ភាគបញ្ចប់

2K 104 3
                                    

ភាគ១៦ភាគបញ្ចប់:សុភមង្គលគ្រួសារគឺស្ថិតលើភាគីទាំងសងខាង ។

រៀបចំផ្កាគ្រប់១០០ទងរួចក៏ចូលមកក្នុងបន្ទប់ ដោយឃើញថាស៊ូហ្គាកំពុងតែជូតខ្លួនឱ្យយ៉ុនប៊ី នាងក៏ដើរទៅដេកលើពូកដោយងើយសម្លឹងមុខរបស់គេ ។
«អូនហត់ណាស់»
«ដេកទៅអ៊ីចឹង» នាងស្រាប់តែស្ទុះមកជិតគេ នេះស្តាប់ទៅដូចកំពុងតែដេញនាងឬក៏ធុញជាមួយនឹងនាងហើយ។
«បងមិនគិតដេញអូនឱ្យទៅងូតទឹកឬក៏និយាយថាបងនឹងងូតទឹកឱ្យអូនទេ?» យ៉ុនប៊ីសម្លឹងមុខប៉ាម៉ាក់របស់គេ ទោះជាចង់និយាយអីក៏ប្រហែលត្រូវស្ងាត់ចាំស្តាប់មនុស្សចាស់ប្រកែកគ្នាឱ្យហើយសិនដែរ ។
«ធំហើយងូតទឹកខ្លួនឯងបានហេតុអ្វីក៏ចាំតែបងងូតឱ្យ?» គេលើកចិញ្ចើមសួរទើបនាងសុីញ៉ូភ្នែកឱ្យកូនជួយនិយាយនាង តែនាងម្នាក់ឯងគឺនិយាយមិនឈ្នះគេនោះទេ។
«ប៉ា!ម៉ាក់ជេនហត់ប៉ាងូតទឹកឱ្យដូចប៉ាងូតឱ្យកូនផងទៅ» យ៉ុនប៊ីទាញអាវប៉ារបស់គេតិចៗជួយនិយាយជំនួសម្តាយ ប៉ុន្តែក៏ត្រូវប៉ារបស់គេបដិសេធដដែលនិងមិនអាចឡើយ។
«មិនគឺមិនកុំចូលដៃចូលជើងគ្នា បន្តិចទៀតក៏គេងពេលប៉ាស្លៀកពាក់ឱ្យរួច»
តុកៗ! គ្រប់គ្នាក៏បង្វែរការចាប់អារម្មណ៍ទៅសំឡេងនៃការគោះទ្វារវិញ ហើយអ្នកដែលគោះទ្វារនោះគឺជាម៉ាក់របស់ឡូជេនតែម្តង ។
«លោកយាយ»
«យ៉ុនប៊ីទៅគេងជាមួយយាយណា៎ចៅ» ចៅប្រុសគ្រាន់តែឮបែបនេះក៏ទាញយកសម្លៀកបំពាក់រត់ទៅរកយាយរបស់គេ ហេតុអីក៏ព្រមលឿនយ៉ាងនេះ។
«ម៉ាក់មិនអីទេឱ្យយ៉ុនប៊ីគេងជាមួយពួកខ្ញុំបានហើយខ្ញុំមិនបង្កសំលេងរំខានឱ្យយ៉ុនប៊ីភ្ញាក់ឡើយ»ស៊ូហ្គា ឈរអេះចិញ្ចើមមិនដឹងថាត្រូវធ្វើបែបណាចំពោះអនាគតប្រពន្ធរបស់គេឡើយ និយាយស្អីចេញមកក៏មិនដឹងដែរ។
«នាងជេន! យើងហាមពួកឯងធ្វើអីផ្តេសផ្តាសឮដែរទេ?»អ្នកជាម្តាយលើកដៃចង្អុលទៅកាន់ពួកគេ ហើយគិតថាស្តាប់ដែរឬបើមើលមិនឃើញផងនោះបន្ទប់ផ្សេងគ្នាសោះ។
«បាទ៎» ស៊ូហ្គាឆ្លើយថាយល់ព្រមប៉ុន្តែក្នុងចិត្តរបស់អ្នកខ្លះកំពុងតែមិនព្រមតាមឡើយ នាងជូនដំណើរម្តាយចេញពីបន្ទប់ រួចក៏បិទទ្វារចាក់គន្លឹះក្រឹប ដោយបែរមកញញឹមដាក់អនាគតប្តីនាង។
«យ៉ុន»
«ទៅងូតទឹកហើយក៏ដេក យល់ដែរទេ?» គេហាក់បីដូចធ្វើព្រងើយៗដាក់នាង មិនខ្វល់ថានាងចង់បានអ្វីឡើយ នាងដើរចូលទៅជិតគេទាំងកំពុងកើតការអន់ចិត្តជាពន់ពេកចំពោះរូបគេក្នុងពេលនេះ។
«យ៉ុន»
«បិទមាត់ ហើយក៏ចូលទៅងូតទឹក» គេបែរខ្នងនិយាយជាមួយនាងដោយរៀបចំកន្លែងដេក ប៉ុន្តែនាងក៏អោបចង្កេះគេពីក្រោយដោយបង្អូសដៃឡើងលើចុះក្រោមអង្អែលលើទ្រូងរបស់គេ។
«បងមិនចង់ពិតមែន?»
«ងូតទឹក»
«តែអូនចង់ហើយ» នាងរុញគេឱ្យដួលទៅលើពូករួចក៏ហក់ទៅទ្រោបពីលើគេ ចាប់ទាញអាវគេចេញធ្វើឫកពាជាអ្នករំលោភគេម្តង។
«ជេន ឈប់យើងកំពុងតែនៅទីណាអូនគួរយល់កុំផ្តេសផ្តាសបងមិនចូលចិត្ត» គេថាតែបែបនេះប៉ុន្តែក្នុងចិត្តផ្សេងពីហ្នឹង នាងក៏បញ្ឈប់ទង្វើររបស់ខ្លួនឯងភ្លាមៗដោយលែងចង់ធ្វើអ្វីជាមួយគេទៀតហើយ ដោយដេកបែរខ្នងដាក់ម្តងចាំមើលមកលួងឬក៏អត់។
«បង...ចង់បានន័យថា»
«អូនយល់ហើយ បើថាខ្ពើមអូនក៏និយាយមក» នាងងក់ករបែរខ្នងចេញថែមទាំងទាញភួយមកឃ្លុំជិតក្បាលទៀត ដោយគេក៏ទាញភួយចង់ចូលទៅជាមួយដែរប៉ុន្តែនាងមិនព្រមទើបទាញចុះទាញឡើងរមៀលធ្លាក់គេចុះមកក្រោម។
«ឌឹប»
«យ៉ុន»
«ឈឺ!អូយ៎!ថ្លោះចង្កេះអស់ហើយ» គេស្ទាបចង្កេះស្រែកឱ្យនាងចុះទៅក្រោម នាងក៏ចុះមករកពិតមែនហើយពេលនោះគេក៏ចាប់នាងផ្តួលឱ្យនៅក្រោមទ្រូងរបស់គេ ។
«ល្បិច?»
«ត្រូវហើយ!»
«កុំ!មិនត្រូវការឡើយ ស្អប់បងដែលមិនខ្វល់ជាមួយអូន» ស៊ូហ្គា គេបែរជាសម្លឹងមើលនាងហើយគិតថាក្មេងម្នាក់នេះកំពុងតែគិតអ្វីម្តងបែបនេះហើយម្តងក៏បែបនោះគេមិនដឹងថាគួរតែធ្វើបែបណាឡើយ។
«បងគ្រាន់តែមិនចង់ធ្វើឱ្យអូនត្រូវឈឺយល់ដែរទេ?»
«មិនឈឺផងស្រួលសឹងងាប់» ស្រួលឬ?គេក៏លើកនាងផុតពីឥដ្ឋការ៉ូយកទៅក្នុងបន្ទប់ទឹក ឱ្យសាករសជាតិក្នុងនឹងម្តងចាំមើលថាស្រួលទៀតទេ ។
«យ៉ុន ចង់ធ្វើអី?» នាងសួរដោយឫកពាញញើតជាមួយការមកធ្វើអីៗគ្នានៅក្នុងបន្ទប់ទឹកនេះ ប៖ុន្តែគេមិនខ្វល់ពីសំណួររបស់នាងឡើយ ដោយចាប់នាងឱ្យទល់ខ្នងទៅជញ្ជាំងរួចក៏មួលទឹកស្រោចមកពីលើ ។
«យ៉ុន»
«ចង់ស្រួលកុំមាត់ បងធ្វើឱ្យអូនស្រួលបាន» នាងធ្មេចភ្នែកគ្រវីក្បាលបែរមុខមករកគេវិញ គាប់ជួនចំពេលគេដោះអាវទម្លាក់ចុះទៅហើយ នាងក៏សម្លឹងមើលគេដោយភ្លេចអស់នូវរភងដែលចង់ធ្វើ គេក៏ក្រសោបកញ្ចឹងករបស់នាងមកថើប ដោយខណៈពេលនេះអ្វីក៏លែងដឹង ដឹងត្រឹមតែថាជ្រកក្រោមទ្រូងរបស់គេ គឺគ្រប់គ្រាន់ហើយ។
     ៣ខែក្រោយមក...

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now