ភាគ៤: អាចឈានដល់រឿងនោះដែរឬទេ...?
យ៉ុនហ្គីអូសនាងមកដល់បន្ទប់របស់គេ ដោយមិនអស់ចិត្តក៏ឈរអោបដៃសម្លឹងមុខនាងដែលប្រសព្វនិយាយពាក្យផ្តេសផ្តាសជាមួយគេនុងចង់បំបាក់មុខរបស់គេ។
«ហេតុអ្វីក៏មកឆែកការបូបលុយរបស់ខ្ញុំដែរ?»
«ធ្វើលេងអ្នកណាដែលដឹងនោះថាលោកមានស្ករកៅស៊ូស្វិតដាក់ជាប់ក្នុងការបូបជាមួយ» នាងព្រិចភ្នែកពេបមាត់ដាក់គេចុចចង្អុលដៃខ្លួនឯងទៅវិញទៅមក ហើយក៏ចង់ខឹងដែរគេមានវានៅក្នុងការបូប។
«ហេតុអ្វីក៏ហៅថាស្ករកៅស៊ូស្វិត?»
«ចុះចង់ឱ្យខ្ញុំនិយាយថាលោកដាក់ស្រោមអនាម័យក្នុងការបូបលុយ?» នេះសួរមកក៏សួរទៅវិញភ្ជាប់គ្នានឹងសំណួររបស់គេមិនទំនងសោះតែម្តងហើយ ។
«នាងខឹងដែលខ្ញុំដាក់ស្រោមអនាម័យក្នុងការបូប?» ស៊ូហ្គា ដើរចូលទៅរកនាងម្តងមួយជំហានៗ សួរដោយចង់បានចម្លើយពិតៗចេញពីមាត់របស់នាង។
«ត្រូវហើយខ្ញុំខឹងណាស់ដែលលោកមានស្រោមបែបនេះ ដេកជាមួយស្រីច្រើននាក់ហើយទើបស្រោមច្រើនម្លឹងៗដឹងទេថាខ្ញុំប្រច័ណ្ឌៗ » ឡូជេន ត្រអឹរចំពេលដែលនិយាយថាប្រច័ណ្ឌដាក់គេ ស្របពេលនោះដែរស៊ូហ្គាក៏ធ្វើជាឆ្ងល់ដែលនាងចេះនិយាយចេញមករួចថាប្រច័ណ្ឌគេទាំងដែលមិនត្រូវជាអ្វីហ្នឹងគ្នាផងនោះ។
«ប្រច័ណ្ឌខ្ញុំ? នាងនឹងខ្ញុំត្រូវជាអ្វីជាមួយគ្នាឬ?» បន្ទាប់ពីសម្រួលឥរិយាបថរួចរាល់ត្រៀមពាក្យសម្តីដោះសារួចអស់ហើយនាងក៏បានហើបមាត់តបតវិញយ៉ាងស្វាហាប់។
«ច្រឡំ!ខ្ញុំភ្លេចខ្លួន ស្មានតែជាប្រពន្ធលោកធ្វើជាម្តាយចិញ្ចឹមរបស់យ៉ុនប៊ីហើយនៅច្រឡំថាធ្វើជាប្រពន្ធលោកទៀត ចំមែនហើយខ្ញុំ» ស៊ូហ្គាខោកនាងមួយក្រញ៉ឃ្លុះដែលគិតបានវែងឆ្ងាយល្អណាស់ នៅមិននៅចេះតែស្រមៃថាធ្វើប្រពន្ធរបស់គេ។
«អ៊ូយ៎!ឈឺហ្អា៎ណា៎» នាងធ្វើមុខស្អុយប៉ែពេលត្រូវមួយក្រញ៉ដ៏ស័ក្តិសិទ្ធិពីប្រុសស្ករសម្នាក់នេះ។
«ឈឺឱ្យចាំកុំស្រមៃច្រើនពេក» ឡូជេនដូចជាចង់ភាំងពេលគេអោនមកក្បែរជើងរបស់នាងថែមទាំងចាប់ជាយរ៉ូបរបស់នាងទៀត។
«យ៉ុនហ្គី លោកធ្វើអីហ្នឹង? កុំណា៎ប្រយ័ត្នបាក់គ្រែ» និយាយដោយការភ័យខ្លួនខ្លាំងហើយបានជាបែកញើសហូរស្រក់មកស្រឹបៗបែបនេះ។
«ខួរក្បាលនាងមានតែរឿងបែបហ្នឹង?» ស៊ូហ្គាសែនហួសចិត្តជាមួយខ្លាំងមែនទែនហើយ ឆ្កួតឬជាបានជាគិតមកលើគេដូច្នេះ។
«ចុះលោកទាញជាយរ៉ូបខ្ញុំធ្វើអី?»
«ស្បែកជើងនាងរបូតខ្សែកឹប» គេគ្រាន់តែលើកជាយរ៉ូបរបស់នាងចេញបន្តិចប៉ុណ្ណឹងដោយកឹបវាចូលគន្លឹះវិញតែអ្នកណាដឹងថានាងច្នៃចេញមកយ៉ាងនេះទៅវិញ។
«ខុសទៀតហើយ»
«រួចហើយទៅណាក៏ទៅចុះ» នាងក៏ទៅមែនលែងចង់ខ្វល់ហើយនាំមកមិនរំលោភផងឥតបានការខំតែគិតផ្តេសផ្តាសមួយសន្ទះធំហើយឃើញមុខដូចជាខឹងសោះមុននេះ តែឥលូវប្រែជាទឹកកកអស់រលីង។
«ឌឹប!!!» ឡូជេន ខាំបបូរមាត់ខ្នាញ់ពេលបម្រុងបើកទ្វារចេញពីក្នុងបន្ទប់របស់គេត្រលប់ទៅវិញហើយនឹងហា៎ តែបែរជាត្រូវបង្អាក់ដំណើរដោយគេទះគូទរបស់នាង។
«លោកយ៉ាងម៉េចហ្នឹង?ហេតុអ្វីក៏ទះគូទខ្ញុំ?» នាងមិនបែរមុខមកមើលឡើយត្រឹមតែនិយាយថាឱ្យគេ ។
«ខ្ញុំមិនបានទះគូទនាងទេ»
«បើអ៊ីចឹង ខ្មោចមកពីណាដែលទះនោះ?» ទ្រាំលែងបានក៏បែរមកនិយាយផាំងៗជាមួយគេវិញ ទើបគេចង្អុលទៅផ្នែកខាងក្រោយហើបមាត់ម្ហបៗដាក់នាង។
«ស្អីលោក?» ឡូជេន នេះនិយាយពីថាឆ្ងល់ខ្លាំងបំផុតហើយ តើនិយាយអ្វីនាងស្តាប់មិនយល់ឡើយ។
«តុក្កកែ! តុក្កកែ លោតទៅលើគូទរបស់នាង» ឡូជេន ចាប់ផ្តើមភ័យបែរងាកក្រោយយឺតៗព្រោះចង់ដឹងថាដូចដែលគេប្រាប់ឬទេ។
«កុំបែរប្រយ័ត្នវាហក់មកទំលើមុខរបស់នាង» ស៊ូហ្គាលើកដៃហាមយ៉ាងលឿន ពេលនាងបម្រុងបែរទៅមើល ។
«អ្អាយ៎ យកវាចេញទៅខ្ញុំខ្លាចសត្វហ្នឹងណាស់» នាងរត់ទៅរកគេដើម្បីឱ្យគេជួយចាប់ចេញប៉ុន្តែគេមើលទៅក៏ដូចខ្លាចដែរ ទើបនាងរត់ទៅដេកផ្កាប់មុខលើពូករបស់គេជំនួសវិញ។
«អ្អាយ៎! ចាប់វាចេញឱ្យលឿនឡើង»
«ស្ងៀមកុំរើប្រយ័ត្នវាហក់ទៅទំលើក្បាល»
«ចាប់ចេញ» នាងនៅតែបន្តស្រែកឱ្យគេចាប់ចេញតែគេបែរជាលួចអស់សំណើចជាខ្លាំង ។
«យ៉ុនហ្គីឱ្យលឿនឡើង»
«ដឹងហើយៗ»
«ផាច់ៗ»
«នេះគូទខ្ញុំទេលោកមកទះធ្វើអី?» ទោះជាដេកផ្កាប់មុខហើយក៏នៅស្រែកថាឱ្យគេបានដែរ ឱ្យចាប់តុក្កកែបែរជាមកទះគូទរបស់នាង។
«ចាប់ខុសវារត់» គេធ្វើជាឆ្លើយជាមួយនាងផងហើយក៏យកដៃទះកំប៉ែសគូទនាងផង ការពិតគេក្បាលខូចទះគូទរបស់នាង តែកុហកថាតុក្កកែធ្លាក់លើគូទរបស់នាង ។
«ចាប់ចេញហើយឬនៅ?»
«នៅទេ»
«អ្អាយ៎! នេះគូទខ្ញុំមិនមែនតុក្កកែទេ»
«ច្រឡំ» មនុស្សក្បាលខូចបន្លំធ្វើជាចាប់តុក្កកែចេញរួចក៏លើកនាងឱ្យដេកផ្ងារ មើលមុខនាងហើយក៏អស់សំណើចមិនស្ទើរឡើយ។
«វាទៅបាត់ហើយ» ឡូជេន ដកដង្ហើមវែងៗធូរទ្រូងខ្សាកពេលគេនិយាយដូច្នេះ ។
«តុក្កកែឆ្កួតមកទំលើគូទខ្ញុំ» ស៊ូហ្គា អោនមុខចុះទៅរកនាង មិនដឹងថាមានបំណងអ្វីឡើយ នាងក៏សម្លឹងចំៗគេដោយលើកដៃបម្រុងរុញគេចេញ ប៉ុន្តែក៏ត្រូវគេសង្កត់ចុះ ទម្លាក់បបូរមាត់ថើបនាងជំនួសវិញ ។
«អ្ហឹម» គេក្រេបជញ្ជក់ថ្នមៗ នាងក៏យល់ព្រមលែងប្រកែកស្របតាមគេ។
«ភឹប!!!» ឡូជេន កន្រ្តាក់ដៃចេញពីគេ ដោយនាងច្រានគេចេញតែមិនមែនច្រានហើយរត់នោះទេ នាងបែរជាផ្តួលគេឱ្យនៅក្រោមនាងម្តង គ្រាន់តែគេហើបខ្លួនបន្តិចក៏នាងរុញផ្អឹបចុះវិញមួយទំហឹងទៅលើពូក។
ស៊ូហ្គាក៏លើកដៃម្ខាងទៅអង្អែលត្រគាករបស់នាង ម្ខាងទៀតក៏ទាញនាងចុះមករកគេថ្នមៗដោយផ្អឹបបបូរមាត់ជាប់គ្នា។
YOU ARE READING
ប៉ាៗអូន!ជាលោកប៉ាស្ករ
Roman d'amourស្នេហាបែបកំប្លុកកំប្លែង ដោយតួប្រុសចិញ្ចឹមកូនរបស់បងប្រុសដែលត្រូវជាក្មួយរបស់គេ ប៉ុន្តែប៉ាម៉ាក់របស់ក្មេងម្នាក់នោះបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចណ៍តាំងពីគេអាយុទើបបាន១ខួបមកម្ល៉េះទើប គេចិញ្ចឹមបីបាច់ទុកដូចជាកូនដោយហៅខ្លួនឯងថាប៉ាហើយហៅក្មួយនោះថាជាកូន!