ភាគ១៤:ចួបជុំគ្រួសារខាងស្រី
ឡូជេនបើកភ្នែកមកក៏ឃើញអ៊ំស្រីឆយនៅចំពោះមុខនាងច្រងោៗនាងក៏ស្ទុះក្រោកដោយទាញភួយយកមកបិទបាំងរាងកាយដោយការខ្មាស់អៀន ប៉ុន្តែអ៊ំស្រីគាត់បែរជាសើចនូវសកម្មភាពរបស់នាងទៅវិញ។
«អ៊ំស្រី»
«កុំខ្មាស់អីរឿងបែបនេះវាជារឿងធម្មជាតិទៅហើយ មោះក្រោកមកញុំាអីក្តៅៗសិនមក» គាត់មកនេះគឺយកបាយម្ហូបថែមទាំងមានទឹកស៊ុបគោះពងមាន់ដាក់ទៀត នាងឡើងហើបមាត់របៀបមនុស្សនិយាយស្តីលែងចង់ចេញអីបែបនេះ។
«អ៊ំស្រីប្រញាប់លើកយកមកឱ្យខ្ញុំធ្វើអីមិនទាន់ដល់ម៉ោងបាយផង» អ៊ំស្រីឆយគាត់បែរជាញញឹមគ្រវីក្បាលដែលនាងនិយាយដូច្នេះ ដោយលើកចានទឹកស៊ុបមកហុចឱ្យនាងរួចក៏ចាប់ផ្តើមនិយាយបន្ថែមទៅកាន់នាង។
«ម៉ោង១២ថ្ងៃត្រង់ហើយ» មិននឹកស្មានសោះថាថ្មើរនឹងម៉ោង១២ទៅហើយពុទ្ធោលើកដំបូងរបស់នាងវាដូច្នេះផងមែនទេដេកលក់មិនដឹងខ្យល់អីសោះ។
«យ៉ុន និងយ៉ុនប៊ីវិញនោះ?»
«ចេញទៅអស់ហើយ យ៉ុនហ្គីប្រាប់ឱ្យខ្ញុំដាស់ឯងឡើងញុំាបាយនៅថ្មើរនេះគេបារម្ភខ្លាចឯងឃ្លានហើយណាមួយឯងប្រហែលជាដើរមិនរួចផង»ឡូជេនកំពុងតែហុតទឹកស៊ុបសុខៗក៏ព្រូសចេញមកវិញដូចគេគក់ ព្រះអើយម្តេចក៏រៀបាប់ច្រើនដល់ថ្នាក់នេះកើត ។
«អ៊ំស្រី»
«ឯងខ្មាស់ធ្វើអី បើអ្នកនៅក្នុងផ្ទះដឹងគ្រប់គ្នាទៅហើយនោះ លោកយ៉ុនគេបើកចំហរប្រាប់គ្រប់គ្នា ហើយពិសេសគេខ្សឹបខ្សាវថាឯងថ្ងូរឮៗណាស់» ឡូជេនហុតទឹកស៊ុបលែងឆ្ញាញ់ហើយ ចប់ហើយតែប៉ុណ្ណឹងនាងត្រូវនៅក្នុងបន្ទប់នេះរហូតហើយ បើគ្រប់គ្នាដឹងឮពេញផ្ទះបែបនេះ។
អ៊ំស្រីឆយចេញពីក្នុងបន្ទប់បាត់ នាងក៏បម្រុងក្រោករៀបចំខ្លួនងូតទឹកប៉ុន្តែក៏ដួលផ្កាប់មុខធ្លាក់ពីលើគ្រែហើយ នេះមានអារម្មណ៍ថាដើរក្រោកដើរមិនដល់បន្ទប់ទឹកឡើយ នេះដល់ថ្នាក់ដើរមិនរួចពិតមែន បើអ៊ីចឹងមានតែចាំដល់គេត្រលប់មកផ្ទះវិញប៉ុណ្ណោះ ។
ម៉ោង៣រសៀល!!!
ស៊ូហ្គាត្រលប់មកផ្ទះវិញខុសពីរាល់ដងតែក៏គ្មានអ្នកចម្លែកចិត្តដែរបើគូស្នេហ៍របស់គេក៏នៅក្នុងបន្ទប់មិនទាន់ចេញក្រៅផងនោះ ប្រហែលជានឹកនាគ្នាខ្លាំងហើយ។
ក្រាក!!!!!!
«ជេន» ឮសំឡេងគេហៅនាងសប្បាយអរជាងត្រូវឆ្នោតរង្វាន់ធំទៅទៀត គេចូលមករកនាងក្នុងបន្ទប់ដោយទឹកមុខញញឹមហើយក៏ហួសចិត្តពេលនាងអង្គុយលើការ៉ូអោបដៃបែបនេះ។
«ថ្មើរនឹងទើបមកវិញឬ?ដឹងទេថាអូនក្រោកដើរមិនរួច»
«បងភ្លេចខ្លួនទៅថាអូនដើរមិនរួចទើបតែនឹកឃើញមុននេះទើបមករកនោះអី» គេលើកនាងមកដាក់លើគ្រែវិញ ដោយឆោងយកកន្សែងមករុំឱ្យនាង គេយកម្រាមដៃមកអង្អែលផ្ទៃមុខរួមជាចុងច្រមុះរបស់នាង ព្រមទាំងគយគន់បបូរមាត់ក្រហមព្រឿងៗនោះទ្រាំមិនបានក៏អោនទៅថើបយកតែម្តង។
«អ្ហឹម» ថើបរួចក៏លែងនាងចេញវិញ ដោយនាងក៏លើកដៃមកអោបកគេ ធ្វើមុខគួរចង់ចាប់សុីម្តងទៀត។
«យប់នេះអូនត្រូវទៅញុំាបាយអបអរខួបកំណើតម៉ាក់ បើដល់ល្ងាចនៅតែដើរមិនរួចទៀតចប់ហើយ» នាងរអ៊ូដាក់គេក្នុងន័យបន្ទោសគេស្រស់ៗតែម្តងដើមហេតុគឺគេតែម្នាក់លេងនាងខ្លាំងដល់ថ្នាក់ដើរមិនរួច។
«តែបន្តិចទៀតដើរបានវិញហើយ តោះបងនាំទៅងូតទឹក» ស៊ូហ្គាញញឹមផ្អែមដូចឈ្មោះបីនាងចូលទៅងូតទឹកដុសសម្អាតខ្លួនឱ្យនាងមួយចប់ ។
រៀបចំខ្លួនរួចជាស្រេចនាងសម្លឹងមើលម៉ោង ៧យប់ហើយចេះសំណាងដែលដើរបានដូចធម្មតាវិញ ប៉ុន្តែគេក៏ទាញនាងមកវិញមិនចង់ឱ្យទៅឡើយ។
«លែង បើមិនទៅម៉ាក់ខោកអូនបែកខួរមិនខាន»
«បងនិងយ៉ុនប៊ីក៏ទៅដែរ» យ៉ុនប៊ីរុញទ្វារដើរចូលមកខាងក្នុង តែងខ្លួនយ៉ាងសង្ហា ពីរនាក់ប៉ាកូនគេនេះចង់ឱ្យនាងស្ទះខ្យល់ស្លាប់ហើយ។
«ហុឺយ!»
«ម៉ាក់យ៉ុនប៊ីក៏ចង់ចួបលោកយាយដែរ ម៉ាក់ឱ្យយ៉ុនប៊ីនិងប៉ាទៅផងណា៎ៗម៉ាក់ជេន» នាងសម្លឹងមុខប៉ាកូនគេម្នាក់ម្តងៗ កូនក៏ធ្វើមុខកម្សត់ប៉ាក៏ធ្វើមុខស្មើដាក់នាង។
«ក៏បានទៅក៏ទៅ»
«យ៉េ» យ៉ុនប៊ីនរត់ទៅ Hi five ជាមួយប៉ារបស់គេយ៉ាងទំនងនេះប្រាកដជាល្បិចមនុស្សចាស់ក្បាលខូចនេះមិនខាន បើតែគេម្នាក់ឯងនាងមិនឱ្យតោងរោមជើងទៅជាមួយឡើយ។
ឡូជេនជាមួយនិងប៉ាកូនក្បាលខូចនោះបានមកដល់ផ្ទះនាងហើយ នាងឈរចុចកណ្តឹងតឺងៗទម្រាំតែម្តាយបើកទ្វារឱ្យគឺឈររោយជើង។
«សួរស្តីម៉ាក់រីករាយថ្ងៃកំណើត» នាងញញឹមដាក់ម្តាយ ដោយបែកគ្នាយូរសមល្មមដែរហើយ ប៉ុន្តែនាងនឹងម្តាយគឺនៅដដែលចូលចិត្តផ្ចាញ់សម្តីគ្នា។
«អឺរ!មកហើយក៏ចូលក្នុងមកឈររកស្អីទៀត» ម្តាយហៅចូលទៅក្នុងផ្ទះ នាងក៏ឈរអែនអនញញឹមដាក់ទើបគាត់ត្រូវជ្រួញចិញ្ចើមងឿងឆ្ងល់ ប៉ុន្តែក៏បានឃើញអ្នកផ្សេងទៀតដែលមកជាមួយ គាត់សម្លឹងមើលទៅបុរសសង្ហាជាមួយនិងក្មេងតូចដែលដែលឈរកាន់ដៃប្រុសសង្ហាម្នាក់នោះ។
«សួរស្តីលោកយាយ» ម៉ាក់របស់នាងសម្លឹងមុខនាងដោយកំពុងលោតសញ្ញាសួរពេញក្បាលហើយ ។
«អ្នកណា?»
«សង្សាខ្ញុំហើយនេះជាកូនគាត់»
«សួរស្តីម៉ាក់ក្មេក» ឡូជេន បើកភ្នែកធំៗសម្លឹងមកគេ នេះលេងសុទ្ធតែហៅម៉ាក់ក្មេកទៀតមិនខ្លាចទេឬ។
«ម៉ាក់ក្មេក?»
«បងស្រីមកយកយ៉ុនប៊ីចូលទៅក្នុងផង» នាងស្រែកប្រាប់បងស្រីដែលនៅខាងក្នុងឱ្យយកក្មេងចេញព្រោះបន្តិចទៀតអាចផ្ទុះអាវុធផងក៏ស្មានមិនត្រូវ។
បងរបស់នាងចេញមកមើលឃើញហេតុការណ៍បែបនេះក៏បក់ដៃហៅយ៉ុនប៊ីឱ្យទៅរកប៉ុន្តែគេក៏ងើយសម្លឹងមុខប៉ាគេ ទើបស៊ូហ្គាងក់ក្បាលឱ្យគេចូលទៅរកបងស្រីរបស់នាង។
«ម៉ាក់ជេនកូនទៅហើយ» ឮក្មេងហៅនាងបែបនេះទៀតម៉ាក់របស់ឡូជេនក៏កាន់តែបើកភ្នែកធំៗសម្លឹងកូន រួចក៏ច្រត់ចង្កេះបន្ទាប់មកក៏មួលដៃអាវ នាងក៏ត្រៀមខ្លួនរួចហើយ ស៊ូហ្គាក៏មកកាន់ដៃរបស់នាង បើត្រូវដំបងគេជាអ្នកទទួលជំនួស។
«ប្រាប់យើងឱ្យអស់មកនាងជេន»
«ខ្ញុំសង្សាជេនហើយក៏នឹងក្លាយជាប្តីរបស់នាងព្រោះពួកយើងជិតរៀបការហើយ»
«រៀបការ?» មួយផ្ទះលាន់មាត់ឡើងគ្រប់គ្នាភ្ញាក់ផ្អើលដែលគេនិយាយបែបនេះ។
«នាងជេន»
«ម៉ាក់គឺខ្ញុំនឹងគាត់ជាសង្សាគ្នាហើយពួកយើងក៏ផ្សំដំណេកមុនការរួចហើយដែរ»
«នាងជេន» ម៉ាក់របស់នាងស្រែកដោយស្លុតចិត្ត មិនគិតឡើយថានាងនិយាយទៅរួចដែរ។
«ខ្ញុំសុំទោសម៉ាក់»
«ឯងមានស្អីៗជាមួយគ្នារួចហើយ?»
«បាទ/ចាស៎»ពួកគេឆ្លើយដំណើរគ្នា វាកាន់តែធ្វើឱ្យម្តាយនេះជិតស្ទះទ្រូងស្លាប់ហើយ ។
«ពួកឯង ពួកឯងហ៊ានណាស់» ម៉ាក់របស់នាងបម្រុងយារដៃទះខ្នងកូនស្រីដូចរាល់ដង តែនាងក៏ទាញកន្រ្តាក់ដៃស៊ូហ្គារត់ចូលទៅខាងក្នុងមិនឱ្យត្រូវគាត់វ៉ៃទាន់ឡើយ។
«ម៉ាក់ទទួលស្គាល់ទៅយ៉ាងណាក៏ពួកយើងមានការផ្សំជាតិចូវចូលគ្នាហើយ»
«ឯងធ្វើឱ្យយើងគ្រាំទ្រូងណាស់» ស៊ូហ្គាមិនយល់មែនថាគ្រួសារម៉ាកអីទើបដេញវាយគ្នាដូចកូនក្មេងយ៉ាងនេះ ។
«ខ្ញុំចាប់បង្ខំនាងបើចង់បន្ទោសវាយក៏ធ្វើមកលើខ្ញុំចុះ» ស៊ូហ្គាឈប់មួយកន្លែងមិនរត់តាមនាងទៀតនោះទេ ម្តាយរបស់នាងក៏លើកដៃចង្អុលទៅកាន់ពួកគេដោយសម្លឹងរកមើលរបស់នៅក្បែរខ្លួនហើយក៏ប្រទាក់ភ្នែកនិងបាច់ផ្កាកុលាបមួយបាច់ធំលើកវាឡើងសំដៅយកទៅវាយពួកគេ ឡូជេននិងស៊ូហ្គាសម្លឹងមុខគ្នា។
«ឌឹបៗ»
«អូយ៎» ឡូជេនភ្នែករហ័សសម្លឹងឃើញប្អូនប្រុសបើកទ្វារចូលមកក៏ទាញគេមកជិតរួចទាត់មួយជើងទៅក្បែរម្តាយ ម្តាយក៏យកបាច់ផ្កាសំពោងក្បាលកូនប្រុសចា់ដៃដោយមិនស្មានថាជាកូនប្រុសពៅឡើយ។
«ម៉ាក់ៗឈប់»
«ជេម? នាងជេន?»
«ខ្ញុំនៅត្រង់នេះ» នាងលើកដៃដាក់ម្តាយទៀតថាអ្នកដែលគាត់វាយជាកូនពៅគាត់នោះទេ ។
YOU ARE READING
ប៉ាៗអូន!ជាលោកប៉ាស្ករ
Romanceស្នេហាបែបកំប្លុកកំប្លែង ដោយតួប្រុសចិញ្ចឹមកូនរបស់បងប្រុសដែលត្រូវជាក្មួយរបស់គេ ប៉ុន្តែប៉ាម៉ាក់របស់ក្មេងម្នាក់នោះបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចណ៍តាំងពីគេអាយុទើបបាន១ខួបមកម្ល៉េះទើប គេចិញ្ចឹមបីបាច់ទុកដូចជាកូនដោយហៅខ្លួនឯងថាប៉ាហើយហៅក្មួយនោះថាជាកូន!