ភាគ១០:

1.3K 66 0
                                    

"ប៉ាៗអូនជាលោកប៉ាស្ករ"

ភាគទី១០: មិនបាត់ខឹងបើមិន...>'<

ស៊ូហ្គាបើកឡានចេញមកបានឆ្ងាយគ្រាន់បើដែរហើយ ដោយគេលើកដៃម្ខាងមកច្រូងសក់ក្បាលព្រមទាំងសម្លឹងតាមកញ្ចក់ និងឡានផ្សេងទៀតដែលកំពុងតែបើកហួសគេម្តងមួយម្តងពីរ អារម្មណ៍ក្នុងពេលនេះគឺអន់ចិត្តជាមួយហ្នឹងនាងខ្លាំងណាស់ចង់ខឹងចង់វាយក៏មិនអាចធ្វើបានដោយគេក៏ស្រមៃគិតទៅដល់រឿងកាលប៉ុន្មានខែមុន ។
  ៣ខែមុន...
ស៊ូហ្គាបានយកចំណីមកឱ្យសត្វឆ្មាដែលអនាថាហើយឆ្មានោះនីហាលភ្លៀងទើបគេយកវាមកកន្លែងមួយដែលក្បែរក្រុមហ៊ុនរបស់គេ ព្រមទាំងយកកេសនិងដៃកន្សែងទ្រាប់ពីខាងក្នុងរួចក៏បីឆ្មាដាក់ក្នុងកេស។ ប៉ុន្តែពេលនេះពេលដែលគេយកចំណីមកឱ្យវាក៏ឃើញមាននារីម្នាក់យកមកឱ្យមុនគេបាត់ទៅហើយ ថែមទាំងកំពុងលេងជាមួយវាទៀត គេឈរសម្លឹងពីចម្ងាយមើលនាងដោយញញឹមទាំងមិនដឹងខ្លួន ពេលនាងចេញផុតទើបគេចូលម្តងហើយក៏បានឃើញចំណីឆ្មាដែលនាងយកមកទុកនៅក្បែរកេស ។
ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃនាងចេះតែមកលេងជាមួយឆ្មាដែលគេយកមកទុកនៅទីនេះ គេក៏លង់និងសម្រស់របស់នាង ចាប់អារម្មណ៍ទៅលើនាងតែម្តង។
ហើយថ្ងៃមួយនាងក៏បានទុកទឹកសុទ្ធមួយដបនិងសាំងវុិចដោយភ្ជាប់ជាមួយក្រដាសណូតមួយសន្លឹក។
"អរគុណដែលយកឆ្មាគួរឱ្យស្រឡាញ់នេះមកចិញ្ចឹម ហើយសាំងវុិចមួយដុំនេះសម្រាប់មនុស្សចិត្តល្អ" ស៊ូហ្គាអានចប់ក៏ញញឹមបន្ត ដោយគេតែងតែមកលួចសម្លឹងនាងមិនឱ្យនាងបានដឹងឡើយហើយក៏មិនដែលបាននិយាយគ្នាឬក៏បង្ហាញខ្លួនឱ្យនាងបានឃើញឡើយ ប៉ុន្តែថ្ងៃមួយគេក៏សម្តេចចិត្តយកឆ្មានោះទៅមណ្ឌលដែលចិញ្ចឹមនិងថែរក្សាសត្វ ចាប់តាំងពីពេលនោះមកគេក៏លែងបានឃើញនាង ប៉ុន្តែដល់ពេលដែលគេរើសអ្នកមើលថែកូនរបស់គេ នាងក៏បង្ហាញខ្លួនមកគេក៏លួចសប្បាយអរនៅក្នុងចិត្តទើបគេមិនដែលប្រកាន់នាងពីរឿងដែលនាងក្លាហានហ៊ានឆ្វេចឆ្វាចពេញផ្ទះរបស់គេនោះទេ គេស្និទ្ធិស្នាលជាមួយនាងព្រោះតែគេលង់ស្រឡាញ់នាងជាយូរមកហើយ។
បច្ចុប្បន្ន...
គេគិតហើយក៏មិនអាចឈប់ស្រឡាញ់នាងបានឡើយ ទើបបកឡានត្រលប់ទៅផ្ទះវិញ គាប់ជួនលេខរបស់នាងក៏តេចូលមកល្មម។
(មកផ្ទះវិញមកខ្ញុំរង់ចាំ)ស្តាប់ពាក្យថារង់ចាំហើយ គេក៏បន្ថែមល្បឿនឱ្យកាន់តែលឿននិងឆាប់ដល់ផ្ទះវិញប៉ុន្តែមាត់របស់គេមិនសហការណ៍នោះទេ។
«មិនបាច់ទេ»
(យ៉ុន)
«បែកគ្នាទៅ» អ្នកម្ខាងទៀតសឹងតែរបូតទូរស័ព្ទជ្រុះពីដៃពេលគេថាបែកគ្នា នាងមិនសុខចិត្តក៏បិទទូរស័ព្ទក្រឹបរត់ទៅដេកចាំគេនៅក្នុងបន្ទប់របស់គេភ្លាមៗ សុំបែកងាយម្ល៉េះចង់ឱ្យនាងចំណាយពេលដោយអសារបង់មែនទេ ។
ប្រហែលជាកន្លះម៉ោងក្រោយ ស៊ូហ្គាត្រលប់មកដល់ផ្ទះវិញដោយគេឡើងមកជាន់ខាងលើរួចក៏សម្លឹងទៅបន្ទប់របស់នាង រង់ចាំឆ្កួតអីមិនចេញមកក្រៅបន្ទប់ផងនោះ គិតហើយក៏ដើរចូលទៅបន្ទប់ខ្លួនឯងទាំងមួម៉ៅក្នុងទ្រូង។
ក្រាក!!!
ពឹប!!!
«វ៉ាក់អឺ!» ស៊ូហ្គាបើកភ្លើងរួចក៏សឹងតែលស់ព្រលឹងពេលនាងបើកភួយមកអង្គុយឆ្ថក់បែបនេះ។
«នាងមកក្នុងបន្ទប់ខ្ញុំធ្វើអី?» សួរដោយឃ្នើសក្នុងចិត្តខំគិតថាបើមិនមកតាមលួងគេខឹងដល់ជាតិក្រោយមិនខានទេ ហើយក៏ចង់ចេញពីក្នុងបន្ទប់លេងចរិកមាន់តាមមនុស្សស្រីខ្លះក៏មិនថ្វីដែរ។
«យ៉ុន យ៉ុន កុំអាលទៅ» នាងស្ទុះទៅអោបគេពីក្រោយយ៉ាងលឿនដូចខ្លាចគេនឹងរត់ចេញបាត់ពីក្នុងជីវិតរបស់នាង។
«លែង កុំអោបខ្ញុំ នាងមិនស្មោះត្រង់បន្តក៏គ្មានន័យ»
«សុំទោសឈប់កុហកហើយ សុំទោស១០០០លើកក៏បានដែរណា៎ ប៉ាយ៉ុន អូនស្រឡាញ់បង» នាងដកដៃចេញពីចង្កេះរបស់គេរួចក៏ទៅឈរពីមុខគេដោយលើកដៃទាំងសងខាងចាប់ត្រចៀកខ្លួនឯងជាការសុំអភ័យទោសពីគេ។
«អត់»ថារួចក៏បែរមកមើលមុខនាងវិញ ដោយមិនដឹងថាត្រូវធ្វើបែបណាទើបនាងទាញគេផ្តួលមកពីលើតែម្តង។
«សុំទោសពិតមែន ខ្ញុំមានរឿងផ្ទៃក្នុងមួយទៀតប្រាប់លោក» ដោយគិតថានាងនៅមានរឿងកុហកទើបគេមួម៉ៅឡើងមកទៀត ។
«មិនចង់ស្តាប់»
«ត្រូវតែស្តាប់» ឡូជេនក៏ចាប់ផ្តើមរៀបរាប់ប្រាប់គេថា...
កាលពី៣ខែមុន...
តាមពិតនាងបានលបចាំមើលថាមនុស្សដែលយកឆ្មាមកកាន់ទីនេះមានមុខមាត់បែបណា ហើយទីបំផុតថ្ងៃនោះក៏មកដល់នាងបានឃើញគេ ដោយនាងក៏ញាប់ញ័រត្រេកអរជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែយកចំណីមកឱ្យឆ្មាដែលគេយកមកទុកនៅក្បែរក្រុមហ៊ុនមួយនោះតែមិនបានដឹងថាជារបស់គេឡើយ ។
ថ្ងៃមួយនាងបានទុកសាំងវុិចនិងទឹកមួយដបព្រោះតែនាងចេញមកក្រៅព្រឹកពេកហើយក៏ទិញសម្រាប់គេមួយចំណែកដែរ ប៉ុន្តែនាងបម្រុងរៀបដើរចេញហើយក៏ឮសម្រឹបជើងទើបរកកន្លែងរត់ពួនកុំឱ្យបានឃើញ ពេលគេចូលមកហើយក៏អានណូតនិងកាន់សាំងវុិចរបស់នាងដោយស្នាមញញឹមនិងញុំាវាភ្លាមៗទៀតផង នាងឃើញហើយក៏រំភើបលើសដើមព្រោះធ្លាក់អន្លង់ស្នេហ៍របស់គេកាន់តែខ្លាំង ដល់ថ្ងៃមួយនោះឆ្មាក៏លែងឃើញមនុស្សក៏បាត់ទើបលែងបានមកលបមើលគេទៀត ប៉ុន្តែពេលបងស្រីនាងបញ្ជូននាងមកទីនេះក៏បានចួបគេម្តងទៀតដោយនាងគិតថាគេមិនស្គាល់នាងនោះទេទើបធ្វើហីៗដែរ ហើយក៏រៀបចំគម្រោងការតាមស្រឡាញ់និងធ្វើឱ្យគេស្រឡាញ់នាងវិញហើយពេលដែលនិយាយទូរស័ព្ទថាគេចូលអន្ទាក់នាងនោះគឺចូលបែបនេះគឺគេស្រឡាញ់នាងវិញដូចគ្នា។
បច្ចុប្បន្ន...
ស៊ូហ្គាស្តាប់នាងរៀបរាប់ចប់ហើយក៏ធ្វើជាពេបមាត់ចេញការពិតនាងក៏ស្គាល់និងចងចាំគេដែរសោះ។
«គឺវាបែបនេះ ឈប់ខឹងទៅណា៎ៗ ប៉ាយ៉ុនបណ្តូលចិត្តជេន»
«ចុះហេតុអីធ្វើមិនស្គាល់?»
«មកពីខ្ញុំចង់នៅស្និទ្ធជាមួយលោកឱ្យយូរៗសិន» នាងតោងករបស់គេឱ្យគេអោនមកថើបនាងប៉ុន្តែគេនៅតែធ្វើមុខស្មើមិនព្រមតាននាងសោះ ។
«ចាំអស់ខែមកលួងម្តងទៀតទើបបាត់ខឹង»
«យ៉ុន!ចង់ឱ្យខ្ញុំលួងដោយរំលោភលោក?»
«ហ្នឹងហើយ រំលោភចេះដែរទេ? បើមិនចេះបើក YouTube មើលខ្លះទៅ» ឡូជេន ដូចជាចង់ខឹងជាមួយគេវិញយ៉ាងម៉េចក៏មិនដឹងដែរ ខណៈពេលនោះនាងក៏លែងដៃចេញពីករបស់គេ ទើបគេទាញដៃរបស់នាងមកដាក់ពីលើ ក វិញ។
«ខ្មើត»
«ចរិកមាន់កាត់តាមនាង»

ប៉ាៗអូន!ជាលោកប៉ាស្ករWhere stories live. Discover now