ភាគ២: កាច់បំបាក់ក្បាលចោលមិនខាន...
យ៉ុនហ្គីជាមួយនិងកូនប្រុសរបស់គេចេញទៅបាត់នាងក៏រៀបចំជួយធ្វើកិច្ចការអ្នកនៅក្នុងផ្ទះ ហើយក៏មកចួបនិងស្រ្តីវ័យចំណាស់ដែលរស់នៅមើលថែផ្ទះនេះយូរមកហើយ នាងមានចម្ងល់តាំងពីថ្ងៃចូលមកដំបូងម្ល៉េះ។
«អ៊ំស្រីសុំសួរបន្តិចបានទេ តើប្រពន្ធលោកយ៉ុនហ្គីរវល់អីមែនទេទើបមិនឃើញនាងសោះ» អ៊ំស្រីដែលមាននាមថាជាមនុស្សចាស់នឹងរស់នៅទីនេះយូរហើយក៏តបវិញទាំងអស់សំណើចជាមួយនាងតូចដែលមិនសូវជាដឹងខ្យល់អី។
«លោកយ៉ុនហ្គីមិនទាន់មានប្រពន្ធនោះទេ»
«អុញ៎!ចុះកូនប្រុសរបស់គេវិញនោះ»
«ជាកូនរបស់បងប្រុសយ៉ុនហ្គី គេស្លាប់ទាំង២នាក់ប្តីប្រពន្ធកាលពីបីឆ្នាំមុនដោយសារគ្រោះថ្នាក់ចរាចរណ៍» ឡូជេន ងក់ក្បាលបានយល់ពីអ្វីដែលគាត់និយាយហើយអ៊ីចឹងបានន័យថាយ៉ុនប៊ីគឺជាក្មួយរបស់គេ ។
«ចុះយ៉ុនប៊ីដឹងទេថាគេមិនមែនប៉ាបង្កើត»
«យ៉ុនប៊ីនៅក្មេងពេកមិនស័ក្តិសមនិងប្រាប់ពេលនេះឡើយ» ឡូជេនអស់ចម្ងល់ហើយ ទើបរត់ឡើងទៅបន្ទប់វិញពេលសួរឱ្យអស់ចម្ងល់ក្នុងរឿងនេះ ស្មានតែពោះម៉ាយប្រពន្ធរត់ចោលដោយសារមុខសស្លេកចែងចាំងនេះហើយតាស៎។
អ៊ំស្រីឆយដើរទៅរកឡូជេនដែលកំពុងតែឈរបាញ់ទឹកដាក់ផ្កាព្រោះថ្មើរនេះដល់ម៉ោងយ៉ុនប៊ីចេញពីសាលាហើយអ្នកផ្សេងទៀតក៏រវល់ទៅទិញឥវ៉ាន់ទុកសម្រាប់ថ្ងៃពិសេសនៅថ្ងៃស្អែក បើទុកឱ្យយ៉ុនប៊ីនៅចាំយូរខ្លាចគេយំ។
«ជេន!ជេន»
«ចាស៎? អ៊ំស្រីមានការអីឬ?» នាងបែរមករកតាមប្រភពសំឡេងដោយទុកទុយោទឹកចុះ ដោយធ្វើមុខឡេឡឺសម្លឹងអ្នកជាមនុស្សចាស់។
«ឯងទៅទទួលយ៉ុនប៊ីចេញពីសាលាផង ពេលនេះគ្រប់គ្នាគេរវល់អស់ហើយ នេះជាសាលាយ៉ុនប៊ី» អ៊ំស្រីឆយហុចអាស័យដ្ឋានឱ្យទៅនាង ព្រមទាំងឱ្យនាងប្រញាប់ទៀត វាល្ងាចហើយឬមិនដឹងសោះលួចដេកតែ៤ទៅ៥ម៉ោងសោះជិតដល់ពេលចួបប៉ាកូនគេទៀតហើយ។
«ចាស៎!បើអ៊ីចឹងខ្ញុំទៅហើយផ្ញើស្រោចផ្កាផង» ឡូជេនរត់ចូលទៅខាងក្នុងដើម្បីយកការបូបរួចក៏រត់ចេញមកវិញយ៉ាងលឿនធ្វើឱ្យតែមនុស្សចាស់ភ្ញាក់និងវត្តមានរបស់នាង។
ឡូជេនដើរអើតៗសម្លឹងមើលក្មេងក្បាលខូចដែលកំពុងនៅជាមួយអ្នកគ្រូរបស់គេ គ្រាន់តែងាកមកឃើញនាងភ្លាមក៏បេះដៃអ្នកគ្រូចេញរត់មករកនាងតែម្តង។
«បងជេន»
«អឹប!ធ្ងន់ណាស់» នាងលើកគេមកពរួចក៏ថើបថ្ពាល់ខ្សឺតដោយងក់ក្បាលដាក់អ្នកគ្រូរបស់គេបន្តិចទើបពយ៉ុនប៊ីចេញពីបរិវេណសាលា ។
«បងជេន យ៉ុនប៊ីមិនទាន់ចង់ទៅផ្ទះវិញឥលូវទេ»
«បើអ៊ីចឹងចង់ទៅណា?» នាងមើលតាមដៃរបស់យ៉ុនប៊ីដែលកំពុងចង្អុលទៅកាន់ហាងភ្លៅមាន់បំពងទល់មុខខ្លោងទ្វារសាលាទើបនាងបែរមកញញឹមដាក់គេទាំងហួសចិត្ត។
«បានៗ!ចាំបងជេននាំទៅ»
«យេ៎!អរគុណបងជេន» ឡូជេននាំញេចូលហាងភ្លៅមាន់បំពងមិនត្រឹមតែញុំាតែម្យ៉ាងនោះទេនាងក៏ឆ្លៀតសួររឿងជាច្រើនទាក់ទងជាមួយនិងប៉ារបស់គេ ហើយពេលនោះដែរយ៉ុនហ្គីក៏តាំងចិត្តមកទទួលកូនចេញពីសាលាតែដោយសារគ្រូប្រាប់ថាមានស្រីម្នាក់មកទទួលយកទៅបាត់ហើយ ទើបគេបកឡានថយក្រោយតែក៏ប្រទះឃើញនាងនិងយ៉ុនប៊ីនៅក្នុងហាង។
ដោយមិនចង់ខាតពេលវេលាច្រើនគេក៏ចូលទៅរកពួកគេទាំងពីរតែម្តង យ៉ុនប៊ីឃើញប៉ាភ្លាមក៏លើកដៃគ្រវីចុះឡើងហៅនាយជាប៉ាឮៗ។
«ប៉ាយ៉ុន កូននៅទីនេះ» យ៉ុនហ្គី ដើរតម្រង់មករកតុរបស់ពួកគេ រួចក៏ទៅអង្គុយក្បែរកូនប្រុសហើយក៏យកម្រាមដៃផ្ទាត់ថ្ងាសរបស់អ្នកមើលថែផេស៎ ។
«អ៊ូយ៎!ឈឺ» ឡូជេន លើកដៃស្ទាបថ្ងាសធ្វើមុខស្អុយដាក់គេ មកដល់ក៏រករឿងនាង ឆ្កួតឬក៏យ៉ាងម៉េចនិង។
«ប៉ាៗកូនញុំាឆ្អែតហើយ»
«ប្រឡាក់មាត់អស់ហើយ» យ៉ុនហ្គី ជូតមាត់ឱ្យកូនប្រុសរួចក៏ក្រញិចថើបកូនដោយគ្រឺតខ្នាញ់កូនពេក។
«ថើបតែកូនមិនថើបឯងផងទេ»
«ស្អីនាង?» នាងបែរមុខចេញនិយាយខ្សឹបៗសោះគេបានឮទៀត ចុះបើមកថើបមែនគិតយ៉ាងម៉េចទៅលោកអើយទើបធំធាត់ផង។
«គ្មានស្អីទេ សុំទៅបន្ទប់ទឹកសិនហើយ» ឡូជេនស្ទុះក្រោកពីលើកៅអីទៅរកបន្ទប់យ៉ាងលឿន ហើយវាក៏ដល់ពេលដែលកូនប្រុសរបស់គេម្តងហើយ។
«ប៉ាៗមុននេះបងជេនសួរថាប៉ាមានសង្សាឬនៅ?»
«ហើយកូនឆ្លើយថាម៉េច?» យ៉ុនហ្គីលើកកូនមកដាក់លើភ្លៅសួរទាំងស្នាមញញឹមទៅកូនតែក្នុងចិត្តនេះកំពុងតែឆ្ងល់ហើយថានាងចង់ញ៉ែគេបោកយកទ្រព្យឬក៏បោកយកខ្លួន។
«កូនថាប៉ាៗមិនដែលមានសង្សាទេ»
«អឹម!ហើយសួរអីទៀតទេ?»
«សួរថាប៉ាៗស្រឡាញ់ស្រីបែបណា»
«មានទៀតអត់?» យ៉ុនប៊ីបម្រុងប្រាប់ទៀតហើយ តែក៏លេខមុខនាងមកដល់ល្មមទើបយ៉ុនប៊ីបិទមាត់លែងប្រាប់តទៅទៀត ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ ។
មកដល់ផ្ទះនាងក៏ងូតទឹករៀបចំបាយម្ហូបសម្រាប់ពីរនាក់ប៉ាកូនគេនេះ បាយរួចក៏ឱ្យយ៉ុនប៊ីធ្វើមេរៀនរបស់គេ ដោយនាងក៏លើកទឹកតែយកមកឱ្យចៅហ្វាយធំដល់ក្នុងបន្ទប់ដេក។
«តុកៗ»
«ចូលមក» ឡូជេន លើកទឹកតែទៅដាក់លើតុ នាងក៏ឈរសម្លឹងគេដោយចង់សួររឿងខ្លះៗតែក៏មិនសូវជាហ៊ានប៉ុន្មានឡើយ។
«មានអីចង់សួរឬ?»
«មានហើយក៏ច្រើនទៀតផង» នាងអង្គុយក្បែរគេយ៉ាងលឿន ដោយអោនមុខទៅកៀកកើយក្បែរមុខរបស់គេ ពេលនេះហើយដែលគេយល់ថាពិភពលោកមួយនេះវាតូចចង្អៀតពេកហើយស្រីទ្រូងរាបស្មើថ្នល់ជាតិហេតុអ្វីក៏សម្បូរម្ល៉េះ។
«សួរស្អី? ឬក៏ចង់សួរថាខ្ញុំមានប្រពន្ធប៉ុន្មាននាក់?»
«ខ្ញុំដឹងហើយថាលោកមិនមែនប៉ាបង្កើតរបស់យ៉ុនប៊ីនោះទេ...អឹប» យ៉ុនហ្គីលើកបាតដៃមកខ្ទប់មាត់របស់នាងរួចក៏សម្លឹងទៅកាន់មាត់ទ្វារខ្លាចកូនរបស់គេចូលមកហើយក៏ស្តាប់ឮ។
«បើដឹងហើយក៏បិទមាត់ទៅ» គេធ្វើមុខឃៅដាក់ នាងក៏ទាញដៃគេចេញពីមាត់រួចក៏លានអណ្តាតមកលិឍបបូរមាត់ខ្លួនឯងតិចៗ។
«បិទមាត់យ៉ាងម៉េច? បិទដោយប្រើមាត់របស់លោកឬ?» គេទល់តម្រឹះជាមួយនាងពិតមែនហើយ ក៏លើកដៃរុញនាងចេញតែវាក៏ជ្រុលទៅរុញចំដើមទ្រូងរបស់នាង ទើបនាងអោនសម្លឹងដោយបើកភ្នែកស្លោ គេក៏ធ្មេចភ្នែកងាកមុខចេញព្រោះវាជាអចេតនានោះទេ។
«អ្អាយ៎!»
«កុំស្រែក!ខ្ញុំច្រឡំប៉ះថ្នល់ជាតិនោះទេ អ៊ុយ៎!មិនមែនទេច្រឡំប៉ះទ្រូងរបស់នាង» ឡូជេន អុកក្បាលមួយទំហឹងចំក្បាលរបស់គេ ហើយពេលនោះដែរគេក៏ទាញនាងសង្កត់ពីលើ នាងក៏ពោបនៅលើគេដូចកង្កែបដោយមានអារម្មណ៍ថាប៉ះអ្វីនៅខាងក្រោមនាងអោនសម្លឹងចុះមកដោយគិតថាកូនប្រុសក្នុងខោរបស់គេកំពុងតែឡើងខឹងទល់ខោទើបនាងអត់ធ្មត់ទៀតលែងបានហើយ។
«អារោគចិត្ត លោកនេះប្រឹងចឹងតិចដាច់ខ្យល់ស្លាប់បោលឡើងមកទៀតខ្ញុំកាច់បំបាក់ក្បាលមិនខាន»
YOU ARE READING
ប៉ាៗអូន!ជាលោកប៉ាស្ករ
Romanceស្នេហាបែបកំប្លុកកំប្លែង ដោយតួប្រុសចិញ្ចឹមកូនរបស់បងប្រុសដែលត្រូវជាក្មួយរបស់គេ ប៉ុន្តែប៉ាម៉ាក់របស់ក្មេងម្នាក់នោះបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចណ៍តាំងពីគេអាយុទើបបាន១ខួបមកម្ល៉េះទើប គេចិញ្ចឹមបីបាច់ទុកដូចជាកូនដោយហៅខ្លួនឯងថាប៉ាហើយហៅក្មួយនោះថាជាកូន!