ភាគ៩:ខកចិត្តចំពោះនាងហើយ
ត្រលប់មកដល់ផ្ទះវិញនាងក៏នាំយ៉ុនប៊ីទៅបន្ទប់ដោយស៊ូហ្គាមនុស្សរបស់ស៊ូហ្គាក៏ស៉ើបដឹងរឿងល្មមពីអត្តសញ្ញាណនៃពូជពង្សគ្រួសាររបស់នាង ដោយបានដឹងមកថាមនុស្សក្នុងគ្រួសាររបស់នាងមានសមាជិក៤នាក់ម្តាយបងស្រីប្អូនប្រុសនិងនាងហើយនាងជាកូនកណ្តាលក្នុងគ្រួសារបងស្រីរបស់នាងមានការងារធ្វើ ប្អូនប្រុសពៅនៅរៀនសកលចំណែកម្តាយមានបើកហាងលក់ផ្កាមួយកន្លែងបើតាមដែលគេមើលរូបទៅក៏មិនអន់ដែរធំគ្រាន់បើ។
ស៊ូហ្គា ដើរសំដៅទៅរកនាងនៅឯបន្ទប់ចៃដន្យឮនាងកំពុងតែនិយាយទូរស័ព្ទទៀតគេក៏រុញទ្វារបង្ហើបលួចមើលព្រមទាំងស្តាប់នាងនិយាយ។
ឡូជេនដេកនិយាយទូរស័ព្ទនៅលើពូកជាមួយបងស្រីដោយញញឹមនិងរឿងកំពុងលើកយកមកជាប្រធានបទនេះ។
«ត្រូវហើយ ខ្ញុំសុខសប្បាយណាស់បងដឹងទេ គេមិនឱ្យខ្ញុំលំបាកឡើយ»
(បើអ៊ីចឹងប្រសើរហើយ ចុះដែលថានោះគេចូលអន្ទាក់ឯងឬនៅ?) នាងស្រាប់តែញញឹមខ្ជឹបពេលឮប្រយោគដ៏ទាក់ទាញដូច្នេះ បើមិននិយាយរៀបរាប់ឱ្យអស់ដូចមិនសមជានាងឡើយ។
«គេចូលអន្ទាក់ខ្ញុំហើយ អរគុណបងស្រីដែលបានបញ្ជូនខ្ញុំមក ប៉ុណ្ណឹងហើយណា៎ខ្ញុំងូតទឹកសិន» នាងបិទទូរស័ព្ទរួច បម្រុងទៅងូតទឹកតែពេលក្រោកមកក៏ឃើញស៊ូហ្គាបើកទ្វារចូលមកក្នុងបន្ទប់របស់នាង ដោយនាងក៏ញញឹមទៅកាន់ដូចមិនមានរឿងអ្វីសោះ។
«យ៉ុន»
«ខ្ញុំយកអត្តសញ្ញាណប័ណ្ណមកឱ្យ ហើយក៏ចង់សួរនាងដូចគ្នា» ឡូជេន ទទួលយកអត្តសញ្ញាណពីគេ ដោយចម្លែកនៅក្នុងចិត្ត គេកំពុងតែចង់សួរអំពីអីទើបទឹកមុខស្មើយ៉ាងនេះដាក់នាង។
«គ្រួសាររបស់នាងមានប៉ុន្មាននាក់? ជីវភាពគ្រួសាររបស់នាងធូរធារមិនលំបាកអ្វីទេមែនទេ?» ឡូជេន សម្លឹងមុខគេភ្លឹះៗនាងកំពុងតែរកនឹកពីរឿងគ្រួសារមកប្រាប់គេ តែមិនដឹងថាប្រាប់របៀបណានោះទេ មុនមកនាងក៏ត្រូវម្តាយប្រាប់ថាបើមិនចេះធ្វើការរកលុយចាយខ្លួនឯងទេកុំអ៊ួតខ្លួនថាជាកូនគាត់ កាលនោះដោយសារម៉ាក់របស់នាងឱ្យនាងទៅជួយនៅហាងប៉ុន្តែនាងខ្ជិលរៀនចប់មិនដឹងធ្វើអីក៏នៅផ្ទះដេកសុីលុយម្តាយ។
«គឺលំបាកតិចតួចដែរ ម៉ាក់ខ្ញុំនីផ្ទះបងស្រីខ្ញុំមានប្តីរៀបការចេញបាត់ហើយ»
«មានតែបងនិងម៉ាក់ទេ?» នាងងក់ក្បាលស្របចម្លើយគេក៏មិនស្តីអ្វីទៀត តែកំពុងសម្លឹងមុខនាងដូចនាងកំពុងលាក់ពុតអ្វីពីគេ រហូតដល់នាងលេបទឹកមាត់ចង់ខ្លាចទឹកមុខរបស់គេ។
«លោកសួរធ្វើអី?»
«ចង់ដឹងព្រោះនាងមកនៅផ្ទះខ្ញុំយូរដែរហើយ ខ្ញុំមិនដែលដឹងពីរឿងគ្រួសារនាងសោះ» ឡូជេន គោះទ្រូងធូរចិត្តពេលគេលែងសួរដេញដោលឱ្យនាងឆ្លើយទៅមុខទៀត នាងមិនបានប្រាប់ថាមានប្អូនប្រុសគឺកំពុងតែកុហកប្រឌិតរឿងហើយ ។
«បើអ៊ីចឹងខ្ញុំទៅងូតទឹកហើយ» នាងប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកគេចពីគេ ប៉ុន្តែហេតុអ្វីក៏ត្រូវកុហកគេដែរគ្រាន់តែរឿងគ្រួសារសោះគិតរួចនាងក៏ចេញមកវិញ ស៊ូហ្គាក៏មិនទាន់ចេញទៅណាដូចគ្នារង់ចាំចោរមកសារភាពនោះអី។
«យ៉ុន»
«យ៉ាងម៉េច?»
«ខ្ញុំកុហក មុននេះសុទ្ធតែរឿងប្រឌិតការពិតទៅខ្ញុំមានប្អូនប្រុសម្នាក់ទៀត បងស្រីមិនទាន់រៀបការនោះទេ ម៉ាក់ខ្ញុំក៏មានមុខរបររបស់គាត់គ្រួសារខ្ញុំមិនលំបាកអ្វីទេ ប៉ុន្តែ...»
«ប៉ុន្តែនាងក៏ជ្រើសរើសកុហកខ្ញុំ?» ឡូជេន ស្ទុះទៅចាប់ដៃរបស់គេ ដោយគេក៏គ្រវាសចេញលើកដៃជាសញ្ញាហាមប្រាមមិនឱ្យនាងចូលទៅក្បែរគេទៀត ។
«យ៉ុន»នាងបែរជាមានអារម្មណ៍ថាអន់ចិត្តដែលត្រូវគេមិនឱ្យចូលក្បែរ ទឹកមុខក៏ប្រែជាចង់យំ។
«នាង! ហេតុអីកុហកខ្ញុំ? លាក់បាំងធ្វើអី? គ្រាន់តែរឿងគ្រួសារ? ត្រូវហើយខ្ញុំចូលអន្ទាក់នាងហើយ ខ្ញុំចាញ់នាងហើយនាងបោកខ្ញុំបានគ្រប់យ៉ាងនាងឈ្នះហើយ» គេក៏អាក់អន់ស្រពោនចិត្តមិនចាញ់នាងដែរពេលត្រូវមនុស្សដែលខ្លួនស្រឡាញ់កុហកបែបនេះ គេស្រឡាញ់នាងចង់យកនាងមកធ្វើមនុស្សក្នុងគ្រួសារប៉ុន្តែនាងមិនស្មោះត្រង់។
«វាមិនមែនបែបហ្នឹងទេ យ៉ុនហ្គី» នាងព្យាយាមបដិសេធគ្រប់យ៉ាងព្រោះគេកំពុងតែយល់ខុសលើនាងទាំងស្រុងហើយ នាងអាចអធិប្បាយបាន។
«ខ្ញុំខកចិត្តចំពោះនាងណាស់» ស៊ូហ្គាបើកទ្វារដើរចេញពីក្នុងបន្ទប់របស់នាង ទាំងកំពុងខឹងនៅក្នុងចិត្តគេថាខលចិត្តតែក៏លាយអារម្មណ៍ខឹងដូចគ្នា ។
«យ៉ុន ស្តាប់ខ្ញុំសិន យ៉ុនហ្គី» នាងចេញមកតាមគេដោយចង់ប្រាប់ពីការពិតប៉ុន្តែគេមិនស្តាប់ ដោយចងចិត្តខឹងដើរយ៉ាងលឿនចុះទៅខាងក្រោម ហើយប្រាកដណាស់ថានឹងចេញទៅក្រៅព្រោះមិនចង់ឃើញមុខនាង។
«យ៉ុន» គេលឿនជាងនាងដោយមកដល់ខាងក្រោមក៏ទៅកន្លែងឡានរួចក៏បើកចេញទៅបាត់តាមក៏លែងទាន់ ខឹងបែបហ្នឹងរត់គេចអ៊ីចឹងសមជាកូនប្រុសទេ ។
__________
YOU ARE READING
ប៉ាៗអូន!ជាលោកប៉ាស្ករ
Romanceស្នេហាបែបកំប្លុកកំប្លែង ដោយតួប្រុសចិញ្ចឹមកូនរបស់បងប្រុសដែលត្រូវជាក្មួយរបស់គេ ប៉ុន្តែប៉ាម៉ាក់របស់ក្មេងម្នាក់នោះបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចណ៍តាំងពីគេអាយុទើបបាន១ខួបមកម្ល៉េះទើប គេចិញ្ចឹមបីបាច់ទុកដូចជាកូនដោយហៅខ្លួនឯងថាប៉ាហើយហៅក្មួយនោះថាជាកូន!