ភាគ៨

1.3K 63 0
                                    

ភាគ៨:នាងជាអ្នកណា?
ស៊ូហ្គាញញឹមសម្លឹងទៅគូស្នេហ៍ពីក្រោយ អ៎បើអ៊ីចឹងបានន័យថានាងប្រកែកព្រោះតែរឿងបែបនេះមែនទេ? គួរឱ្យអស់សំណើចខ្លាំងណាស់ចំពោះគេ។
តុកៗ!!!
ឡូជេន ងាកមើលតាមសំឡេងគោះទ្វារមុននេះ គឺយ៉ុនប៊ីគេអើតក្បាលបន្តិចព្រមទាំងញញឹមដាក់នាង។
«បងជេនប៉ាយ៉ុនឱ្យមកហៅទៅផ្សារទំនើបជាមួយគ្នាគាត់នៅចាំក្នុងឡាន» នាងគ្រវីក្បាលដូចមិនចង់ទៅជាមួយឡើយ ចង់ដេកមិនចង់ដើរចេញក្រៅ។
«បងមិនទៅទេយ៉ុនទៅតែ២នាក់ប៉ាយ៉ុនទៅណា» យ៉ុនប៊ីរុញទ្វារចូលមកដល់ក្នុងតែម្តងពេលនាងនិយាយថាបដិសេធគេដូច្នេះ ដោយគេរំអុកចាំទាញដៃនាងអង្រួនដូចធ្វើដាក់ប៉ាគេដូច្នេះដែរ។
«បងជេនត្រូវតែទៅណា៎បងជេនណា៎ៗយ៉ុនប៊ីចង់ដើរផ្សារជាមួយប៉ានិងបង ទៅជាមួយយ៉ុនប៊ីណាបងជេន» នាងរារែកក្នុងចិត្តមន្ទិលមិនចង់ទៅទេ ព្រោះដល់ខែដល់ថ្ងៃតែងតែតំណមបែបនេះហើយ។
«ប៉ុន្តែយ៉ុនប៊ីបងស្រីមិនទៅមិនបានទេឬ?»
«មិនបានទេ ហុឹកៗ» យ៉ុនយំអោបដៃនាងអង្វរឱ្យទៅជាមួយ មិនដឹងថាល្បិចស្អីខ្លះនោះទេក្មេងម្នាក់នេះជំនាញតែម្តងហើយ។
«អ្អា៎ៗ!ក៏បានបងជេនទៅក៏បានដែរ ប៉ុន្តែសុំពេលប្តូរខោអាវសិន យ៉ុនប៊ីទៅចាំក្នុងឡានមុនទៅណា៎» យ៉ុនប៊ីឈប់យំក៏រួចក៏ងក់ក្បាលរត់ចេញពីក្នុងបន្ទប់របស់នាងយ៉ាងលឿនស្លេវតែម្តងហើយធ្វើពុតច្បាស់ណាស់។
ឡូជេនរៀបចំខ្លួនទាំងធ្វើមុខស្អុយ នាងប្តូរសម្លៀកបំពាក់រួចក៏ឈរឆ្លុះកញ្ចក់ ស្របពេលជាមួយគ្នានោះដែរស៊ូហ្គាក៏បានចូលមកដោយដើរទៅអោបចង្កេះរបស់នាងពីក្រោយ រួចក៏ដាក់ដៃលើពោះរបស់នាងអង្អែលថ្នមៗ។
«ចុកពោះដែរទេ? ត្រូវការលេបថ្នាំដែរទេ?» នាងសម្លឹងមើលគេតាមក្នុងកញ្ចក់រួចក៏ដាក់ដៃពីលើដៃគេ ធ្វើមុខជូរហួញតែម្តងហើយ។
«អឹស៎! មើលកុំថើប» នាងហាមប្រាមគេពេលត្រូវគេថើបថ្ពាល់ទាំងសងខាង ធ្វើដូចអត់យល់ពីអារម្មណ៍មនុស្សដែលស្រឡាញ់គ្នាសោះកូននេះ។
«ថើបបំបាត់រដូវ»
«ឡប់សតិ លោកនិយាយស្តីឆ្កួតអីនិងនេះជាមនុស្សប្រុស» នាងបែរមករុញគេចេញ ប៉ុន្តែលោកយ៉ុនហ្គីនេះដែលព្រមឬ ក៏ទាញនាងមកផ្អឹបជាប់ទ្រូងម្តងទៀតដោយពេលនេះគឺទល់មុខរកគ្នាហើយ។
«នាងកុំងក់ងរ យ៉ុនប៊ីចាំនាងយូរហើយឆាប់ទៅប្រយ័ត្នប្តូរចិត្តមិនគោរពសិទ្ធិទៅ» មិនគោរពសិទ្ធិបានន័យថាយ៉ាងម៉េចដែរទៅស្តាប់មិនយល់សោះ ចង់ធ្វើអ្វីមកលើនាង។
«ចង់ធ្វើអី?»
«ធ្វើអី?»
«ហ្នឹងហើយសួរថាចង់ធ្វើអី?» នេះសួរទៅសួរមកមិនបាច់មានចម្លើយនោះទេបើលេងចរិកម៉ាកនេះ។
«យ៉ុន»
«ហឹម?»
«ខ្ញុំចង់រៀបការ» ស៊ូហ្គា សម្លឹងមើលដើមទ្រូងរបស់នាង ដែលធ្វើឱ្យនាងសឹងតែទះកំផ្លៀងគេឱ្យផ្លោងដាច់ក្បាលដោយក្បាលឥលូវហើយ។
«ចាំដើមទ្រូងធំសិនចាំរៀបការ» អាបុិនេះឆ្កួតទេអីរៀបការសម្លឹងមើលដើមទ្រូងមែន ?
«លោកស្រឡាញ់ដើមទ្រូងឬស្រឡាញ់ខ្ញុំ?»
«ទាំងពីរហ្នឹង» គេនៅតែមិនដកភ្នែកចេញពីដើមទ្រូងរបស់នាងឡើយ មិនដឹងចង់បានស្អីទេអាធំគប់ក្បាលមនុស្សបែកនឹង។
«អ៊ីចឹងរៀបការជាមួយដើមទ្រូងទៅកុំការជាមួយខ្ញុំ» នាងរុញគេចេញព្រមទាំងទាញអាវក្រៅកញ្ឆក់ដើរចេញពីក្នុងបន្ទប់ ធ្វើឱ្យគេប្រញាប់ទៅតាមធ្វើលេងសោះខឹងទៀតហើយពិបាកយល់ពីចិត្តមនុស្សស្រីពិតមែន។
មកដល់ក្នុងផ្សារទំនើបនាងនិងយ៉ុនប៊ីក៏ប្រមូលនំចំណីដាក់ពេញរទះរុញ ហើយបន្ទាប់មកទៀតយ៉ុនប៊ីក៏ទៅមើលសម្លៀកបំពាក់ឈុតកីឡាជាច្រើន ដោយមានបុគ្គលិកនៅចាំជួយមើលផងនោះទើបឡូជេន ដើររកមើលកន្លែងផ្សេងក៏ប្រទះនិងកន្លែងដាក់លក់ទឹកអប់ នាងក៏ចូលទៅរើសមើលព្រមទាំងសាកបាញ់ដាក់ដៃមកហិតគេក៏ទាញយកទៅថើបយ៉ាងព្រងើយ។
«ប្រើទឹកអប់ដែរឬ? »
«យ៉ាងម៉េចចុះ?» ឡូជេន បែរខ្នងដាក់គេដោយរើសយកក្លិនផ្សេងទៀតមកសាក គេក៏អោបចង្កេះនាងពីក្រោយតាមសម្លឹងម៉ាកទឹកអប់នៅក្នុងដៃរបស់នាង។
«ក្លិននេះយ៉ាងម៉េចដែរ?» នាងបាញ់ដាក់ដៃម្តងទៀតដោយដាក់ជិតច្រមុះរបស់គេឱ្យជួយគិតនាងថាវាល្អដែរ។
«ខ្ញុំថានាងមិនបាច់ប្រើទឹកអប់ទេព្រោះនាងក្រអូបស្រាប់ហើយ ម្យ៉ាងទៀតខ្ញុំក៏មិនចូលចិត្តទឹកអប់ដែរ» ឡូជេន នាងបែរមកសើចដាក់គេ ព្រោះនាងមិនបានទិញសម្រាប់ខ្លួនឯងឡើយ។
«ខ្ញុំទិញសម្រាប់ម៉ាក់ទេព្រោះប៉ុន្មានថ្ងៃទៀតដល់ថ្ងៃកំណើតគាត់»
«បើអ៊ីចឹងរើសក្លិនស្រាលស្រទន់ទៅសម្រាប់អនាគតម៉ាក់ក្មេក» នាងស្រៀវពោះណាស់ពេលគេធ្វើដូច្នេះ អោនមកថើបកញ្ចឹងករបស់នាងដោយមិនខ្លាចគេឃើញសោះ អោបក៏ស្អិតមិនលែងទៀត។
«បើអ៊ីចឹងយកក្លិននេះ» ស៊ូហ្គាសម្លឹងមើលម៉ាកទឹកអប់ដែលនាងទិញនោះដែលមានតម្លៃ300$ ដល់ពេលយកទៅកន្លែងគិតលុយគេបម្រុងដកការបូបយកលុយចេញមកហើយ តែនាងក៏ហុចកាតក្រេឌីតឱ្យទៅផ្នែកបុគ្គលិកអ្នកគិតលុយ គេឈរសម្លឹងមើលនាងដោយការគិតពិចារណា ហើយក៏កើតគំនិតសង្ស័យលើនាងឡើងមក។
«សុំទោសអ្នកនាងកាតនេះគឺឆូតមិនបានទេវាសឹកអស់ហើយមានអាផ្សេងដែរទេ?»
«ចាស៎!មាន» នាងស្រាប់តែដកកាតចេញមកមួយទៀតទើបគេកញ្ឆក់យកទៅកាន់ដោយហុចកាតរបស់គេម្តង។
«យ៉ុន»
«ខ្ញុំអ្នកចេញ ទុកថាជាការដូររបស់ខ្ញុំជូនម៉ាក់ក្មេកទៅចុះ»
«ប៉ុន្តែនៅមិនទាន់ក្លាយជាកូនប្រសាឯណា» នាងប្រកែកដោយមិនចង់ឱ្យគេមកចំណាយចាយវាយលើនាងឡើយ ប៉ុណ្ណឹងនាងអាចរ៉ាប់រងវាបាន។
«កុំប្រកែក! គិតលុយរួចក៏ខ្ចប់មក»
«ចាស៎!លោក» គិតលុយខ្ចប់រួចរាល់គេក៏អូសនាងចេញពីក្នុងហាងទៅកន្លែងយ៉ុនប៊ីវិញ នាងនៅតែសម្លឹងមុខគេភ្លឹះៗដឹងហើយថាគេអ្នកមានលុយប៉ុណ្ណឹងមិនក្រនោះទេ ប៉ុន្តែនាងមិនសូវចូលចិត្តបែបនេះឡើយ។
«ប្រាប់លេខកុងមកខ្ញុំវេរលុយឱ្យវិញ» ស៊ូហ្គាកាន់តែសង្ស័យលើនាងហើយ គេចាប់ស្មានាងទាំងសងខាងដោយធ្វើជានិយាយដោយការពេញចិត្ត ប៉ុន្តែពេញចិត្តនិងសង្ស័យទៅវិញទេ។
«ម៉ាក់នាងក៏ដូចជាម៉ាក់ខ្ញុំ»
«ហឹម...តែថា អ៊ូយ៎» ឈរនិយាយគ្នាសុខៗក៏មានមនុស្សរត់ដេញគ្នាមកពីណាទេមកបុកនាងឱ្យដួលជ្រុះការបូបនិងរបស់ក្នុងនោះរាយប៉ាយពេញផ្ទៃឥដ្ឋ នាងក៏ប្រញាប់ប្រមូលដាក់ចូលក្នុងការបូបវិញព្រោះសុទ្ធតែជារបស់សំខាន់។
ស៊ូហ្គាក៏បានយកជើងជាន់លើអត្តសញ្ញាណប័ណ្ណរបស់នាង រួចក៏បន្លំយកដាក់ក្នុងហោប៉ៅខោបាត់។
«មិនអីទេ?»
«អឹម!យ៉ុនប៊ីកំពុងតែចាំហើយ» នាងដើរទៅមុនគេដោយមិនចាប់អារម្មណ៍ថារបស់មានគ្រប់ឬក៏អត់ឡើយ ។
«បន្តិចទៀតដឹងហើយថានាងជាអ្នកណា»

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now