក់គេរួចក៏ដើរចេញលែងតរង្វាន់ស្អីដូចជាមិនចង់បានឡើយ។
«នែ៎!កុំភ្លេចងូតទឹកចាំឮទេ?»
«......» នាងបែរមកសម្លក់គេវិញ ដោយដើរញាប់ជើងស្មេរឡើងទៅបន្ទប់វិញ មុនចេញទៅធ្វើការផ្តាំយ៉ាងនេះទៀត វិធីល្អមានតែរត់ចេញទៅដេកក្រៅមួយយប់ប្រហែលជាល្អ ។
...
នាពេលរាត្រី...
ថេយ៉ុងគេបានមកលេងនិងញុំាបាយជុំគ្នាជាមួយគ្រួសាររបស់ស៊ូហ្គា ហើយក៏ចេះតែសួរនេះនោះពីមនុស្សស្រីដែលអង្គុយក្បែរយ៉ុនប៊ី។
«នាងឈ្មោះអី?មានសង្សាឬនៅ?»
«ជេនរឿងសង្សាគឺ...»នាងមិនហ៊ានឆ្លើយថាសង្សាគឺជាអ្នកណាឬក៏មានសង្សានោះទេឆ្លើយផ្តេសផ្តាសខ្លាចគេខឹងជាមួយនាង។
«ជេនស្អាតអ៊ីចឹងខ្ញុំសុំយកទៅបណ្តើរមួយថ្ងៃបានទេបងប្រុស» ថេយ៉ុង ងើបមុខសួរទៅកាន់ស៊ូហ្គាដែលគ្រវីក្បាលធ្វើមុខស្មើ មិនឱ្យក៏មិនឆ្លើយ ព្រមឱ្យក៏អត់ឆ្លើយ។
«ជេន»
«ហឹម?»ថេយ៉ុងបម្រុងចូលមកអង្គុយក្បែរនាង តែយ៉ុនប៊ីក៏រត់មកអង្គុយពីលើភ្លៅបានមុនដោយគេក៏ធ្វើមុខក្រញ៉ូវដាក់ទៀត។
«បងជេនសង្សាប៉ាយ៉ុន បងជេនអនាគតម៉ាក់ប៊ីពូថេយ៍ញ៉ែអ្នកផ្សេងទៅ បងជេនស្រឡាញ់តែប៉ាយ៉ុនរបស់ប៊ីប៉ុណ្ណោះបើពូថេយ៍មិនចេះញ៉ែចាំប៊ីបង្រៀនពូថេយ៍» ស៊ូហ្គា ធ្វើព្រងើយពេលកូនប្រុសថាឱ្យប្អូនប្រុសដូច្នេះ ថេយ៉ុង ទ្រាំមិនបានក៏ទៅចាប់លើកយ៉ុនប៊ីក្រញិចឱ្យគេស្រែកលាយសើចតែពីរនាក់ពូក្មួយ ពេលនេះនៅតែពីរនាក់ប៉ុណ្ណោះ ទើបនាងខិតទៅជិតគេដោយធ្វើជាសម្លឹងមុខភ្លឹះៗ។
«យ៉ុនប្រច័ណ្ឌដែរទេ?»
«អត់» គេឆ្លើយយ៉ាងខ្លីដោយក្រោកដើរចេញឡើងទៅបន្ទប់វិញ វាជាហេតុមួយដែលទាញនាងឱ្យទៅតាមគេនិងមិនមានអ្នកណាឃើញថាគេធ្វើអ្វីខ្លះជាមួយនាង ។

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now